ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តាតភ្លើង​លេប​ត្របាក់​ផ្ទះ​២​ខ្នង​ក្លាយជា​ចំណី​ភ្លើង​យ៉ាង​សន្ធោសន្ធៅ​ផ្អើល​ទាំង​យប់

2 ឆ្នាំ មុន
  • ភ្នំពេញ

ផ្ទះ​ដែល​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ចំនួន​៤​ខ្នង ត្រូវ​បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​ឆាបឆេះ​អស់​គ្មាន​សល់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ផ្ទះ​ដែល​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ដែល​មាន​ទំហំ​៤​ម៉ែត្រ​x៤៥​ម៉ែត្រ ចំនួន​៤​ខ្នង ត្រូវ​បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​ឆាបឆេះ​អស់​គ្មាន​សល់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន ដែល​ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ យ៉ាងច្រើន និង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​រហូត​ទៅ​ដល់​ចំនួន​៣២​គ្រឿង​ផង​ដែរ ចុះ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទាំង​យប់​ង​ដែរ​។

ករណី​អគ្គិភ័យ​ខាងលើ​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ក្រុម​៣១ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ពន្លត់​អគ្គិភ័យ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​កើតហេតុ​ខាងលើ​មាន ទី​១-​ឈ្មោះ ហេង លី​គន្ធ ភេទ​ស្រី អាយុ​៣៥​ឆាំ្ន មុខរបរ​ម្ចាស់ផ្ទះ​ជួល និង​ទី​២- អ្នក​ជួល​ឈ្មោះ មាស ប៊ុ​ន​សល់ ភេទ​ប្រុស អាយុ​៣២​ឆាំ្ន មុខរបរ​លក់​កុំព្យូទ័រ​។ ចំណែកឯ​ផ្ទះ​ដែល​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​នេះ​ជា​ប្រភេទ​សំណង់ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ទំហំ ៤​ម៉ែត្រ​x៤៥​ម៉ែត្រ ចំនួន​៤​ខ្នង ហើយ​ត្រូវ​បាន​ភ្លើង​ឆេះ​អស់ទាំង​ស្រុង និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ធំ​ទៀត​។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​ទាំង​២​នាក់​ខាងលើ កំពុង​តែ​ដេក​លង់លក់​នោះ ក៏​ស្រាប់តែ​មាន​អណ្តាតភ្លើង​ឡើង​ក្រហមច្រាល​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ និង មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ឡើង​តែ​ម្តង​។ ភ្លាម​ៗ​នោះ ក៏​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​មូល​ដ្នា​ន​ខណ្ឌដូនពេញ​ជា​ច្រើន​នាក់ ដែល​ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ អ​ធិ​បាល​ខណ្ឌ លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​កម្លាំង​របស់​អាជ្ញារ​ធរ​ខណ្ឌដូនពេញ បាន​ចុះ​មក​ដល់​ចំណុច​ផ្ទះ​ដែល​កំពុង​តែ​ឆេះ​រួច​ហើយ ក៏​ឃើញ​ស្ថានភាព​ភ្លើង​ឆេះ​យ៉ាង​ខ្លាំង​នោះ លោក​ក៏​បាន​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​២០​គ្រឿង​ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ក្នុង​នោះ​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ពី​តាម​បណ្តា​អង្គភាព និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត ក៏​បាន​ចុះ​មក​ជួយ​ផង​ដែរ ដែល​មាន​ដូច​ជា រថយន្ត​ព​ន្ល​យ់​អគ្គិភ័យ​របស់​ក្រសួងមហាផ្ទៃ​ចំនួន​២​គ្រឿង​, ផ្សារ​អំ​នើ​ប​អូ​ឡាំ​ព្យ៉ា ២​គ្រឿង​, ក្រុមហ៊ុន OCIC ទីក្រុង​ជ្រោយចង្វារ ៧​គ្រឿង និង​មក​ពី​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ចំនួន​១​គ្រឿង សរុប​រហូត​ទៅ​ដល់​៣២​គ្រឿង បាន​ចុះ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ភ្លាម​ៗ​។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ទាំង​៤​ខ្នង​ខាងលើ​នេះ​ដែរ គេ​នៅ​មិន​ទាន់​បានដឹង​ពី​មូលហេតុ​នៅឡើយ​ទេ0x017d7 ហើយ​ក៏​មិន​បាន​បង្ក​អោយ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ផង​ដែរ ដោយសា​ពន្លត់​បាន​ទាន់​ពេលវេលា មិន​បណ្តាល​អោយ​ឆាបឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ក្បែរ​ខាង​នោះ​ទេ​។

ហើយ​នៅ​ក្នុង​ករណី​អគ្គិភ័យ​នេះ​ដែរ កម្លាំង​មាន​សមត្ថកិច្ច​ក៏​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​២០​គ្រឿង ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​៣០​ឡាន ស្មើនឹង​១២០​ម៉ែត្រគូប ទើប​ធ្វើ​អោយ​ភ្លើង​រលត់​ទៅ​វិញ​បាន​នៅ​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​នេះ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ