ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តាម​ចាប់​បុរស​ម្នាក់ ដល់​ប៉ោយប៉ែត ដែល​ជំនាញ​ខាង​បោកប្រាស់​ស្រីៗ តាម​ហ្វេ​ស​ប៊ុ​ក​

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

កំពង់ស្ពឺ​៖ បុរស​ម្នាក់ ដែល​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ជាច្រើន ដើម្បី​បោកប្រាស់​ស្រីៗ ដែល​និយម​ស្នេហា​តាម Online ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ ពី​ខេត្តកំពង់ស្ពឺ តាម​ចាប់​ដល់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។…

កំពង់ស្ពឺ​៖ បុរស​ម្នាក់ ដែល​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ជាច្រើន ដើម្បី​បោកប្រាស់​ស្រីៗ ដែល​និយម​ស្នេហា​តាម Online ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ ពី​ខេត្តកំពង់ស្ពឺ តាម​ចាប់​ដល់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ជន​ជនសង្ស័យ មានឈ្មោះ មាស ចាន់​ប៊ុណ្ណា ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ​។​

​សមត្ថកិច្ច បាន​បង្ហើប​អោយដឹងថា ជនសង្ស័យ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន នាពេលនេះ​ ​មាន​ជំនាញ​បង្កើត​គណនី​​ហ្វេ​ស​ប៊ុ​ក​​ក្លែងក្លាយ​ជាច្រើន ដើម្បី​ធ្វើ​សកម្មភាព​បោកប្រាស់​នារីៗ និង​ស្ដ្រី​មួយចំនួន ឱ្យ​លង់​ជឿជាក់​។ ចុងក្រោយ នារីៗ​ទាំងនោះ ក្លាយជា​ចំណាប់ខ្មាំងរ​បស់ជនស​ង្ស័​យ​នេះ​។

​ករណីនេះ ដោយបាន​កិច្ចសហការ​ពី​ជនរងគ្រោះ​ជាច្រើន និង​បានការ​ដឹកនាំ​ចង្អុល​ការណ៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ដ​កំពង់ស្ពឺ និង​បានការ​សម្របសម្រួល​នីតិវិធី​ពី​អយ្យការ អម​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ សមត្ថកិច្ច​ផែន​ការងារ​សន្តិសុខ ខេត្តកំពង់ស្ពឺ បាន​បន្ដ​ស្រាវជ្រាវ និង​សហការ​ជាមួយ​នគរបាល​ខេត្ដ​បន្ទាយមានជ័យ ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ បាន​នៅ​គោលដៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ រួច​បញ្ជូនមក​ស្នងកា​រដ្ឋា​ន​នគរបាល​ខេត្តកំពង់ស្ពឺ​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​ទទួលស្គាល់​ពី​សកម្មភាព​បោកប្រាស់​នារី និង​ស្ដ្រី​មួយចំនួន តាមរយៈ​ប្រព័ន្ធ​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook គឺ​ពិតជា​បានធ្វើ​សកម្មភាព ដោយផ្ទាល់ និង​ចេះ​ជំនាញ​យ៉ាងពិត​ប្រាកដ​។ បច្ចុប្បន្ន ខ្លួន​បាន​បង្កើត​ហ្វេ​ស​ប៊ុ​ក ចំនួន ១៥ ដើម្បី​ធ្វើ​សកម្មភាព​បោកប្រាស់​នារី និង​ស្ដ្រី​មួយចំនួន អោយ​លង់​ជឿជាក់ថា ខ្លួន​ជា​ប្រុស​ស្អាត និង​ជា​អ្នកមាន​ចិ​ត្ដ​ស្មោះ​។​

​នៅ​រសៀល​ថ្ងៃទី​១៩ កញ្ញា ឆ្នាំ​២០២១ បុរស ដែលមាន​ជំនាញ​បោក​តាម​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​ចៅក្រម សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​ហើយ​។

​ក្នុងនោះ សមត្ថកិច្ច បាន​សំណូមពរ ដោយ​ស្នើសុំ​បងប្អូន​ពលរដ្ឋ​ខ្មែរ ពិសេស​នារី​ក្មេងៗ និង​ស្ដ្រី​មួយចំនួន គួរតែ​ពិចារណា​ឱ្យបាន​ច្បាស់ នៅពេលដែល​ខ្លួន​បាន​បង្កើត​ទំនាក់​ទ​នង​ជា friends ជាមួយ​នរណាម្នាក់ តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ហ្វេ​ស​ប៊ុ​ក​ណាមួយ​? ពិសេស​កុំ​ចាញ់បោក​លើ profile រូប​ប្រុស​ស្អាត ស្រី​ស្អាត​៕ វង្ស សន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ