ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man City បាន​ត្រឹម​ប្រកួត​ស្មើ Southampton ជាមួយ​ស្ថិតិ​ដ៏​អាក្រក់​បំផុត​មួយ

2 ឆ្នាំ មុន

អង់គ្លេស ៖ Manchester City ខកខាន​ឱកាស​យក​បាន​៣​ពិន្ទុ​ដ៏​សំខាន់​ពី​ស​ប្តា​ហ៍​ទី​៥ នៃ​ក្រប​ខណ្ឌ Premier League ក្រោយ​បញ្ចប់​

អង់គ្លេស ៖ Manchester City ខកខាន​ឱកាស​យក​បាន​៣​ពិន្ទុ​ដ៏​សំខាន់​ពី​ស​ប្តា​ហ៍​ទី​៥ នៃ​ក្រប​ខណ្ឌ Premier League ក្រោយ​បញ្ចប់​ការ​ប្រកួត​ជាមួយ Southampton ដោយ​គ្មាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​គ្នា​។

ជំនួប​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Etihad កាលពី​យប់មិញ ម្ចាស់ផ្ទះ Man City ធ្វើ​មិន​បាន​ល្អ​ទាល់តែ​សោះ ទោះ​មានការ​គ្រប់គ្រង​បាល់​ច្រើន​ជាង​ក្នុង​ការ​ប្រកួត​នេះ​យ៉ាងណា​ក៏​ដោយ ក៏​មិន​អាច​បំប៉ោង​សំណាញ់​ទី​ក្រុម​ភ្ញៀវ Southampton បាន​ឡើយ​។ ខណៈ​ខ្សែបម្រើ​ប្រយុទ្ធ Raheem Sterling មានឱកាស​រក​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​ចុង​ម៉ោង ប៉ុន្តែ​ត្រូវ​បដិសេធ​ដោយ​ប្រព័ន្ធ VAR ដោយសារ​ស្ថិត​នៅ​ជំហរ Offside​។

ជាមួយ​លទ្ធផល​នេះ Man City កំពុង​ឈរ​នៅ​លេខ​២​បណ្តោះអាសន្ន មាន​១០​ពិន្ទុ​ស្មើគ្នា​ជាមួយ Manchester United, Chelsea និង Everton ដោយ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Liverpool ចំនួន​៣​ពិន្ទុ​។

ក្រុម​រហស្សនាម​មេឃ​ខៀវ​បាន​បញ្ចប់​ការ​ប្រកួត​នេះ ជាមួយ​មាន​ស្ថិតិ​អាក្រក់​បំផុត ដោយ​ពេញ​៩០​នាទី​ស៊ុត​បាល់​ចំ​គោលដៅ (On Target) លើ​គូប្រកួត​បាន​តែ​១​លើក​ប៉ុណ្ណោះ ដែល​នេះ​ជា​កំណត់​ត្រា​អាក្រក់​បំផុត​លើក​ទី​២ រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយ ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola បន្ទាប់​ពី​ស្មើ​ការ​ប្រកួត ០-០ ជាមួយ​និង​ក្រុម Stoke City កាលពី​ឆ្នាំ ២០១៧​។

លោក Pep Guardiola បាន​ថ្លែង​ក្រោយ​បញ្ចប់​ការ​ប្រកួត​ថា «​ជា​និច្ចកាល​នៅ​ពេល​មានការ​ប្រកួត​ធ្វើ​បាន​មិនល្អ ខ្ញុំ​ក៏​មាន​អារម្មណ៍មិនល្អ​ដែរ​។ អ្នកគាំទ្រ​មក​ទី​នេះ ដើម្បី​មើល​ការ​ប្រកួត​ដ៏​ល្អ​មួយ​។ ប៉ុន្តែ​នៅ​ពេល​ដែល​រឿង​នេះ​មិនកើត​ឡើង ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​កំហុស ព្រោះ​យើង​លេង​មិន​បាន​ល្អ​»៕ (​ដកស្រង់​ពី Squawka Football)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ