ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចក្រឡាហោម ​ស ខេង ​ជំរុញឲ្យអាជ្ញាធរមណ្ឌល​គិរីរឹតបន្តឹងសន្តិសុខ

8 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ​សម្តេចក្រឡាហោម ស ខេង ​បានមានប្រសាសន៍ទៅកាន់​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តមណ្ឌលគិរី​រឹត​បន្តឹងសន្តិសុខដើម្បីការពារសុវត្ថិភាព​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។

ខេត្តមណ្ឌលគិរី ៖ ​សម្តេចក្រឡាហោម ស ខេង ​បានមានប្រសាសន៍ទៅកាន់​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តមណ្ឌលគិរី​រឹត​បន្តឹងសន្តិសុខដើម្បីការពារសុវត្ថិភាព​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។

សម្តេចឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​មានប្រសាសន៍ខាងលើបែបនេះ ​បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ​កុម្ភៈ ក្នុង​ឱកាសដែលសម្តេច​ក្រឡាហោមអញ្ជើញ​ជា​អធិបតីផ្លាស់ប្តូរ ​និងផ្ទេរភារកិច្ចអភិបាលខេត្តមណ្ឌលគិរី​ ដោយលោក ស្វាយ សំអ៊ាង​ អភិបាលរងខេត្តមណ្ឌលគិរី ​ឡើងកាន់តំណែង​ជាអភិបាលខេត្តជំនួសលោក អេង ប៊ុនហ៊ាង ​ដែលត្រូវដាក់ឲ្យចូលនិវត្តន៍ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកទៀតថា​ ក្នុងឱកាសនោះដែរ​ សម្តេចប្រមុខមហាផ្ទៃក៍បានអំពាវនាវ​ឲ្យគោរពច្បាប់ចរាចរណ៍​និង​ជំរុញឲ្យអាជ្ញាធរ​​ធ្វើយ៉ាងណាសង្រ្គោះជនរងគ្រោះ​ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យទាន់ពេលវេលា ​។ ជាមួយគ្នានេះសម្តេចក្រឡាហោម​ ​ស ខេង ​ក៍បានស្នើឲ្យអភិបាល​ខេត្តមណ្ឌលគិរី​ដែលទើបឡើងកាន់តំណែងថ្មីទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀនផងដែរ ៕