នារីម្នាក់បើកស៊េរីទំនើបបុ.ករះខ្ទេចអស់៤គ្រឿង និងអ្នកថ្មើរជើងម្នាក់ស្លា.ប់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសជាជនអនាថាវ័យជាង៣០ឆ្នាំម្នាក់ បានស្លា.ប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅក្នងថ្លុកឈា.ម ខណៈ
រាជធានីភ្នំពេញ ៖ បុរសជាជនអនាថាវ័យជាង៣០ឆ្នាំម្នាក់ បានស្លា.ប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅក្នងថ្លុកឈា.ម ខណៈ
រាជធានីភ្នំពេញ ៖ បុរសជាជនអនាថាវ័យជាង៣០ឆ្នាំម្នាក់ បានស្លា.ប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅក្នងថ្លុកឈា.ម ខណៈជនរងគ្រោះកំពុងតែដើរនៅលើចិញ្ចើមផ្លូវសុខៗ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក RANG ROVER ពណ៌ស បើកបរដោយនារីជនជាតិចិនម្នាក់ បើកបោះពួយក្នុងល្បឿនយ៉ាងលឿនមកបុកពីក្រោយ រួចបន្តទៅបុករថយន្តចំនួន៤គ្រឿងផ្សេងទៀត ដែលម្ចាស់ចតទុកចោលតម្រៀបគ្នានៅមុខក្រសួងអភិវឌ្ឍជនបទ បណ្តាលអោយរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០២១ នៅចំណុចមុខធនាគារភ្នំពេញពាណិជ្ជ តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
រថយន្តស៊េរីទំនើបមួយគ្រឿងខាងលើម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២-AL ២០១៣ បើកបរដោយនារីជនជាតិចិនម្នាក់ មិនស្គាល់អត្តសញ្ញាណ ។
តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះដែលជាជនអនាថាម្នាក់ដើរលើចិញ្ចើមផ្លូវព្រះមុនីវង្ស តែម្នាក់ឯង ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចខាងលិចធនាគារភ្នំពេញ ពាណិជ្ជ (PPC) ក៏ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក RANGE ROVER ព៌ណស បើកបរដោយនារីជនជាតិចិនម្នាក់ បើកមកបុ.កពីក្រោយ និងកិ.ន បណ្តាលឱ្យបាត់បង់ជីវិតនៅនឹងកើតហេតុតែម្តង ។ បន្ទាប់មករថយន្តបង្កក៏បានទៅបុករថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BD-១៦១០ ដែលម្ចាស់ចតទុកចោលខាងមុខធនាគារ បោកផ្ទប់ដើមត្របែកព្រៃជាប់ ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលដែលនារីជនជាតិចិនម្នាក់បើករថយន្តម៉ាក RANG ROVER ទៅបុ.កបុរសម្នាក់បណ្តាលអោយបាត់បង់ជីវិត និងបុ.ករថយន្តម៉ាកLEXUS RX 300 មួយគ្រឿងរួចហើយនោះ រថយន្តបង្កមិនបានឈប់នៅស្ងៀមទេ ក៏បានបន្តទៅបុករថយន្តចំនួន៣គ្រឿងផ្សេងទៀត ដែលម្ចាស់ចតទុកចោលតម្រៀបជួរគ្នានៅមុខក្រសួងអភិវឌ្ឍជនបទ ក្នុងនោះរួមមាន ទី១-រថយន្ត ព៌ណស ពាក់ស្លាកលេខ ភ្នំពេញ ២BM-៨៩១៩, ទី២-រថយន្តម៉ាកព្រូស ព៌ណក្រហម ពាក់ស្លាកលេខ ភ្នំពេញ២AZ-៧៥៨២ និងទី៣-រថយន្តម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AZ-៦០៦២ ផ្ទុបគ្នា បណ្តាលអោយរងការខូចខាតយ៉ាងដំណំទៀតផងដែរ ទើបរថយន្តបង្កអស់ល្បឿនទៅមុខលែងរួច ។
ពាក់ពន្ធ័នឹងរណីគ្រោះថ្នាក់ចរាចរណ៍បុ.ករះខាងលើ បណ្តាលអោយបុរសម្នាក់បាត់បង់ជីវិតនៅក្នុងថ្លុក.ឈាមយ៉ាងអាណោចអាធ័ម និងបង្ករអោយមានរថយន្តសរុបចំនួន៥គ្រឿង (រួមទាំងរថយន្តបង្ក) រងការខូចខាតយ៉ាងដំណំ ។ ដោយឡែកបុរសរងគ្រោះដែលបាត់បង់ជីវិតមិនមានអ្នកណាម្នាក់បានស្គាល់អំពីអត្តសញ្ញាណឡើយ ដោយគ្រាន់តែដឹងថា ជាជនអនាថា មាននអាយុប្រមាណជាជាង៣០ឆ្នាំប៉ុណ្ណោះ ហើយគេតែងតែឃើញបុរសរងគ្រោះរូបនោះដើរទៅ ដើរមកតាមបណ្តោយផ្លូវព្រះមុនីវង្សនេះជាញឹកញាប់ ។ចំណែកឯនារីជនជាតិចិនជាអ្នកបើកបររថយន្តបង្កមានអាយុជាង៣០ឆ្នាំ បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងមានសមត្ថកិច្ចក៏បានចុះទៅដល់ឃាត់ខ្លួន រួចបញ្ជូនទៅកាន់នគរបាលប៉ុស្តិ៍បឹងត្របែក ដើម្បីធ្វើការសាកសួរផងដែរ។
ក្រោយពេលកើតហេតុ ស.ពបុរសរងគ្រោះត្រូវបានបញ្ជូនយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ចំណែកឯនារីជនជាតិចិនជាអ្នកបើកបររថយន្តបង្ករ និងរថយន្តស៊េរីទំនើបម៉ាក RANGROVE ដែលជារថយន្តបង្ក និងរថយន្តដែលរងការខូចខាតទាំង៤គ្រឿងទៀត ត្រូវបានបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ និងដោះស្រាយយគ្នាជាបន្តទៅទៀត ៕
ចែករំលែកព័តមាននេះ