ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រាន់​តែ​ឃាត់កុំឱ្យរករឿងគេឯង បងជីដូនមួយ​លើកដៃប្រហារប្អូន​គ្មាន​ប្រណី​

2 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ ​ជនសង្ស័យ​ជា​បង​ប្រុស​ជីដូនមួយ​​ម្នាក់​​បាន​យក​កន្ត្រៃ​ចា.ក់​ត្រូវ​.ក​ប្អូនប្រុស​ជីដូនមួយ បណ្ដាល​ឱ្យ​​បាត់បង់ជីវិត​ភ្លាម​

ខេត្ត​ត្បូងឃ្មុំ​ ៖ ​ជនសង្ស័យ​ជា​បង​ប្រុស​ជីដូនមួយ​​ម្នាក់​​បាន​យក​កន្ត្រៃ​ចា.ក់​ប្អូនប្រុស​ជីដូនមួយ បណ្ដាល​ឱ្យ​​បាត់បង់ជីវិត​ភ្លាម​ៗ​ក្នុង​ថ្លុកឈា.ម​ ​បន្ទាប់ពី​ជនរងគ្រោះ​ដែលជា​ប្អូនប្រុស​ជីដូនមួយ​រូប​នោះ​​បាន​ទៅ​ឃាត់​បងជីដូនមួយ​​ដែល​ស្រវឹងស្រា​ កុំឱ្យ​ឡូឡា​និង​រករឿង​គេឯង​ ។ ​បន្ទាប់ពី​កើតហេតុ ​ត្រូវបាន​បង​ប្អូន​សាច់ញាតិ​​​របស់ជនរងគ្រោះចាប់​ឃាត់​ខ្លួន​ជន​ដៃដល់​​បាន​ និង​ទូរស័ព្ទ​ឱ្យ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឈូក ចុះ​មក​ទទួលយក​ជនដៃដល់​ ​រួច​បញ្ជូន​​ទៅ​​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រូចឆ្មារ​ ដើម្បី​សួរនាំ​ និង​ចាត់ការ​តាមច្បាប់​។

​​ហេ​ត​ការណ៍​​​ខាងលើ​នេះ​​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៨​ខែកញ្ញា​ឆ្នាំ ២០២១ នៅ​ត្រង់ចំនុច​មុខ​ផ្ទះ​ឈ្មោះ​យ៉​ត សំ​អា៑ន ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ភូមិ​ផ្កាដូង ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។​

លោក​វរសេនីយ៍ឯក​សួ​ស សៀង​លី អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​ប្រាប់​ឲ្យ​ដឹង​ថា ​ជនសង្ស័យជា​បងជីដូនមួយ​​​​​ឈ្មោះ​ប៊ុ​ន​ថា ធឿ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិផ្កាដូង ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ។ ចំណែកជនរងគ្រោះជា​ប្អូនជីដូនមួយ​​ឈ្មោះ​ ឈ្មោះ​មឿ​ន ប៑ុ​ន​ថេ​ង ភេទ​ប្រុស អាយុ​៣៨ឆ្នាំ មានទីលំនៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ជាមួយ​គ្នា ។​

អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​ប្រាប់​បន្ត​ថា មុនពេលកើតហេតុ ជនសង្ស័យ​ដែល​ត្រូវជា​បងជីដូនមួយ​បាន​ផឹកស្រា​ស្រវឹង​ជោគ​ជាំ ព្រមទាំង​រករឿង​គេឯង​ ​នៅ​ពេល​​ឃើញ​បែប​នេះ ​ត្រូវ​បាន​ប្អូនប្រុស​ជីដូនមួយ​ចេញ​មក​ឃាត់​​ឱ្យទៅ​ផ្ទះ​ចូល​ដេក​។ ក្នុង​គ្រានោះ​ ថែម​ទាំង​ឮ​ពាក្យ​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង ដោយ​សង្ស័យដែល​​ស្រវឹង​មិន​ស្ដាប់​គេឯង​នោះ​ទេ​ ​។

លោកអធិការនគរបាលស្រុកក្រូចឆ្មារ​បាន​បន្ត​ថា ​នៅពេល​​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មកនោះ ​ជនសង្ស័យ​ដែល​​ស្រវឹង​បាន​ដើរ​ចូល​ទៅ​ផ្ទះ​របស់​ខ្លួន​ លុះ​បន្តិច​ក្រោយមក​ក៏​ចេញ​មក​វិញ ​ដោយនៅ​ក្នុង​ដៃ​មាន​កាន់​កន្ត្រៃ​ចុង​ស្រួច​មួយទៀត​ផង​។ នៅ​ពេល​នោះ​ ជនរងគ្រោះ​បាន​ឃាត់​ និង​ស្តីបន្ទោស ហើយ​ដេញ​ជនសង្ស័យ​អោយទៅ​ផ្ទះ​ទៅ​ កុំ​នៅ​រករឿង​គេ​អ​ញ្ចឹ​ង ​និង​​បាន​ប្រកែក​​គ្នា​យ៉ាង​តឹងសរសៃក​ ។

លោកអធិការបានបន្តទៀតថា នៅ​​អ្នក​ទាំង​ពី​បាន​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ពេល​នោះ​មានស្ត្រីម្នាក់​ឈ្មោះ​យ៉​ន សំ​អា៑ន អាយុ​៥៥​ឆ្នាំ ត្រូវជា​ម្តាយបង្កើត​របស់​ឈ្មោះ​មឿ​ន ប៊ុ​ន​ថេ​ង ក៏​បាន​ឃាត់​ និង​ស្តីបន្ទោស​អោយ​ជនសង្ស័យ​​ផង​ដែរ ​។ ​ការ​ទាស់​សំដី​គ្នា ចេះ​តែ​បន្ត​ដោយ​មិន​ឈប់​នោះ​ទេ​ ។​ ក្នុង​គ្រានោះ ស្រាប់តែ​​ជនសង្ស័យ​បាន​ចូល​ទៅ​ចា.ក់​ជនរងគ្រោះ​ត្រូវ​ចំ​គល់​.​ក​ខាងឆ្វេង បណ្តាល​ឱ្យ​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅនឹងកន្លែងកើតហេតុ​​។ ខណ​:​ពេល​ដែល​​ជនសង្ស័យ​​ធ្វើ​សកម្មភាព​ចា.ក់​​ជនរងគ្រោះ​រួច​មក ​ត្រូវ​បាន​ស្ត្រី​ជា​ម្តាយ​​ក៏​ស្រែក​អោយ​គេ​ជួយ​។ ពេល​នោះ​មានឈ្មោះ​ស្រី សុ​ផា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ​ជន​រង​គ្រោះ និង​ឈ្មោះ​ស្រេង ស្រ៊ី​ ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ ដែល​នៅ​អង្គុយ​លេង​ក្បែរ​កន្លែង​កើតហេតុ បានឮ ​ហើយ​​ឈ្មោះ​ស្រេង ស្រ៊ី​ បាន​រត់ទៅ​មើល​ជន​រង​គ្រោះ ចំណែក​ឈ្មោះ​ស្រី សុ​ផា បានរ​ត់ទៅ​ចាប់​​ជនសង្ស័យ​ ខ​ណៈនោះ​ជនសង្ស័យ បាន​ប្រតាយប្រតប់​គ្នា​ជាមួយឈ្មោះ​ស្រី សុ​ផា ហើយ​ឈ្មោះ​ស្រី សុ​ផា បាន​ចាប់​បោក​ជនសង្ស័យ​ផ្តួល​ត្រូវ​ក្បាលនឹង​បង្គោលរបង​ឫស្សី បណ្តាលឱ្យ​ជនសង្ស័យ​រងរបួស​បែកក្បាល​។

លោក​វរសេនីយ៍ឯក​សួ​ស សៀង​លី អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ បញ្ជាក់​ថា ក្រោយ​ពី​ចាប់​បាន​ជនសង្ស័យ​រួច​ហើយ ​ទើប​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​រាយ​ការ​ណ៏មក​សមត្ថកិច្ច​នៅ​មូលដ្ឋាន ​ដើម្បី​​សុំ​​កិច្ច​អន្តា​គម​ន៏​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ​ជនសង្ស័យ​
បាន​​​ឆ្លើយ​​បដិសេធ​ថា​ ខ្លួន​មិន​ចា.ក់​សម្លា.ប់​​ជនរងគ្រោះ​​ឡើយ​។

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​គោល​ការ​ណ៏​ឯកភាពពី​លោក​ឧត្តមសេនីយ៍​ស្នងការ​នៅ​គ​បាល​ខេត្ត និង​លោក​សូ សុខវិទ្យា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ ដើ​​ម្បី​ចាត់ការ​តាម​នីតិវិធី​។

សូម​បញ្ជាក់​ថា​ កាលពី​ឆ្នាំ​កន្លង​ទៅ​ ​ជនសង្ស័យ​ម្នាក់​ខាងលើ​​ធ្លាប់​បាន​វា.យ​មក​លើ​​ជន​រង​គ្រោះម្ដង​ដែរ ​តែ​មិន​មានការ​ប្ដឹងផ្ដល់​គ្នា​នោះ​ទេ​ ​រហូត​មកទល់ពេលនេះ ស្រាប់តែជនសង្ស័យ​ចា.ក់ជនរងគ្រោះ បណ្តាល​ឱ្យ​​បាត់បង់ជីវិត​បែបនេះតែម្តង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ