ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត វី ឌី​ណែ​ត សុំ​ការ​សំណូមពរ​មួយ កុំឱ្យ​មាន​តែ​ការ​ជាន់ពន្លិច

1 ខែ មុន
  • ភ្នំពេញ

កូនស្រី​តារាចម្រៀង​រៀមច្បង ហួរ ឡា​វី ដែល​ស្នង​ត្រកូល​អ្នកចម្រៀង និង​កំពុង​មានឈ្មោះ​ល្បីល្បាញ វី ឌី​ណែ​ត បាន​ចេញ​មុខ​ឡើង​ច្រៀង​បាន​ប៉ុន្មាន​ឆាក​មក​ហើយ ក្រោយ​ផ្លូវ​ចិត្តរឹង​មាំ​ឡើង​វិញ​។ ដោយសារ​នាង​ស្ថិត​នៅ​

រាជធានី​ភ្នំពេញ ៖ កូនស្រី​តារាចម្រៀង​រៀមច្បង ហួរ ឡា​វី ដែល​ស្នង​ត្រកូល​អ្នកចម្រៀង និង​កំពុង​មានឈ្មោះ​ល្បីល្បាញ វី ឌី​ណែ​ត បាន​ចេញ​មុខ​ឡើង​ច្រៀង​បាន​ប៉ុន្មាន​ឆាក​មក​ហើយ ក្រោយ​ផ្លូវ​ចិត្តរឹង​មាំ​ឡើង​វិញ​។ ដោយសារ​នាង​ស្ថិត​នៅ​ចំណុច​គំនិត​ច្នៃប្រឌិត​ពី​អាជីព​សិល្បៈ ទើប​នា​ប​បង្ហាញ​សារ​ដល់​ទស្សនិកជន ទាក់ទិន​នឹង​ការ​សម្តែង​ច្រៀង​។

វី ឌី​ណែ​ត បាន​ដាក់​ការ​សំណូមពរ​អោយ​បណ្តា​មហាជន ជួយ​លើកកម្ពស់​ការ​សាង​ស្នាដៃ​សិល្បៈ​តាម​រយៈ​គំនិត​ច្នៃប្រឌិត ជា​ជាង​ការ​និយាយ​រិះគន់​ជាន់ពន្លិច​។

ជា​ទូទៅ អ្នកចម្រៀង ឬ​អ្នកសិល្បៈ​គ្រប់​ផ្នែក រមែងតែងតែ​នឹក​រក​អ្វី​ៗ​ដែល​ថ្មី​ហើយ​ទុក​សម្តែង កំដរ​ការ​ទស្សនា​។ ម្ល៉ោះហើយ ចង់អោយ​មានការ​រិះគន់​ស្ថាបនា ដើម្បី​កែខៃ​ធ្វើ​យ៉ាងណា​រក​ចំណុច​ល្អ អោយ​ចេញ​លទ្ធផល​ផ្សេង​មួយ ស្រប​យោបល់​គ្នា​។ ម្យ៉ាង បើ​គ្មាន​ការ​គាំទ្រ​របស់​អ្នក​មើល​នោះ មិន​អាច​ធ្វើ​អោយ​តារា​ៗ ឬ​ស្នាដៃ​ផលិត​មានការ​រីក​ចម្រើន​ដែរ​។ ទោះបីជា​យ៉ាងណា នេះ​ជា​អ្វី​ដែល ឌី​ណែ​ត បាន​ដាក់​សារ​យោបល់ ។

ឌី​ណែ​ត ក្រោយ​ចេញ​បង្ហាញ​វត្តមាន​ឡើង​ឆាក​ច្រៀង​ជា​ថ្មី​ឃើញ​ថា ស្ទីល​ច្រៀង និង​ការ​តុ​ប​តែ​កាយ និង​សក់​មាន​សភាព​ប្លែក និង​ទាក់ទាញ​គួរ​អោយ​ទាក់ចិត្ត​។ បើ​និយាយ​ពី​ស្ទីល​ប្រើប្រាស់​សំឡេង​ច្រៀង​វិញ ឌី​ណែ​ត មានការ​ដឹង​តិច​និ​ច​បាន​ល្អ​។ រីឯ​បទ​ពិសោធន៍​វិញ ក៏​ឃើញ​ថា ពេញ​ដោយ​ការ​យល់​ដឹង ព្រោះ​បាន​ច្រៀង​តាំងពី​វ័យក្មេង​មក​។