ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុ​ន សិទ្ធា ផ្ទុះ​ជំងឺ​៣​មុខ ពេល​ធ្វើទុក្ខ​ស្រែក​រក​ម៉ែឪ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ តារា​សម្តែង​លោក អ៊ុ​ន សិទ្ធា បាន​ពើបប្រទះ​នូវ​ជំងឺ​ចំនួន​៣​មុខ ដែល​បាន​ធ្វើ​អោយ​លោក​ធ្វើទុក្ខ​ខ្លាំង រហូត​

​រាជធានីភ្នំពេញ ៖ តារា​សម្តែង​លោក អ៊ុ​ន សិទ្ធា បាន​ពើបប្រទះ​នូវ​ជំងឺ​ចំនួន​៣​មុខ ដែល​បាន​ធ្វើ​អោយ​លោក​ធ្វើទុក្ខ​ខ្លាំង រហូត​ស្រែក​រក​ម៉ែឪ​។

តារា​រូប​នេះ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង​ភ្លាម​ៗ បន្ទាប់​ពី​អាកា​រះ​ជំ​ងឹ​បាន​ចាប់ផ្តើម​ធ្វើទុក្ខ​ស្ទើរ​ទ្រាំ​មិន​បាន​។

ទោះជា​យ៉ាងណា​ក្រោយ​ការ​សម្រាក​ព្យាបាល​ជំងឺ​បាន​ប៉ុន្មាន​ថ្ងៃ​មកនេះ អាកា​រៈជំងឺ​របស់​លោក អ៊ុ​ន សិទ្ធា បាន​វិវត្តន៍​មក​រក​ភាពល្អ​ប្រសើរ​បន្តិច​ហើយ​។

បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក អ៊ុ​ន សិទ្ធា តាម​រយះ​សារ​ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នោះ​បានអោយ​ដឹង​ថា អរគុណ​ពុក​ម៉ែ​បងប្អូន​ដែល​បារម្ភ​នឹង​ខ​ល​សួរ​សុខ​ទុក​ដល់​ខ្ញុំ ខ្ញុំ​បាន​ធូរ​បន្តិច​ហើ​យ ជិត​បាន​ចេញពី​ពេទ្យ​ហើ​យ ឈឺ​លើ​ក​នេះ​ច្រើ​ន​មុខ​ហ្មង​( រលាក​ក្រពះ ពោះវៀន គ្រុនឈាម គ្រុនចាញ់ )​។

បន្ទាប់​ពី​ពើបប្រទះ​ជំងឺ​ខាងលើ​នេះ​លោក អ៊ុ​ន សិទ្ធា បាន​បង្ហាញ​នូវ​ដើម​ដែល​លោក​បាន​កើត​ជំងឺ​នេះ និង​ផ្ញើ​សារ​ដាស់តឿន​មហាជន​ថា ជា​សារ​មួយ​សំរាប់​បងប្អូន​ដែល​ចូល​ចិត្ត​ដំណេ​ី​រ​កំសាន្ត​តាម​តំបន់​ព្រៃ​ភ្នំ​ទឹកជ្រោះ ។​ល​។

លោក​បញ្ជាក់​ថា សូម​ប្រុង​ប្រយ័ត្ន​ការពារ​ខ្លួន​(​មូស​ខ្លា​)​ពេល​នេះ​ខ្ញុំ​មាន​ជំងឺគ្រុនឈាម​ផង គ្រុនចាញ់​ផង នឹង​រលាក​ក្រពះ​ពោះវៀន​ទៀត ទើ​ប​តែ​បាន​ធូរ​៦០%​ទេ ។

ដូច្នេះ​ដូច​បាន​សរសេរ​ខាង​លើ​សូម​ប្រុង​ប្រយ័ត្ន​ផង នេះ​ដោយសារ​ការ​ធ្វេសប្រហែស​របស់ខ្ញុំ ទើប​មាន​ជំងឺ​បែប​នេះ ពេល​ញ៉ាក់​ម្តង​ៗ​ឃើ​​ញ​អស់​ហើ​​យ​ម៉ែឪ សូម​ថែរក្សា​សុខភាព​ទាំងអស់​គ្នា​។
ទោះជា​យ៉ាងណា បើ​តាម​លោក អ៊ុ​ន សិទ្ធា ពេល​នេះ​លោក​បាន​ធូរ​ស្រាល​៦០% ហើ​យ​មិនយូរ​ទេ​នឹង​បាន​បន្តការងារ​ទៀត
ហើ​​យ​លោក​ក៏​អភ័យទោស​ក្រុមហ៊ុន និង​ផលិតកម្ម​ដែល​ខ្ញុំ​អាក់ខាន​ការងារ ផ្ញើ​ការ​ស្រលាញ់​ជូន​អ្នក​ទាំងអស់​គ្នា​ផង​។

ជា​ការ​កត់សម្គាល់ ក្រោយ​ពេល​ដែល​លោក អ៊ុ​ន សិទ្ធា បាន​បង្ហាញ​រូបភាព​ដេក​សម្រាក​នៅ​មន្ទីរពេទ្យ និង​បញ្ជាក់​ពី​ជំងឺ​របស់​លោក​នា​ពេល​នេះ​គេ​សង្កេត​ឃើញ​មាន​ទស្សនិកជន ប្រិ​យ​មិត្ត​គាំទ្រ ជា​ពិសេស​បណ្តា​មិត្តភក្តិ​សិ​ល្បះ​ដូច​គ្នា​ជា​ច្រើន​បាន​នាំ​គ្នា​ជូនពរ​អោយ​លោក​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​នេះ​នា​ពេល​ឆាប់​ៗ​។

គួ​បញ្ជាក់​ថា នៅ​មុន​ពេល​លោក អ៊ុ​ន សិទ្ធា បាន​ធ្លាក់ខ្លួន​ឈឺ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​នា​ពេល​នេះ​លោក​ក៏​បាន​ថត​បញ្ចប់រឿង​ថ្មី​ៗ ហើយ​ក៏​នៅ​មានរឿង​មួយ​ចំនួន​ទៀត​នៅ​មិន​ទាន់​បាន​ថត​បញ្ចប់​នៅឡើយ​។

តារា​រូប​នេះ​ត្រូវ​បាន​ចាត់ទុកថា ជា​តារា​ប្រុស​មួយ​រូប​ដែល​កំពុង​មាន​ហាងឆេង​ទីផ្សារ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន ក្នុង​ពេល​ដែល​លោក​បាន​បង្ហាញ​វត្តមាន​សម្តែង​ក្នុង​ខ្សែភាពយន្ត​ថ្មី​ជា​បន្តបន្ទាប់​ស្ទើ​មិន​ដាច់​សូរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ