ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​កំពុង​តែ​ដេក​​ក្នុង​បន្ទប់​ជួល ស្រាប់តែ​ពូ​ថៃ្ល​បិទ​ទា្វរ​ចាក់សោគំរាម​ តែ​សំណាង​អ្នក​ភូមិ​ជួយទាន់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​អ្នក​ក្បែរ​ខាង​ធាក់​ទ្វារ​ទម្លាយ និង​នាំ​គ្នា​ចាប់ខ្លួន​បាន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាក់សោ​បន្ទប់​ជួល ហើយ​យក​កាំបិតប៉័ងតោ​គំរាម​ក្មួយ​ស្រី​សាច់ថ្លៃ​ប៉ុនប៉ង​ចាប់​រំ​លោ​.​ភ​តែ​មិន​បាន​សម្រេច ។ ការ​ប៉ុនប៉ង​រំ​លោ​.​ភ​មាន​សា្ថ​ន​ទម្ងន់ទោស​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​ល្ងាច​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​អ្នក​ក្បែរ​ខាង​ធាក់​ទ្វារ​ទម្លាយ និង​នាំ​គ្នា​ចាប់ខ្លួន​បាន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាក់សោ​បន្ទប់​ជួល ហើយ​យក​កាំបិតប៉័ងតោ​គំរាម​ក្មួយ​ស្រី​សាច់ថ្លៃ​ប៉ុនប៉ង​ចាប់​រំ​លោ​.​ភ​តែ​មិន​បាន​សម្រេច ។

ការ​ប៉ុនប៉ង​រំ​លោ​.​ភ​មាន​សា្ថ​ន​ទម្ងន់ទោស​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែកញ្ញា​នេះ នៅ​ចំណុច​ផ្ទះ​ជួល ស​ងា្ក​ត់​ទួល​សងែ្ក​១ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យ​ខាងលើ ឈ្មោះ យឿ​ន ជា អាយុ​៣៩​ឆាំ្ន ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ជា​មនុស្ស​ញៀន​ថ្នាំ ។ ចំណែក​នារី​រង​គ្រោះ​ត្រូវជា​ក្មួយ​សាច់ថ្លៃ អាយុ​១៦​ឆាំ្ន ។

តាម​នគរបាល​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្មេង​ស្រី ត្រូវជា​ក្មួយ​សាច់ថ្លៃ​កំពុង​តែ​ដេក​នៅ​បន្ទប់​ឡាវ​តឿ ខណៈនោះ បុរស​ត្រូវជា​ពូ​ក៏​បាន​ចូល​ទៅ​ក្នុងផ្ទះ​ជួល​ចាក់សោរ​ផ្ទះ ហើយ​បាន​យក​កាំបិតប៉័ងតោ និង​ទូ​ណឺ​វី​ស​គំរាម​អោយ​នៅ​ស្ងៀម​ហើយ​ធ្វើ​សកម្មភាព​ចាប់​ហែក​ខោអាវ​ប៉ុង​ចាប់​រំ​លោ​.​ភ ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ទៀត​ថា នៅ​ក្នុង​កម្ម​ភាព​មានការ​ប្រតាយប្រតប​គ្នា​ហើយ ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​ស្រែក​ផ្អើល​អ្នក​ក្បែរ​ខាង​នាំ​គ្នា​ធាក់​ទ្វារ​ទម្លាយ​ចូល​ទៅ​ចាប់ខ្លួន ។ នៅ​ក្នុង​សកម្មភាព​នោះ​ពុំ​បាន​សម្រេច​ទេ ។

បន្ទាប់​ពី​ចាប់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​កាំបិតប៉័ងតោ និង​ទូ​ណឺ​វី​ស​១​ផង​ដែរ ។ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​អ្នក​ភូមិ និង​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​ស្នាក់​ការ​ប៉ុស្តិ៍​ទួល​សង្កែ​១ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ