ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តណែនាំដល់មេភូមិ ចៅសង្កាត់ត្រូវចុះមើល ស្ថានភាពជីវភាពប្រចាំថ្ងៃពលរដ្ឋឲ្យបានជាប់ជាប្រចាំ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​មាន ប្រសាសន៍​ថា ដោយ​ពិនិត្យ​ឃើញ​ថា ស្ថានភាព​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​កើត​មាន​ឡើងជា​រៀងរាល់ថ្ងៃ…

ខេត្តសៀមរាប ៖ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​មាន ប្រសាសន៍​ថា ដោយ​ពិនិត្យ​ឃើញ​ថា ស្ថានភាព​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​កើត​មាន​ឡើងជា​រៀងរាល់ថ្ងៃ ក្នុង​ទូ​ទាំង​ខេត្ត​និយាយ​រួម និង​ដោយឡែក​ក្រុង​សៀមរាប ។

ដូច្នេះ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​នេះ រដ្ឋបាល​ខេត្តសៀមរាប សម្រេច​ដាក់​កំណត់​ជា​តំបន់​ក្រហម ក្នុងភូមិ​សាស្ត្រ​សង្កាត់ និង ភូមិ​មួយ​ចំនួន​ក្នុង​ក្រុង​សៀមរាប ជា​បណ្តោះអាសន្ន សម្រាប់​រយៈពេល​១​ស​ប្តា​ហ៍ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១​នេះ ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុងភូមិ​សាស្ត្រ​កំណត់​ជា​តំបន់​ក្រហម គឺ ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ​មិន​ឱ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេង​ទៀត ។

លោក ទៀ សីហា មាន​ប្រសាសន៍​ទៀត​ថា ស្ថិត​ក្នុង​ដំណាក់កាល​នេះ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ក្រហម សូមកុំ​ចាក​ចេញពីផ្ទះ​របស់​ខ្លួន និង​សូម​ឲ្យ​មានការ​អត់ធ្មត់​ក្នុង​រយៈពេល​នេះ ព្រោះ​បើ​មិន​ដូច្នោះ​ទេ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​កើត​មាន​ឡើង​ហើយ ប្រសិនបើ​មានការ​ខ្វះខាត​ស្បៀងអាហារ សូម​ផ្ដល់​ដំណឹង​ដល់​មេ​ភូមិ ឬ​ចៅសង្កាត់ ដែល​យើង​កំពុង​រស់នៅ ឬ​ការ​បញ្ជា​ទិញ​ម្ហូ​ម​អាហារ ហើយ​ស្នើ​សុំ​ការ​ដឹក​ជញ្ជូន​ទំនិញ​ជា​ស្បៀងអាហារ​ឥត​គិតថ្លៃ​ដែល​រដ្ឋបាល​ខេត្ត​បាន​រៀបចំ​តាម​រយៈ​លេខ​ទូរស័ព្ទ​ក្រុមការងារ ប៉ុន្តែ​លេខ ទូរស័ព្ទ​ដែល​បាន​បង្ហាញ​នេះ គឺ​ទទួល​តែ​ព័ត៌មាន​សម្របសម្រួល​ដឹក​ជញ្ជូន​តែ​ប៉ុណ្ណោះ ។

ជាមួយ​គ្នា​នេះ​ដែរ លោក​អភិបាលខេត្ត​សៀមរាប ណែនាំ​ដល់​មេ​ភូមិ ចៅសង្កាត់ និង​អភិបាលក្រុង​សៀមរាប​ត្រូវ​ចុះ​ត្រួតពិនិត្យ​មើល ស្ថានភាព​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ហើយ​រាយការណ៍​ជូន​ដល់​រដ្ឋបាល​ខេត្ត​បានដឹង​ប្រាកដ​ថា ពួក​គាត់​ជួប​ការ​លំបាក​អ្វីខ្លះ និង​មាន​តម្រូវការ​អ្វីខ្លះ ដើម្បី​រដ្ឋបាល​ខេត្ត​មាន​មូលដ្ឋាន​ធ្វើការ​ដោះស្រាយ​ជូន​ពួក​គាត់​ឲ្យ​បាន​ទាន់​ពេលវេលា ព្រោះ​យើង​មិន​ត្រូវ​ទុក​ពួក​គាត់​រស់នៅ​ដោយ​គ្មាន​ស្បៀងអាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ​ឡើយ ជា​ពិសេស​បងប្អូន​ប្រជា ពលរដ្ឋ​ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត ។

គួរ​រំលឹក​ថា លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​ធ្លាប់​មាន ប្រសាសន៍​ថា ការ​ដាក់​ជា​តំបន់​ក្រហម​នេះ ដោយ​មូលហេតុ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​សហការ មិន​អនុវត្ត​តាម​ការ​ណែនាំ មិន​ចេះ​ការពារ​ខ្លួន និង​ក្រុម​គ្រួសារ​របស់​ខ្លួន​បន្ត​នាំ​អោយ​ឆ្លង​ដល់​អ្នក​ដទៃ ដែល​មានការ​យល់​ដឹង និង​ប្រុង​ប្រយ័ត្ន​ខ្ពស់ ហើយ​លោក​ក៏​បាន​សុំ​ឲ្យ​មានការ​យោគយល់ និង​អធ្យាស្រ័យ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ដែល​តែងតែ​គាំទ្រ និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​រដ្ឋបាល​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ