ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដធ្វើឱ្យអ្នកស្រី គួច លាងអ៉ីន បាត់បង់មុខរបរ អ៊ុតសក់ និងធ្វើក្រចក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកស្រី គួច លាងអ៉ីន គឺជាជាងអ៊ុតសក់ កក់សក់ លាបថ្នាំសក់ និងធ្វើក្រចក នៅជាយរាជធានីភ្នំពេញ…

រាជធានីភ្នំពេញ ៖ អ្នកស្រី គួច លាងអ៉ីន គឺជាជាងអ៊ុតសក់ កក់សក់ លាបថ្នាំសក់ និងធ្វើក្រចក នៅជាយរាជធានីភ្នំពេញ ។ ស្រ្តីវ័យ ៤៦ ឆ្នាំរូបនេះ បានឲ្យដឹងថា គាត់បានចាប់របរអ៊ុតសក់ កក់សក់ ធ្វើក្រចកនេះជិត ១០ ឆ្នាំមកហើយ គ្រាន់បានចំណូលចិញ្ចឹមជីវិត ជាមួយការលក់ដូរចាបហួយបន្តិចបន្តូចទៀតផ្សំគ្នា ប៉ុន្តែវត្តមានជំងឺកូវីដ ១៩ ធ្វើឲ្យរបរអ៊ុតសក់ត្រូវបិទទំាងស្រុងដោយសារគ្មានម៉ូយចូលមកដូចមុន ។ «នៅពេលផ្ទុះជំងឺកូវី ១៩ ឡើងមុខរបអ៊ុតសក់ កក់សក់ លាបថ្នាំសក់ និងធ្វើក្រចក ត្រូវបានផ្អាកទាំងស្រុង ព្រោះតែខ្ញុំខ្លាចឆ្លងជំងឺនេះពីអតិថិជន ហើយអតិថជនពួកគាត់ក៍ខ្លាចឆ្លងជំងឺនេះពីកន្លែងខ្ញុំទៅក្រុមគ្រួសារគេដូច្នេះ ខ្ញុំបានបានបាត់ចំណូលមួយផ្នែកធំ» ។ 

អ្នកស្រី គួច លាងអ៉ីន មានស្រុកកំណើតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ប៉ុន្តែក្រោយពីមានស្វាមីអ្នកស្រីបានមករស់នៅរាជធានីភ្នំពេញ ។ មុនដំបូងអ្នកស្រីបានប្រកបរបរជាជាងអ៊ុតសក់ កក់សក់ លាបថ្នាំសក់ និងធ្វើក្រចក នៅក្នុងផ្សារអូរឫស្សីលុះដល់ឆ្នាំ ២០១៥ គឺ ៦ ឆ្នាំចុងក្រោយនេះគ្រួសារអ្នកស្រីបានមករស់នៅភូមិត្រពាំងថ្លឹង ៣ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ ។ អ្នកស្រីក៏នៅតែប្រកបមុខរបរចាស់ដដែល ហើយបានបន្ថែមរបរលក់អីវ៉ាន់ចាប់ ហួយ កាហ្វេ និងភេសជ្ជៈផងដែរ ។ មុខរបរទាំងអស់ខាងលើនេះអាចរកប្រាក់ចំណូលសម្រាប់ចាយវាយ និងឲ្យកូនរៀនបានស្រួលពុំសូវលំបាកឡើយ ។

ដោយមានបន្ទុកកូនតូចៗត្រូវចំណាយលើសិក្សាផង អ្នកស្រី លាងអ៉ីន ត្អូញថា ការបាត់ចំណូលពីរបរអ៊ុតសក់នោះធ្វើឲ្យគាត់បារម្ភពីជីវភាព និងការសិក្សារបស់កូន ។ អ្នកស្រីបានកំពុងរក់ចំាស្ថានភាពល្អប្រសើរបន្តិចទៀត នឹងអាចបើករបរឡើងវិញ ត្បិតអីគ្រួសារអ្នកស្រី គ្មានរបរណាក្រៅពីនេះឡើយ ។ 

ទោះបីអត្រាឆ្លងនៅតែមានចំនូនច្រើនក្នុងរង្វង់ ៦០០ នាក់ក្នុងមួយថ្ងៃ តែកម្ពុជាកំពុងឈានទៅបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញនៅក្នុងគន្លងថ្មី ដោយ សារតែបានអនុវត្តយុទ្ធសាស្រ្តចាក់វ៉ាក់សំាងដល់ពលរដ្ឋ ទំាងកុមារនិងមនុស្សពេញវ័យ និងចាស់ ។ គិតត្រឹមថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ មានពលរដ្ឋចំនួន ៩៨,១៥% បានទៅចាក់វ៉ាក់សំាង ក្នុងចំណោមពលរដ្ឋគោលដៅ ១០ លាននាក់អាយុពី ១៨ ឡើង និងលើកុមារ-យុវវ័យអាយុពី ១២ ឆ្នាំ ទៅក្រោម ១៨ ឆ្នាំ មាន ៨៧,៧២% បានចាក់វ៉ាក់សំាងធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ ហើយលើកុមារអាយុពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ មាន ៣,៥៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ ។  ចំណែក អ្នកជំងឺសរុបមកដល់ពេលនេះមានចំនួន ១០៣៤៨២ នាក់ អ្នកស្លាប់សរុបកើនដល់ ២ ០៩៦ នាក់ ខណៈអ្នកជាសះស្បើយមាន ៩៦ ៧៦៧ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ