ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើតេស្ត​លើ​គ្រូបង្រៀន ​រកឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩​ចំនួន​៩​នាក់​

2 ឆ្នាំ មុន
  • កំពង់ចាម

​ខេត្តកំពង់ចាម​៖ ​តាម​រយៈ​ការ​ធ្វើតេស្ត​ដោយ​ឧបករណ៍​rapit test លើ​គ្រូបង្រៀន​ជិត​៤.០០០​នាក់ ក្នុង​នោះ ក៏បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​ចំនួន​៩​នាក់ ​។ នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩…

​ខេត្តកំពង់ចាម​៖ ​តាម​រយៈ​ការ​ធ្វើតេស្ត​ដោយ​ឧបករណ៍​rapit test លើ​គ្រូបង្រៀន​ជិត​៤.០០០​នាក់ ក្នុង​នោះ ក៏បាន​រក​ឃើញ​វិជ្ជមាន
​កូ​វី​ដ​១៩​ចំនួន​៩​នាក់ ​។ នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​
កូ​វី​ដ​១៩ ក្នុង​ឱកាស​ចុះ​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​និង​កុមា​រា​កុមារី​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា​ឆ្នាំ​២០២១​។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​ហើយ​ដឹងថា ​កន្លង​មក​ ដំណើរការ​ចាក់​សាំង​ចាប់ពី​អាយុ​១២​ឆ្នាំ​ ដល់​ក្រោម​១៨​ឆ្នាំ ដោយ​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់​ជាមួយ​នោះ​បងប្អូន​បាន​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដោយ​ស្ម័គ្រចិត្ត​និង​ដោយ​ឥត​គិតថ្លៃ ពី​សំណាក់​ក្រុម​គ្រូពេទ្យ​។​បើ​តាម​ទូរលេខ​មាន​ចំនួន​ប្រមាណ​ជាង​៨១​ម៉ឺន​នាក់ បើ​គិត​ជា​ភាគរយ​ស្មើ​ប្រមាណ​៨៤% ចំណែក​អ្នក​ដែល​មិន​បាន​មក​ទទួល​ចាក់​វ៉ាក់សាំង​មក​ពី​កត្តា​សុខភាព​និង​ចំណាកស្រុក​។

ឯកឧត្តម​អភិបាលខេត្ត​កំពង់ចាម​មាន​ប្រសាសន៍​បន្ត​ថា​ ក្រោម​ការ​ខិតខំ​ប្រឹងប្រែង​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ដែល​បាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ហើយ​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​នេះ ប្រៀប​បាន​បីដូច​ជា​មាន​អាវ​ក្រោះ​សម្រាប់​ការពារ​ខ្លួន​យ៉ាង​ដូច្នោះ​។​ក្រោយ​គេ​បាន​ចាក់​វ៉ាក់សាំង​បាន​ធ្វើ​ឱ្យ​អត្រា​ការ​ឆ្លង​មានការ​ថយ​ចុះ​និង​ជឿ​ទុកចិត្ត​បាន​។​

ជាក់ស្ដែង​ ក្រោយ​ពី​ទទួល​ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ខេត្តកំពង់ចាម បាន​ធ្វើ​ឱ្យ​អត្រា​ការ​ឆ្លង​មានការ​ថយ​ចុះ​នូវ​កម្រិត​ទៀត​មាន​ថ្ងៃ​ខ្លះ​ក្នុង​មួយ​ថ្ងៃ​មាន​អ្នក​ឆ្លង​តែ​ជាង​១០​នាក់​ប៉ុណ្ណោះ​។​ កាលពី​មិន​ទាន់​ទទួល​ការ​ចាក់​វ៉ាក់សាំង​ក្នុង​មួយ​ថ្ងៃ​អត្រា​ការ​ឆ្លង​ក្នុង​វា​ថ្ងៃ​មាន​រហូត​ដល់​ជាង ៥០​នាក់​ក៏​មាន​។​ដោយ​មើលឃើញ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​យ៉ាង​ដូច្នេះ រដ្ឋបាល​ខេត្ត​ក៏​បាន​ស្នើ​សុំ​ទៅ​សម្ដេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ផ្ដល់​វ៉ាក់សាំង​មុខ​ចាស់​ជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោ​បាយ​​ពូជសាសន៍​ពណ៌​សម្បុរ​នោះ​ទេ​។​

ការ​ចាក់​វ៉ាក់សាំង​គឺ​ពិតជា​មាន​អត្ថប្រយោជន៍​សម្រាប់​ការពារ​រាង​កាយ​របស់​យើង​ប៉ុន្តែ​អ្នកខ្លះ​ចាក់​វ៉ាក់សាំង ហើយ​នៅ​តែ​ឆ្លង​ជំងឺ​កូ​វី​ដ​ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មាន​កម្រិត​ធ្ងន់ធ្ងរ​រហូត​ដល់​បាត់បង់​អាយុជីវិត​នោះ​ទេ​។​

អត្ថបទសរសេរ ដោយ