ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះកូវីដ ក្នុងភូមិត្រពាំងថ្ម ស្រុកភ្នំស្រុក បិទខ្ទប់ យកសំណាក ៣ថ្ងៃ ចំនួន ៦៦០នាក់ រកឃើញ​អ្នកឆ្លងកូវីដ ចំនួន ១២៦នាក់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ បិទខ្ទប់ភូមិត្រពាំងថ្ម ស្រុកភ្នំស្រុក យកសំណាករយៈពេល ៣ថ្ងៃ ចំនួន ៦៦០នាក់ រកឃើញអ្នកឆ្លងកូវីដ.១៩ ចំនួន ១២៦នាក់…

បន្ទាយមានជ័យ៖ បិទខ្ទប់ភូមិត្រពាំងថ្ម ស្រុកភ្នំស្រុក យកសំណាករយៈពេល ៣ថ្ងៃ ចំនួន ៦៦០នាក់ រកឃើញអ្នកឆ្លងកូវីដ.១៩ ចំនួន ១២៦នាក់ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុក បានប្រាប់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ថា ក្រោយផ្ទុះការឆ្លងកូវីដ.១៩ ក្នុងសហគមន៍​ភូមិត្រពាំងថ្ម ចំនួន ៥ករណី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលស្រុកភ្នំស្រុក អនុវត្តតាមការណែនាំពីក្រសួង​សុខាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន នៅភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ហើយក្រុមគ្រូពេទ្យ បានយកសំណាករយៈពេល ៣ថ្ងៃ បានចំនួន ៦៦០នាក់ ហើយរកឃើញអ្នកឆ្លងកូវីដ.១៩ ចំនួន ១២៦នាក់ ស្រី ៧៥នាក់។

លោកបានបញ្ជាក់ថា ក្រុមគ្រូពេទ្យ យកសំណាក ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ មានចំនួន ៣៤២នាក់ រកឃើញអ្នក​ឆ្លងកូវីដ.១៩ ចំនួន ៧៥នាក់ ស្រី ៤៦នាក់ កាលពី​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ យកសំណាកបានចំនួន ១៥៣នាក់ រកឃើញ​អ្នកវិជ្ជមានកូវីដ.១៩ ចំនួន ២៨នាក់ ស្រី ១៣នាក់ កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានយកសំណាក ចំនួន ១៦៥នាក់ រកឃើញអ្នកវិជ្ជមានកូវីដ.១៩ ចំនួន ២៦នាក់ ស្រី ១៦នាក់។

លោកបានបញ្ជាក់ថា ក្រោយពេលបិទ​ខ្ទប់អាជ្ញាធរសុំ​អោយអ្នក ដែលពាក់ព័ន្ធ ត្រូវយកសំណាក​ ធ្វើតេស្តរកវិជ្ជមានកូវីដ.១៩ ដើម្បីបង្ការទប់ស្កាត់កូវីដ.១៩ មិនអោយរីករាលដាល ក្នុងសហគមន៍។

គួរបញ្ជាក់ថា ព្រឹត្តិការសហគមន៍២០ កុម្ភៈ ខេត្តបន្ទាយមានជ័យ មានអ្នកឆ្លងកូវីដ.១៩ សរុបមានចំនួន ២២.០៧៤នាក់ អ្នកជា​សះស្បើយ មានចំនួន ១៧.៥៤៦នាក់ និងកំពុងសម្រាកព្យាបាល មានចំនួន ៤.១៤៣នាក់ អ្នកស្លាប់កើនឡើង ១៥៧នាក់ ក្នុងនោះ មានជនជាតិបរទេស ៦នាក់៕ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ