ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ ព្រួយបារម្ភ ក្រោយលែងបិទខ្ទប់ ហើយរដ្ឋបាលខេត្តស្ទឹងត្រែង លែងប្រកាសពី​ចំនួន​អ្នកឆ្លងកូវីដទៀតហើយ

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

​ខេត្តស្ទឹងត្រែង​៖ ប្រជាជន​នៅ​ខេត្តស្ទឹងត្រែង មានការ​ងឿងឆ្ងល់ ថា​តើ​ហេតុអ្វី មន្ទីរ​សុខាភិបាល រួមជាមួយ​រដ្ឋបាលខេត្ត​ស្ទឹងត្រែង មិន​ចេញ​របាយការណ៍ ស្តីពី លទ្ធផល​អ្នក​ឆ្លង​កូ​វីដ​១៩ និង​ប្រភេទ…

​ខេត្តស្ទឹងត្រែង​៖ ប្រជាជន​នៅ​ខេត្តស្ទឹងត្រែង មានការ​ងឿងឆ្ងល់ ថា​តើ​ហេតុអ្វី មន្ទីរ​សុខាភិបាល រួមជាមួយ​រដ្ឋបាលខេត្ត​ស្ទឹងត្រែង មិន​ចេញ​របាយការណ៍ ស្តីពី លទ្ធផល​អ្នក​ឆ្លង​កូ​វីដ​១៩ និង​ប្រភេទ ដែល​តា ថ្មី នៅ​ទូទាំង​ខេត្តស្ទឹងត្រែង ក្នុង​រយៈពេល​ច្រើន​ថ្ងៃ រហូត​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១​។ ក្នុងនោះ ក៏​លេច​លឺថា នៅក្នុង​ក្រុង​ស្ទឹងត្រែង មាន​អ្នក​ឆ្លង​កូ​វីដ​ច្រើន​នាក់ តែ​គ្មាន​ការបង្ហាញ​អំពី​តំបន់ ដែល​ត្រូវ​ប្រុងប្រយ័ត្ន​។​

​មួយរយៈ គឺ​ចាប់ពី​រសៀល​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ស្ទឹងត្រែង បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​លើកឡើងថា គ្មាន​អ្នក​ឆ្លង ពុំមាន​ជាសះស្បើយ និង​ពុំមាន​អ្នកស្លាប់ ដោយសារ​កូ​វីដ​១ ៩​ទេ​។

​ពលរដ្ឋ មានការ​ត្រេកអរ​ជា​អនេក និង​ក៏បាន​ខក​ចិត្តជា​ពន់ពេក ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ គឺ​ចាប់តាំងពី​គ្មាន​របាយការណ៍ ស្តីពី លទ្ធផល​នៃ​អ្នក​ឆ្លង និង​ជាសះស្បើយ ក៏មាន​ពលរដ្ឋ តាមរយៈ​ការបញ្ចេញមតិ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​សារ​ខម​មិន​មួយចំនួន​។ ប្រជាពលរដ្ឋ​នៅ​ស្ទឹងត្រែង ព្រួយបារម្ភ គ្រា​ដែល​អាជ្ញាធរ​សមត្ថកិច្ច បើក​ឡើងវិញ ដោយ​លែង​បិទ​ខ្ទប់​ទៀតហើយ​។ ពោលគឺ​បើក​អោយ​ដំណើរ​ចរាចរណ៍​ជាធម្មតា និង​រាល់​សកម្មភាព​អាជីវកម្ម លក់ដូរ​ទូទៅ ក៏​បើក​ដំណើរការ​ឡើងវិញ​ជាធម្មតា​។ សកម្មភាព និង​មុខរបរ​ទាំងនេះ អាច​ប្រឈម​ខ្ពស់ សម្រាប់​ប្រជាជន ដែល​មិនបាន​ដឹងថា តំបន់​នៃ​ការឆ្លង និង​តំបន់​អ្នកពាក់ព័ន្ធ ស្ថិត​នៅទីណា​?

​លោក អ៊ុង សូ​វៀត ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តស្ទឹងត្រែង បាន​មានប្រសាសន៍ តាម​ប្រព័ន្ធ​តេ​ឡា​ក្រាម កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ ថា និន្នាការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​ខេត្ត​យើង ឃើញថា មានការ​ថយចុះ​បន្តិច​ហើយ នៅពេលនេះ​។ ដូច្នេះ ដើម្បី​ថែរក្សា​បាន​នូវ​កំរិត​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ កាន់តែ​តិច​ទៅៗ ហើយ​មិនអាច​ផ្ទុះ​សាជាថ្មី​ឡើងវិញ សូម​ឲ្យ​យើងទាំងអស់គ្នា ចូលរួម​អនុវត្ត​វិធានការ ៣​ការពារ ៣​កុំ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជានិច្ច​។​

​លោក ម៉ែន គុង នាយករង រដ្ឋបាលខេត្ត​ស្ទឹងត្រែង និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង បានបញ្ជាក់​តាម​ប្រព័ន្ធ​តេ​ឡា​ក្រាម កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២១ ថា ចំពោះ​ការជូនដំណឹង​អំពី​ព័ត៌មាន​ករណី​កូ​វីដ​១៩ បាន​កែសម្រួល​ហើយ គឺ​ត្រូវ​រង់ចាំ​ទទួលយក​ព័ត៌មាន និង​លទ្ធផល​ពី​ក្រសួងសុខាភិបាល ប៉ុណ្ណោះ​។ ខេត្ត ពុំ​ធ្វើ​សេចក្ដីប្រកាស​ព័ត៌មាន​ទៀត​ទេ​។​

​រហូតមកទល់​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ជាច្រើន រួមមាន អ្នករត់ម៉ូតូឌុប ចេញពី​ផ្សារ អ្នកលក់​សាច់​នៅ​ផ្សារ រួមទាំង​បុគ្គលិក​ធនាគារ​ដ៏​មាន​ប្រជាប្រិយភាព​ច្រើន​នាក់​ផងដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ