ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តឧត្ដរមានជ័យ អបអរសាទរ «​ទិវា​អូហ្សូន​ពិភពលោក​» និង​ដាំ​កូន​ឈើ នៅ​ព្រៃ​សង្ឃ​រុក្ខា​វ័ន

2 ឆ្នាំ មុន

ខេត្តឧត្ដរមានជ័យ ៖ លោក ប៉ែន កុស​ល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២១ អមដំណើរ​ដោយ​លោក​ឧត្តមសេនីយ៍ទោ…

ខេត្តឧត្ដរមានជ័យ ៖ លោក ប៉ែន កុស​ល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២១ អមដំណើរ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត បាន​អញ្ជើញ​ចូលរួម​ដាំ​កូន​ឈើ ដើម្បី​អបអរសាទរ​ទិវា​អូហ្សូន​ពិភពលោក ១៦ កញ្ញា ២០២១ ថែ​ភព​ផែនដី ឲ្យ​ត្រជាក់ និង​បន្ត​អនុវត្ត​ការពារ​ស្រទាប់​អូហ្សូន និង​បរិយាកាស​របស់​យើង ក្រោម​ប្រធានបទ «​ពិធីសារ​ម៉ុង​រ៉េ​អាល់ ៖ បាន​ជួយ​ថែរក្សា​យើង ម្ហូបអាហារ និង​វ៉ាក់សាំង​របស់​យើង​ឲ្យ​ត្រជាក់​» (Montreal Protocol-Keeping us, our food and vaccines cool) និង​ដាំ​កូន​ឈើ នៅ​ក្នុង​បរិវេណ​ព្រៃ​សង្ឃ​រុក្ខា​វ័ន ។

សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា បាន​ចូលរួម​អបអរសាទរ​យ៉ាង​កក់ក្តៅ​ជាមួយ​បណ្តា​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​បណ្តា​ប្រជាជាតិ​ចំនួន​១៩៨ នៅ​លើ​សកលលោក ដែល​កំពុង​រួម​គ្នា​ប្រារព្ធ​ទិវា​អូហ្សូន​ពិភពលោក ឆ្នាំ​២០២១​នេះ​ផង​ដែរ ។

លេខាធិការដ្ឋាន​អូហ្សូន នៃ​អង្គការ​កម្មវិធី​បរិស្ថាន​សហប្រជាជាតិ កំណត់​យក​ថ្ងៃ​ទី​១៦ ខែកញ្ញា ជា​ថ្ងៃ​ប្រារព្ធ​ខួប «​ទិវា​អូហ្សូន​ពិភពលោក​» ជា​រៀង​រាល់​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​១៩៩៥ មក ដើម្បី​រម្លឹក​ដល់​ថ្ងៃ​បង្កើត​ពិធីសារ​ម៉ុង​រ៉េ​អាល់ ក៏​ដូច​ជា​អបអរសាទរ​ដល់​សមិទ្ធផល និង​វឌ្ឍនភាព​ជា​ច្រើន ដែល​យើង​រួម​គ្នា​សម្រេច​បាន សំដៅ​ឆ្ពោះទៅ​ការពារ​ឱ្យ​បាន​នូវ​ស្រទាប់​អូហ្សូន ។

ពិភពលោក​កំពុង​ប្រារព្ធ «​ទិវា​អូហ្សូន​ពិភពលោក​» ដែល​ត្រូវជា​ខួប​លើក​ទី​៣៦ នៃ​ការ​បង្កើត «​អនុសញ្ញា​ទីក្រុង​វី​យ៉ែ​ន ស្តី​ពី​កិច្ច​ការពារ​ស្រទាប់​អូហ្សូន​» ក្នុង​ឆ្នាំ​១៩៨៥ និង​ត្រូវជា​ខួប​លើក​ទី​៣៤ នៃ ការ​បង្កើត​«​ពិធីសារ​ម៉ុង​រ៉េ​អាល់​ស្តី​ពី​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​» ក្នុង​ឆ្នាំ​១៩៨៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ