ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​បន្ដ​ធ្វើ​នាយក​រដ្ឋមន្ដ្រីនៃកម្ពុជា គ្មាន​ពេល​កំណត់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​បន្ដ​ធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី គ្មាន​ពេល​កំណត់ គឺ​ដើម្បី​ការពារ​រាជា​និយម…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​បន្ដ​ធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី គ្មាន​ពេល​កំណត់ គឺ​ដើម្បី​ការពារ​រាជា​និយម និង​ការពារ​រាជបល្ល័ង្គ ។

ថ្លែង​ក្នុង​ពិធី បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​- ១៩ ជូន​កុមារ​អាយុ​ពី​៦​ឆ្នាំ ដល់​អាយុ​ក្រោម​១២​ឆ្នាំ នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា មេ​ឧទ្ទាម​នៅ​ក្រៅប្រទេស​បាន​រក​វិធីសាស្ដ្រ​គ្រប់​បែប​យ៉ាង ដើម្បី​បំផ្លាញ​សម្ដេច តែ​បំផ្លាញ​មិន​រួច ។

សម្តេច​តេ​ជោ​បន្ត​ថា មាន​អ្នកខ្លះ រក​វិធី​បំផ្លាញ សម្តេច​ដោយ​ថា សម្តេច​បាន​ស្លាប់​បាត់​ទៅ​ហើយ សម្តេច​បាន​រៀប​វះកាត់​ហើយ ត្រូវ​តែ​ប្រគល់​អំណាច​ទៅ​ឲ្យ​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី​កម្ពុជា​វិញ ។

សម្តេច​តេ​ជោ បន្ត​ទៀត​ថា ប៉ុ​ល​ពត ក៏​រក​វិធី​បំផ្លាញ សម្ដេច​ដែរ ប៉ុន្ដែ​ត្រូវ​ចាញ់​ក្នុង​ដៃ​របស់​សម្ដេច​ទៅ​វិញ ។ សម្ដេច​ក៏​បាន​ផ្ដាំផ្ញើ​ទៅ​ដល់​អ្នកវិភាគ ត្រូវធ្វើ​ជា​ទស្សនវិទូ ឲ្យ​បាន​ត្រឹមត្រូវ កុំ​ធ្វើ​ជា​អា​ល្ងង់​ទូ ។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា ក៏​បាន​ប្រកាស​ទៀត​ថា សម្ដេច​នឹង​បន្ដ​ធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី​កម្ពុជា ដើម្បី​ការពារ​រាជា​និយម និង​ការពារ​រាជបល្ល័ង្គ ខណៈ​ដែល​ពួក​ក្រុម​ឧទ្ទាម​ទាំង​អស់នេះ គឺ​ខ្លាច​តែ​សម្តេច​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ