ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនមានសីលធម៌ល្អ ផ្តល់ប្រយោជន៍អ្វីខ្លះ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មនុស្សគ្រប់គ្នាយល់ច្បាស់ណាស់ថា សីលធម៌ និងច្បាប់សុជីវធម៌មានប្រយោជន៍យ៉ាងច្រើនចំពោះកូនៗ ដែលជាហេតុធ្វើឱ្យឪពុកម្តាយភាគច្រើនចាប់ផ្តើមបង្រៀនពាក្យ និងឃ្លាប្រកបដោយសុជីវធម៌ដល់កូនៗរបស់ពួកគេតាំងពីតូច ។ ពួកគេដឹងថា ពួកគេកំពុងផ្តល់អត្ថប្រយោជន៍ដល់កូនៗរបស់ពួកគេដែលនឹងបន្តចូលក្នុងស្ថានភាពសង្គម…

រាជធានីភ្នំពេញ ៖ មនុស្សគ្រប់គ្នាយល់ច្បាស់ណាស់ថា សីលធម៌ និងច្បាប់សុជីវធម៌មានប្រយោជន៍យ៉ាងច្រើនចំពោះកូនៗ ដែលជាហេតុធ្វើឱ្យឪពុកម្តាយភាគច្រើនចាប់ផ្តើមបង្រៀនពាក្យ និងឃ្លាប្រកបដោយសុជីវធម៌ដល់កូនៗរបស់ពួកគេតាំងពីតូច ។ ពួកគេដឹងថា ពួកគេកំពុងផ្តល់អត្ថប្រយោជន៍ដល់កូនៗរបស់ពួកគេដែលនឹងបន្តចូលក្នុងស្ថានភាពសង្គម ការអប់រំ និងវិជ្ជាជីវៈនៅពេលក្រោយ ។

ហេតុអ្វីត្រូវមានសុជីវធម៌ ? បើគ្មានក្រមសីលធម៌ត្រឹមត្រូវទេ សង្គមនឹងរញ៉េរញ៉ៃ ។ ឪពុកម្តាយភាគច្រើនមិនចង់រួមចំណែកដល់អាកប្បកិរិយាអាក្រក់នៅក្នុងសង្គម ដូច្នេះពួកគេបង្រៀនសីលធម៌ដល់កូនៗរបស់ពួកគេតាំងពីក្មេង ដោយចាប់ផ្តើមដោយនិយាយថា “សូម” និង “សូមអរគុណ” ។ ពួកគេលើកទឹកចិត្តកូនៗរបស់ពួកគេឱ្យចែករំលែក និងមិនអត្មានិយមជាមួយប្រដាប់ក្មេងលេងរបស់ពួកគេ ហើយបន្ទាប់មកនៅពេលពួកគេធំឡើង ពួកគេឈានទៅរកទស្សនៈសីលធម៌ដែលស្មុគស្មាញជាងនេះ ដូចជារបៀបអប់រំ ណែនាំនរណាម្នាក់ឱ្យបានត្រឹមត្រូវ និងរបៀបបង្កើតចំណាប់អារម្មណ៍ដំបូងល្អ ។

សង្គម ៖ មនុស្សភាគច្រើនចងចាំថា ត្រូវស្តាប់ច្បាប់សីលធម៌ម្តងហើយម្តងទៀតក្នុងវ័យកុមារភាពរបស់ពួកគេមុនពេលចាកចេញពីផ្ទះ ។ មិនថាពួកគេទៅដើរទិញឥវ៉ាន់នៅហាងលក់គ្រឿងទេស ឬទៅផ្ទះមិត្តភក្តិសម្រាប់អាហារពេលល្ងាច ឪពុកម្តាយគេបានរៀបរាប់ម្តងទៀតនូវអ្វីដែលគួរធ្វើ និងអ្វីដែលរំពឹងទុក ។ ប៉ុន្តែនៅពេលដែលពួកគេក្លាយជាមនុស្សពេញវ័យ ពួកគេត្រូវស្វែងយល់ដោយខ្លួនឯងបន្ថែមទៀត ។

វិជ្ជាជីវៈ ៖ ក្នុងជំនួញរកស៊ី សកម្មភាពដែលមានវិជ្ជាជីវៈ និងសីលធម៌ គឺសំខាន់ណាស់ ។ ប្រសិនបើកូនអ្នកធ្វើតាមច្បាប់ និងមានសីលធម៌ល្អ កូនរបស់អ្នកត្រូវបានគេយល់ថា ជាមនុស្សម្នាក់ដែលពូកែ ហើយដឹងថាគេកំពុងនិយាយអំពីអ្វី និងធ្វើអ្វី ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើកូនអ្នកគ្មានក្រមសីលធម៌ល្អ គេប្រហែលជាត្រូវគេសើចចំអក មើលងាយ ហើយទុកចោលមួយដុំ ។ ក្នុងរយៈពេលវែងអាកប្បកិរិយាអាក្រក់នៅការិយាល័យអាចធ្វើឱ្យកូនអ្នកខាតបង់ការងារ ឬអាក្រក់ជាងនេះទៅទៀត ។

អត្ថប្រយោជន៍នៃសុជីវធម៌ ៖ ការមានសីលធម៌ត្រឹមត្រូវ គឺជារឿងចាំបាច់នៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត ប្រសិនបើអ្នកចង់ឱ្យអ្នកដទៃគោរពអ្នក ។ ខាងក្រោមនេះ គឺជាគុណសម្បត្តិមួយចំនួននៃការមានសុជីវធម៌ មិនថាចំពោះអ្នក ឬកូនរបស់អ្នកនោះឡើយ ៖

-ឪពុកម្តាយត្រូវធ្វើជាគម្រូ និងមានសុជីវធម៌ក្នុងផ្ទះ ដើម្បីឱ្យកូនៗអនុវត្តតាម ។ ការមានសុជីវធម៌ល្អនឹងនាំឱ្យគ្រួសារមានក្តីសុខ មានសុភមង្គល រីករាយ ហើយគ្មានជម្លោះ ឬបញ្ហាអ្វីនោះទេ ។

-ជំនាញលើការងារ គឺជារឿងសំខាន់ ប៉ុន្តែការដឹងពីរបៀបធ្វើការងារមិនមែនជារឿងតែមួយគត់ដែលគេរំពឹងទុកនោះទេ ។ ការធ្វើតាមច្បាប់សីលធម៌នៅកន្លែងធ្វើការនឹងជួយកូនអ្នកឱ្យទទួលបានការគោរព លេចធ្លោរ ហើយឆាប់ឡើងឋានៈ ។ ការមានចិត្តល្អ រួសរាយ ហើយរាក់ទាក់ចំពោះអតិថិជនក៏បង្កើនការលក់ផងដែរ ។

-ការមានសុជីវធម៌ចំពោះមិត្តភក្តិនឹងធ្វើឱ្យពួកគេត្រូវបានគេស្រឡាញ់ ចូលចិត្ត និងទុកដាក់ចិត្ត ។

-ទំនាក់ទំនងស្នេហាកាន់តែរឹងមាំនៅពេលគូស្វាមីភរិយាគោរពគ្នាទៅវិញទៅមក ។ បុរស និងស្ត្រីដែលមានសុជីវធម៌ និងមិនអាត្មានិយម គឺមានភាពរីករាយជាងអ្នកដែលអាត្មានិយម និងឈ្លើយ។

-ការរាប់អានអ្នកដទៃដោយការគោរពធ្វើឱ្យពួកគេចង់ត្រលប់មករកកូនអ្នកវិញ មិនថាការរកស៊ី ឬការរាប់អាននោះទេ ។

-ការបើកបរប្រកបដោយសុជីវធម៌អាចជួយការពារគ្រោះថ្នាក់ ។ កំហឹងតាមដងផ្លូវមិនដែលល្អសម្រាប់នរណាឡើយ ។

-សម្រាប់ការឆ្លើយតបការអញ្ជើញដោយមានសុជីវធម៌ កូនរបស់អ្នកនឹងមានឱកាសល្អដែលនឹងត្រូវបានអញ្ជើញម្តងទៀត ។

ការដឹង និងប្រើប្រាស់ក្រមសីលធម៌ត្រឹមត្រូវជាប្រចាំអាចជួយឱ្យកូនៗរបស់អ្នកមានទំនុកចិត្ត និងស្រឡាញ់ខ្លួនឯងកាន់តែខ្លាំង ។ ប្រសិនបើកូនរបស់អ្នកមានទម្លាប់ប្រើសុជីវធម៌គ្រប់ពេល អ្នកនឹងមិនចាំបាច់ព្រួយបារម្ភថាតើគេកំពុងធ្វើ ឬនិយាយត្រឹមត្រូវនោះទេ ។ កូនអ្នកនឹងចេះប្រើ ហើយបញ្ចេញមកដោយធម្មជាតិ ហើយអ្នកផ្សេងទៀតនឹងគោរពគេកាន់តែច្រើន ។

វាជារឿងត្រឹមត្រូវដែលត្រូវធ្វើ ៖ការមានសុជីវធម៌ នឹងផ្តល់ផលប្រយោជន៍ដល់អ្នក និងកូនរបស់អ្នកក្នុងទិដ្ឋភាពភាគច្រើននៃជីវិត ។ ការមានសីលធម៌ត្រឹមត្រូវ គឺជារឿងត្រឹមត្រូវដែលមនុស្សគ្រប់គ្នាត្រូវធ្វើ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ (ពីថ្នាក់ទី ១ ដល់ទី ១២) ចាប់ចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ សាលារៀនបន្តទទួលចុះឈ្មោះសិស្សមកពីបណ្តា ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។