ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជឿ​ទេ​! គ្រែ​គេងក៏​ជា​ប្រភព​នាំ​សំណាង​ចូល​លាភ​ជ័យ

2 ឆ្នាំ មុន

តាម​ក្បួន​ហុងស៊ុយ​ចិន​សែ​បាន​អះអាង​ថា គ្រែ​ដែល​អ្នក​គេង​ជា​ប្រភព​លើករាសី នាំ​សំណាង ចូល​លាភ​ជ័យ​សិរិ​មង្គល​មហាប្រសើរ ប្រសិនបើ​អ្នក​ស្គាល់​ពី​របៀប​ប្រើប្រាស់​គ្រែ​គេង​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួន​ហុងស៊ុយ ។ ខាងក្រោម​នេះ​សូម​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​នាំ​លុយ​ចូល​ក្នុងផ្ទះ​តាម​របៀប​ប្រើប្រាស់​គ្រែ​គេង​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួន ។ ក្បួនតម្រា​បាន​ពន្យល់​ថា គ្រែ​គេង​របស់​អ្នក​មិន​គួរ​ជា​គ្រែ​របស់​អ្នក​ដទៃ​ដែល​គេង​រួច​ហើយ​ទេ…

តាម​ក្បួន​ហុងស៊ុយ​ចិន​សែ​បាន​អះអាង​ថា គ្រែ​ដែល​អ្នក​គេង​ជា​ប្រភព​លើករាសី នាំ​សំណាង ចូល​លាភ​ជ័យ​សិរិ​មង្គល​មហាប្រសើរ ប្រសិនបើ​អ្នក​ស្គាល់​ពី​របៀប​ប្រើប្រាស់​គ្រែ​គេង​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួន​ហុងស៊ុយ ។ ខាងក្រោម​នេះ​សូម​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​នាំ​លុយ​ចូល​ក្នុងផ្ទះ​តាម​របៀប​ប្រើប្រាស់​គ្រែ​គេង​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួន ។

ក្បួនតម្រា​បាន​ពន្យល់​ថា គ្រែ​គេង​របស់​អ្នក​មិន​គួរ​ជា​គ្រែ​របស់​អ្នក​ដទៃ​ដែល​គេង​រួច​ហើយ​ទេ មាន​ន័យ​ថា អ្នក​គួរតែ​ប្រើ​គ្រែ​ថ្មី​ប្រសិនបើ​មាន​លទ្ធភាព​ទិញ ព្រោះ​គេង​លើ​គ្រែ​អ្នក​ដទៃ​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិរី​សួស្តី លាភ​សំណាង និង​លំហូរ​ចូល​នៃ​មាសប្រាក់ ។

អ្នក​មិន​គួរ​ដាក់​គ្រែ​ផ្នែក​ខាងស្តាំ​ឲ្យ​ជាប់​នឹង​ជញ្ជាំង ឬ​បង្អួច​នោះ​ទេ ដោយ​ត្រូវ​ទុក​ចន្លោះ​ដើរ​ផង​ព្រោះ​អាច​ប៉ះពាល់​ដល់​ផ្លូវ​ជំនៀងផ្ទះ​ផង និង​ម្យ៉ាងទៀត​អាច​ប៉ះពាល់​ដល់​មនោសញ្ចេតនា​ប្តី​ប្រពន្ធ​ផង ។

ត្រណម​គ្រែ អ្នក​មិន​គួរ​ឲ្យ​អ្នក​ដទៃ​គេង​លើ​គ្រែ​អ្នក​ផ្តេសផ្តាស​ទេ ពិសេស​បុគ្គល​ដែល​មាន​ភេទ​ផ្ទុយ​គ្នា ពីព្រោះ​គេង​យូរ​ៗ​ទៅ អាច​នឹង​ធ្វើ​ឲ្យ​គូស្នេហ៍​ទាំង​ពីរ​បែកបាក់​គ្នា​បាន ។

ដូចនេះ​អ្នក​គួរតែ​ប្រយ័ត្ន​ពី​គ្រែ​គេង​របស់​អ្នក​ដូច​សេចក្តី​ដែល​បាន​ពោល​ក្នុង​អត្ថបទ​នេះ ទើប​មាន​ហុងស៊ុយ លុយ​ហូរ​ចូល​មក​ឯង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ