ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្ទុះ​ហេតុការណ៍​មិនល្អកើតឡើងក្នុងជំនួបរវាង Leicester និង Napoli

2 ឆ្នាំ មុន

អង់គ្លេស ៖ អ្នកគាំទ្រក្រុម Napoli បានប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយក្រុមប៉ូលីសនៅកីឡដ្ឋានក្រុម Leicester City បន្ទាប់ពីការ

អង់គ្លេស ៖ អ្នកគាំទ្រក្រុម Napoli បានប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយក្រុមប៉ូលីសនៅកីឡដ្ឋានក្រុម Leicester City បន្ទាប់ពីការប្រកួតរវាងក្រុមទាំងពីរបញ្ចប់ទៅក្នុងលទ្ធផល ២-២ ជំនួបនៃក្របខណ្ឌ Europa League។

នាជំនួបវគ្គសន្សំពិន្ទុ C ធ្វើឡើងក្នុងកីឡដ្ឋាន King Power កាលពីយប់មិញ ដោយម្ចាស់ផ្ទះ Leicester រកបាន២គ្រាប់នាំមុខ ធ្វើបានដោយខ្សែប្រយុទ្ធ Ayoze Perez នៅនាទី៩ និងខ្សែបម្រើ Harvey Barnes នៅនាទី៦៤។ មុនពេលក្រុមភ្ញៀវ Napoli​ តាមស្មើមកវិញ ដោយខ្សែប្រយុទ្ធ Victor Osimhen នៅនាទី៦៩ និង ៨៧។ ខណៈជិតបញ្ចប់ការប្រកួតទៅហើយ ពោលនៅនាទី៩០+៣ ខ្សែបម្រើការពារ Wilfred Ndidi របស់ក្រុមម្ចាស់ផ្ទះទទួលបានកាតលឿងជាលើកទី២ ស្មើនឹងកាតក្រហមបណ្តេញចេញពីទីលាន។

ភាពតានតឹងចាប់ផ្តើមផ្ទុះឡើងរវាងអ្នកគាំទ្រទាំងសងខាង បន្ទាប់ពីអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត រហូតមានការដាក់កម្លាំងប៉ូលិសឈរជារនាំងការពារ។ ភ្លាមៗនោះអ្នកគាំទ្រក្រុម Napoli ក៏បានលោតចូល និងប្រើហិ.ង្សាលើកម្លាំងប៉ូលិសតែម្តង។ រូបភាពជាច្រើនបង្ហាញពីអ្នកគាំទ្រទាំងសងខាង បានគប់ដបទឹក ហើយមានខ្លះទៀត បានប្រើខ្សែក្រវ៉ាត់ធ្វើជាអាវុធសម្រាប់វាយគ្នាថែមទៀតផង។

ជាមួយលទ្ធផលចែកគ្នាម្នាក់១ពិន្ទុ បានធ្វើឱ្យ Napoli​ ឈរនៅលេខ២ និង Leicester ឈរនៅលេខ៣ ក្នុងពូល C ខណៈ Legia Warsaw ឈរនៅកំពូលតារាងមាន៣ពិន្ទុ ក្រោយយកឈ្នះលើម្ចាស់ផ្ទះ Spartak Moscow ក្នុងលទ្ធផល ១-០៕ (ដកស្រង់ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ