ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ​៖ ​រឿង​មានឬ​អត់​EBA មិន​សំខាន់​ តែ​សំខាន់អ្នកបញ្ជា​ទិញ​កំពុង​សម្រុក​ទិញ​ពី​កម្ពុជា​ច្រើន​ពេល​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា បញ្ហា​អត់ ឬ​មានការ​អនុគ្រោះ​ពន្ធ​ក្នុង​ការ​នាំ​ចូល​ទំនិញ​ចូល​ទីផ្សារ​អឺរ៉ុប​លើកលែង​សព្វាវុធ (EBA) មិន​សំខាន់​សម្រាប់​កម្ពុជា​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា បញ្ហា​អត់ ឬ​មានការ​អនុគ្រោះ​ពន្ធ​ក្នុង​ការ​នាំ​ចូល​ទំនិញ​ចូល​ទីផ្សារ​អឺរ៉ុប​លើកលែង​សព្វាវុធ (EBA) មិន​សំខាន់​សម្រាប់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​អ្នកបញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​មាន​ចំនួន​ច្រើន ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​ពី​ការ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ជូន​កុមារ​អាយុ​៦​ដល់​១២​ឆ្នាំ នា​ព្រឹក​ថ្ងៃ​ទី​១៧​ខែកញ្ញា ឆ្នាំ​២០២១ នា​វិមាន​សន្តិភាព សម្តេច​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ឥលូវ​នេះ​វិស័យ​កសិកម្ម​បាន​ធ្វើ​លើស​ផែនការ​កំណត់​បាន​ជិត​១១០​ភាគរយ​ដោយ​ស្រូវ​ដើមរដូវ​បាន​ធ្វើការ​ច្រូតកាត់​ជាង​២​លាន​តោន ហើយ​ស្រូវ​វស្សា​ធ្វើ​លើស​ផែនការ​ជិត​៣​លាន​ហិ​កតា​ទៅ​ហើយ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ថា រោងចក្រ​ដែល​វិស័យ​ឧស្សាហកម្ម​បាន​ដំណើរការ​ធម្មតា ដោយ​រោងចក្រ​ដេរ​ម៉ាស់​ឲ្យ​កងទ័ព​នគរបាល ដើម្បី​សម​ស្រប​ជាមួយ​សម្លៀក​បំពាក់​ចំនួន​៤​នោះ​ត្រូវ​បាន​គេ​បង្វិល​ចំនួន​២​រោងចក្រ​ទៅ​ដេរខោ​អាវ​វិញ សម្រាប់​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។

សម្តេច​បញ្ជាក់​ថា ៖«​កម្ពុជា​មានការ​បញ្ជា​ទិញ​យ៉ាងច្រើន​ចំពោះ​រឿង​មាន EBA ឬ​មិន​មាន​EBA មិន​សំខាន់​ទេ​សម្រាប់​កម្ពុជា​! កម្ពុជា​នាំ​ចេញ​«…»​ឥលូវ​មិន​មាន​បិទ​រោងចក្រ រោងចក្រ​បើក​ថ្មី​វា​កាន់តែ​ច្រើន​ទៀត ។ ពីព្រោះ​ប្រទេស​ប្រេ​ស៊ី​ល មី​យ៉ា​ន់​ម៉ា បង់​ក្លា​ដេ​ស មិន​អាច​ផ្គត់ផ្គង់​បាន ហើយ​ពេល​នេះ​បាន​ប៉ះពាល់​ដល់​វៀតណាម​ក៏​ផ្គត់ផ្គង់​មិន​បាន​» ។

សម្តេច​ក៏​បាន​អះអាង​ពេល​នេះ ដោយសារ​មាន​តម្រូវការ ហើយ​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​ធ្លាប់​ផ្គត់ផ្គង់​ឲ្យ​មិន​បាន​ផ្គង់​ផ្គង​ដោយសារ​មាន​បញ្ហា​នោះ​ធ្វើ​ឲ្យ​អ្នកបញ្ជា​ទិញ​បាន​សម្រុក​មក​បញ្ជា​ទិញ​ទំនិញ​សម្លៀក​បំពាក់​មក​កម្ពុជា ដោយសារ​គេ​គិត​ថា កម្ពុជា​សុវត្ថិភាព​ជាង ។

យ៉ាងណា​ក្តី សម្តេច​ក៏​បាន​លើក​ឡើង​ថា កម្ពុជា​ក៏​មាន​បញ្ជា​ខកខាន គឺ​សេវា​ទេសចរណ៍​ទាំង​ផ្ទៃក្នុង និង​ខាងក្រៅ​តែ​ម្តង ក្នុង​នោះ​មាន​ទាំង​សេវា​ភោជនីយដ្ឋាន ទាំង​ហាង​ការ​ហ្វេ «…»​។ កាលណា​សេវា​អស់​នឹង​បើក​នោះ​មនុស្ស​នឹង​មាន​កន្លែង​ធ្វើ អី​ញ្ចឹ​ង​យើង​ដោះស្រាយ​បាន​មនុស្ស​ធ្វើការ​ច្រើន ។

សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ដោយសារ​វិស័យ​សេវាកម្ម​នាំមុខ​គេ​ទាំងអស់​ក្នុង​នោះ​អា​មេ​រិ​ក បារាំង អា​ម្លឺ​ម៉​ង់ ជប៉ុន … កសិកម្ម​ប៉ុន្មាន​ភាគរយ? គេ​មាន​សេវាកម្ម​ទទួល​បាន​ប្រាក់​ចំណូល​ធំ ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ក៏​បាន​ផ្តាំ​ទៅ​ភ្នាក់ងារទេសចរណ៍​ទាំងអស់​ថា បើសិន​មិន​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩​ទេ នោះ​អ្នក​មិន​អាច​ធ្វើ​ជា​ភ្នាក់ងារទេសចរណ៍​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ