ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​លុប​ចោល​ពិធី​​មួយ ក្រោយ​ខឹង​អា​មេ​រិ​ក​កាត់មុខ​រឿង​លក់​នាវាមុជទឹក​​(វីដេអូ)

2 ឆ្នាំ មុន

អាជ្ញាធរ​បារាំង​បាន​លុប​ចោល ពិធីជប់លៀង​មួយ​ដែល​គ្រោង​ធ្វើ​នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន​។ នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​១៦​កញ្ញា របស់​អ្នក​ទទួលខុសត្រូវ​បារាំង​មួយ​រូប ក្រោយ​ការ​លុប​ចោល​

ប្រទេស​បារាំង ៖ អាជ្ញាធរ​បារាំង​បាន​លុប​ចោល ពិធីជប់លៀង​មួយ​ដែល​គ្រោង​ធ្វើ​នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន​។ នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​១៦​កញ្ញា របស់​អ្នក​ទទួលខុសត្រូវ​បារាំង​មួយ​រូប ក្រោយ​ការ​លុប​ចោល​កុងត្រា​ដ៏​ធំ​ប្រចាំ​សតវត្ស លើ​ការ​ផ្ដល់​នាវាមុជទឹក​បារាំង​ដល់​អូស្ត្រាលី ដែល​នាំ​ឲ្យ​មានការ​មើល​មុខ​គ្នា​មិន​ត្រង់ ក្នុង​ផ្ទៃ សម្ព័ន្ធមិត្ត​លោក​ខាងលិច​។

ពិធីជប់លៀង​នោះ​គ្រោង​ធ្វើ​នៅ​និវេសនដ្ឋាន​នៃ​ស្ថានទូត​បារាំង​ប្រចាំ​ក្រុង​វ៉ា​សិ​ុ​ន​តោន ដើម្បី​អបអរសាទរ​ដល់​ខួប​នៃ​ការ​ប្រយុទ្ធ​ជើង​ទឹក​ដ៏​ខ្លាំងក្លា​នៃ​សង្គ្រាម​ដណ្ដើម​ឯករាជ្យ​សហរដ្ឋអាមេរិក ជាមួយ​ជោគជ័យ​របស់​កង​នាវាចម្បាំង​បារាំង លើ​កង​នាវាចម្បាំង​អង់គ្លេស ថ្ងៃ​ទី​៥​កញ្ញា​ឆ្នាំ​១៧៨១​។

កាលពី​ថ្ងៃ​ទី​១៦​កញ្ញា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អូស្ត្រាលី​លើក​ហេតុផល​ថា អូស្ត្រាលី​បាន​សម្រេច​បោះបង់​ចោល​កុងត្រា​ដ៏៏​ធំ​នោះ​មាន​ទឹកប្រាក់​ដល់​៥៨​ពាន់​លាន​អឹ​រ៉ូ សម្រាប់​ទិញ​នាវាមុជទឹក​ធម្មតា​បារាំង​១២​គ្រឿង ព្រោះ​នាវាមុជទឹក​អង់គ្លេស​-​អា​មេ​រិ​ក​វា​សម​ស្រប​នឹង​ផលប្រយោជន៍​អូស្ត្រាលី​ខ្លាំង​ជាង​។

រង​ការ​ចោទប្រកាន់​ពី​បារាំង​ថា បាន​លួច​ចាក់​ខ្លួន​ពីក្រោយ​ខ្នង ដោយ​បំផ្លាញ​កុងត្រា​សតវត្ស​នៃ​នាវាមុជទឹក​បារាំង​លក់​ឲ្យ​អូស្ត្រាលី សហរដ្ឋអាមេរិក​ក្រោម​លោក​ចូ​បៃ​ដិ​ន កាលពី​ថ្ងៃ​ទី​១៦​កញ្ញា​ប៉ុនប៉ង​ចៀសវាង​វិបត្តិ​ដោយ​ចំហ​ជាមួយ​ក្រុង​បា​៉​រី​ស តែ​នៅ​មិន​អាច​រំងាប់​កំហឹង​ឈឹ​ចាប់​របស់​បារាំង​បាន​។ ប្រមុខ​ការទូត​អា​មេ​រិ​ក​លោក​អាន​តូ​នី​ប្លី​ន​កេ​ន​ថ្លែង​ថា បារាំង​ជា​ដៃគូ​សំខាន់​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក និង​ក្នុង​វិស័យ​ច្រើន​ទៀត​។ នោះ​ជា​រឿង​ដែល​មាន​ចាប់តាំងពី​យូរលង់​មក​ហើយ រួច​នឹង​មាន​នា​ពេល​អនាគត​ទៀត​។

ប្រភព​នៃ​ភ្លើង​ឆេះ​ក្នុង​ទំនាក់ទំនង​អា​មេ​រិ​ក​-​បារាំង គឹ​ការ​បង្កើត​សម្ព័ន្ធភាព​ថ្មី​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក ប្រកាស​កាលពី​ថៃ្ង​ទី​១៥​កញ្ញា ដោយ​លោក​ចូ​បៃ​ដិ​ន​ជាមួយ​អង់គ្លេស​និង​អូស្ត្រាលី​។ ភាព​ជា​ដៃគូ​នោះ​មានឈ្មោះ​ថា​AUKUS ដែល​ច្បាស់​ណាស់​គឹ​សំដៅ​ប្រឆាំង​ចិន​ក្នុង​តំបន់​។ កិច្ចព្រមព្រៀង​នេះ​ចុះហត្ថលេខា ដោយ​ផ្ដោត​លើ​ការ​ផ្ដល់​នាវាមុជទឹក​នុយក្លេអ៊ែរ​ដល់​ក្រុង​កង់​បេ​រ៉ា ហើយ​ទុក​កុងត្រា​ជាមួយ​បារាំង​គ្រាន់​ជា​ល្បែង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ