ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ជ្រលង​ភ្នំ​ប៉ាន​សៀរ ​កាន់កា.ប់​ដោយ​​​តា​លី​បង់​ ប្រែ​ក្លាយជា​ស្ងាត់ជ្រងំ

2 ឆ្នាំ មុន

តាម​ AFP ​ថា តំបន់​ជ្រលង​ភ្នំ​ប៉ាន​សៀរ ដែល​ជា​ខេត្ត​មួយ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ចាប់តាំងពី​ពួក​តា​លី​បង់​វាយ​ដណ្ដើម​កាន់កា.ប់​បាន​មក ប្រែ​ក្លាយជា​តំបន់​ស្ងាត់ជ្រងំ​។ ភូមិ​ទាំងឡាយ​ក្លាយជា​ភូ​មិ​ខ្មោច គ្មាន​មនុស្ស​នៅ​ដោយ​គេ​ឃើញ​មាន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ តាម​ AFP ​ថា តំបន់​ជ្រលង​ភ្នំ​ប៉ាន​សៀរ ដែល​ជា​ខេត្ត​មួយ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ចាប់តាំងពី​ពួក​តា​លី​បង់​វាយ​ដណ្ដើម​កាន់កាប់​បាន​មក ប្រែ​ក្លាយជា​តំបន់​ស្ងាត់ជ្រងំ​។ ភូមិ​ទាំងឡាយ​ក្លាយជា​ភូ​មិ​ខ្មោច គ្មាន​មនុស្ស​នៅ​ដោយ​គេ​ឃើញ​មាន​តែ​មនុស្ស​ចាស់​ខ្លះ​និង​សត្វ​មួយ​ចំនួន​ដែល​ដើរ​ត្រាច់ចរ​កាត់​ធូលី​។

ម្ចាស់​កសិដ្ឋាន​នៅ​ប៉ាន​សៀរ​ម្នាក់​អាយុ​៥០​ឆ្នាំ់​ដែល​មិនរ​ត់ទៅ​ណា រៀបរាប់​ប្រាប់​ AFP ថា​ មុន​ពេល​ពួក​តា​លី​បង់​ចូល​មក​កាលពី​ដំណាច់​​ខែសីហា មនុស្ស​ជិត​១០០​គ្រួសារ​រស់នៅ​ចង្កេះ​កូនភ្នំ​នេះ រួច​ឥឡូវ​នៅ​សល់​តែ​៣​គ្រួសារ​។ មនុស្ស​ទាំងឡាយ​បាន​រត់​ភៀសខ្លួន​បាត់​អស់ ភាគច្រើន​ទៅ​កាន់​ក្រុង​កា​ប៊ុល​។

ចំណែក​នៅ​ទល់មុខ​ភូមិ​នេះ​ គឺ​ភូមិ ​MALASPA ​ដែល​មាន​វាលស្មៅ​ខៀវស្រងាត់​ជាប់មាត់​ស្ទឹង​ប៉ាន​សៀរ ដែល​បណ្ដា​អ្នក​ភូមិ​ចេញចូល​​ទៅ​មក​មិន​ដាច់ ពេល​នេះ​ក៏​ក្លាយជា​ស្ងាត់ជ្រងំ​។ មនុស្ស​ចំណាស់​ម្នាក់​អាយុ​៦៧​ឆ្នាំ​នៅ​ជាមួយ​សត្វ​លា​១​ក្បាល ក៏​និយាយ​ដែរ​ថា នៅ​សល់​មនុស្ស​ប៉ុន្មាន​គ្រួ​​សារ​ដែរ​តែ​៨០​គ្រួសារ​ទៀត ចាកចេញ​បាត់​អស់ហើយ​។

នៅ​ខេត្ត​ប៉ាន​សៀរ​ មានស្រុក​ចំនួន​៧ ហើយ​អ្នកកាសែត​របស់ ​AFP ​បាន​ទៅ​កាន់​ស្រុក​៣​។ នៅ​តាម​ដងព្រែក​ប៉ាន​សៀរ នៅ​សល់​ហាង​នំ​បុ័ង​ខ្លះ​នៅ​បើក ហើយ​ហាង​នានា​ទៀត ​ព្រមទាំង​ផ្ទះ​ជា​ច្រើន​នៅ​បិទទ្វារ ។ បុរស​ម្នាក់​ដែល​មិនរ​ត់ទៅ​ណា​និយាយ​ថា មាន​មនុស្ស​នៅ​សល់​ទី​នេះ​តិចតួច ភាគច្រើន​គឹ​មនុស្ស​ចាស់ ​និង​បណ្ដា​អ្នក​ក្រីក្រ ដែល​គ្មាន​​មធ្យោបាយ​ចាកចេញ​។

តំបន់​ប៉ាន​សៀរ​ រហូត​ដល់​ពួក​តា​លី​បង់ ​វាយ​ដណ្ដើម​យក​បាន ពី​មុន​រៀង​មក​ ទោះ​ក្រោម​របប​តា​លី​បង់​មុន ក៏​ពុំ​មាន​នរណា​ចូល​ត្រួតត្រា​បាន​ដែរ ទាំង​កាលសម័យ​សូ​វៀត​កាន់កាប់​អា​ហ្វ​ហ្គា​នី​ស្ថាន​។ តំបន់​នោះ​ ត្រួតត្រា​ដោយ​កូនប្រុស​របស់​លោក​ម៉ា​ស៊ូ​ដ លោក​អា​ហ៍​ម៉ា​ដដែល​ប៉ុនប៉ង​តស៊ូ​ជាមួយ​ពួក​តា​លី​បង់​។

ក្រោយ​ពេល​ពួក​តា​លី​បង់ ​វាយលុក​ចូល តាម​បណ្ដោយ​ផ្លូវថ្នល់​គេ​ឃើញ​រថយន្ត​ទាំងឡាយ​រង​ការ​បំផ្លាញ​​ដោយ​សារ​​គ្រាប់​រ៉ុក្កែត ឬ​អាវុធ​ធុន​ធ្ងន់​ដទៃ​ៗ​ទៀត​។ ពួក​អ្នក​ត​សូ​៊​ដោយសារ​ពួក​តា​លី​បង់​មាន​កម្លាំង​ខ្លាំងក្លា និង​ចំនួន​ច្រើន​ព្រមទាំង​អាវុធ​យុទ្ធ​ភ័​ណ្ឌ​សម្បូរ​បែប ត្រូវ​វាយ​បណ្ដេញចេញ​រត់គេច​ខ្លួន​ចូល​ព្រៃ​ភ្នំ​ដែល​នៅ​ជុំវិញ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ