ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយាអ្នកឧកញ៉ា គិត ម៉េង ជំរុញស្វាមីធ្វើការងារសង្គម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ «ភរិយារបស់ខ្ញុំតែងតែលើកឡើងថា កូនៗ គឺជាកំណប់ទ្រព្យធំបំផុតរបស់ពួកយើង ។ ពួកគាត់ គឺជាគ្រាប់ពូជដែលលូតលាស់បានល្អ លុះត្រាតែយើងអប់រំ ចិញ្ចឹមបីបាច់ថែរក្សា…

រាជធានីភ្នំពេញ ៖ «ភរិយារបស់ខ្ញុំតែងតែលើកឡើងថា កូនៗ គឺជាកំណប់ទ្រព្យធំបំផុតរបស់ពួកយើង ។ ពួកគាត់ គឺជាគ្រាប់ពូជដែលលូតលាស់បានល្អ លុះត្រាតែយើងអប់រំ ចិញ្ចឹមបីបាច់ថែរក្សា និងបង្ហាញចិត្តសប្បុរសរបស់យើងទៅកាន់ពួកគាត់ ។ ភរិយារបស់ខ្ញុំតែងតែរំឭកទៀតថា ទង្វើសប្បុរសធម៌ ទោះតូចតាចយ៉ាងណាក៏ដោយ ក៏មិនចាត់ទុកជាទង្វើខ្ជះខ្ជាយឡើយ ។ ខ្ញុំពិតជាយល់ស្របទាំងស្រុងជាមួយនឹងគំនិតរបស់អូន ចំណាន» ។

មហាសេដ្ឋីកំពូលនៅកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានសរសេរឃ្លាខាងលើនៅក្នុងបណ្តាញសង្គម Facebook Page របស់លោក ។ សំណេររបស់លោកនេះទំនងចង់បង្ហាញថា ភរិយារបស់លោកបានលើកទឹកចិត្តឲ្យលោកធ្វើការងារសង្គម ហើយទស្សននោះលោកគំាទ្ រនិងបានកំពុងអនុវត្ត ។ នៅក្នុងសំណេរដដែលនោះសេដ្ឋីរូបនេះបានបញ្ជាក់ថា «លុយមិនអាចទិញសុភមង្គលបានទេ» ។ ក្នុងបរិបទខ្លះ វាគឺជាការពិត ។

 លោកបន្តដូច្នេះ «ទោះយ៉ាងណាក៏ដោយ ក៏ប្រាក់អាចទិញសុភមង្គលច្រើនសម្រាប់អ្នក នៅពេលដែលប្រាក់ទាំងនោះត្រូវបានផ្តល់ ចែករំលែក និងប្រើប្រាស់ដើម្បីសម្រេចបាននូវផលល្អប្រសើរ ដូចជាការរួមចំណែកសម្រាប់បុព្វហេតុណាមួយ និងគំនិតផ្តួចផ្តើមដែលសំខាន់សម្រាប់សហគមន៍របស់យើង» ។

 ជាការកត់សម្គាល់មហាសេដ្ឋីកំពូលៗនៅលើលោកជាច្រើន បានបង្ហាញគំរូពីការរកប្រាក់របស់ពួកគេមិនមែនជាផ្នែកសំខាន់សម្រាប់ជីវិតផ្ទាល់ខ្លួនទៀតឡើយ ។ ទ្រព្យរបស់ពួកគេភាគធំបានចូលរួមនៅកិច្ចសង្គម ដើម្បីឲ្យមានសមធម៌រស់នៅរវាងអ្នកក្រ និងអ្នកក្រ ។ ធុរជនក្មេងៗហាក់បានកំពុងឲ្យតម្លៃទៅការរកចំណូលផ្សារភ្ជាប់ជាមួយទំនួលខុសត្រូវនៅក្នុងសង្គម ជំនួញដែលជួយសង្គម បម្រើដល់ផលប្រយោជន៍សាធារណបានកំពុងគាំទ្រនឹងលើកទឹកចិត្ត និងឲ្យតម្លៃពីគុណធម៌របស់មនុស្ស ។

អ្នកឧកញ៉ា គិត ម៉េង បានសរសេរបន្តថា «ខ្ញុំ និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានគាំទ្រគំនិតផ្តួចផ្តើមមួយចំនួនដែលយើងជឿជាក់ថា នឹងជួយប្រទេស និងប្រជាជនរបស់យើងនៅពេលអនាគត ។ យុវជន ការអប់រំ និងការថែទាំសុខភាពកុមារ ស្ថិតនៅក្នុងបញ្ជីអាទិភាពរបស់យើង ។ ក្នុងនាមជាឪពុកម្តាយ យើងចង់ធ្វើឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីប្រាកដថា កូនៗរបស់យើង និងកុមារកម្ពុជាទទួលបានការអប់រំ និងការថែទាំសុខភាពប្រកបដោយគុណភាព ។ ជាផ្នែកមួយនៃការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប យើងបានគាំទ្រគំនិតផ្តួចផ្តើមផ្សេងៗដូចជា មូលនិធិគន្ធបុប្ផាកម្ពុជា មន្ទីរពេទ្យកុមារអង្គរ និងអង្គការស្នាមញញឹមកម្ពុជា» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ