ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធុញទ្រាន់​ផ្លូវ​ខូច អ្នកស្រុក​បង្កើត​វី​ដេ​អូ ធ្វើ​ដូច​ដើរ​នៅលើ​ភព​ព្រះ​ចន្ទ ផ្ទុះ​ការ​ចាប់អារម្មណ៍នៅថៃ

2 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ដោយ​ធុញទ្រាន់​នឹង​ស្ថានភាព​ផ្លូវ Huai Jot-Nong No ក្នុងស្រុក Kranuan នៅ​ខេត្ត Khon…

ទីក្រុង​បាងកក ៖ ដោយ​ធុញទ្រាន់​នឹង​ស្ថានភាព​ផ្លូវ Huai Jot-Nong No ក្នុងស្រុក Kranuan នៅ​ខេត្ត Khon Kaen អ្នកស្រុក​បាន​បង្កើត​វី​ដេ​អូ​កំប្លែង ប៉ុន្តែ​ធ្វើ​អោយ​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត បាន​ចែករំលែក​ឃ្លី​ប​មួយ​នេះ​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ប្រទេស​ថៃ កាលពី​ថ្ងៃ​សៅរ៍ នេះ​បើ​យោង​តាម​គេហទំព័រ The Nation របស់​ថៃ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៦ កញ្ញា ២០២១​នេះ ។

វី​ដេ​អូ​ឃ្លី​ប​នេះ បង្ហាញ​ពី​បុរស​ម្នាក់ ស្លៀកពាក់​ដូច​អវកាសយានិក កំពុង​ដើរ​ដោយ​កាន់​ទង់ជាតិ​ថៃ ជា​អ្វី​ដែល​មើលទៅ​ដូច​នៅ​លើ​ផ្ទៃ នៃ​ភព​ព្រះ​ចន្ទ ។

ខេត្ត Khon Kaen ស្ថិត​នៅ​ចម្ងាយ ៤៥០​គីឡូម៉ែត្រ ភាគ​ពាយ័ព្យ នៃ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ទី​១៥ កញ្ញា ២០២១ អ្នក​យក​ព័ត៌មាន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីនោះ បាន​រក​ឃើញ​ថា ផ្លូវ​មាន​សភាព​រដិបរដុប មាន​រណ្តៅ​និង​ខូច​ជា​ច្រើន​កន្លែង​ជាប់​ៗ​គ្នា​មាន​ចម្ងាយ​ប្រហែល ៣០០-៥០០​ម៉ែត្រ ដែល​ផ្លូវ​នេះ​មាន​ចម្ងាយ​សរុប គឺ​ប្រហែល ៣​គីឡូម៉ែត្រ ហើយ​មាន​រថយន្ត​ជា​ច្រើន​កំពុង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​យ៉ាង​លំបាក ហើយ​អ្នក​ដែល​ប្រើ​ប្រាប់​ម៉ូតូ​កាន់តែ​លំបាក ព្រោះ​អាច​មាន​គ្រោះថ្នាក់​កើតឡើង​ដោយ​ងាយ បើសិនបើកបរលឿននាពេលយប់ ។

កញ្ញា Chaluay chit អាយុ​៣៣​ឆ្នាំ ជា​អ្នក​បង្ហោះ​ឃ្លី​ប​វី​ដេ​អូ​នោះ​លើ​បណ្តាញ​សង្គម នាង​បាន​បង្ហើប​ថា ផ្លូវ​នេះ​បាន​ខូច​ជា​យូរ​មក​ហើយ ប៉ុន្តែ​មន្ត្រី​ផ្នែក​ពាក់ព័ន្ធ​បាន​ជួសជុល​ដោយ​យក​ដុំ​ថ្ម មក​ចាក់​បំពេញ​រន្ធ​បាយខុំ​ទាំងនោះ​ដែរ ប៉ុន្តែ​មិនយូរ​ប៉ុន្មាន ផ្លូវ​ខូច​ដូច​មុន​ដដែល ព្រោះ​វា​ជា​ការ​ជួសជុល​ដែល​អន់​គុណភាព ដូច្នេះ​ហើយ ទើប​រូប​នាង​ហៅ​មិត្តភក្តិ​មក​ថត​ឈុត​អវកាសយានិក ដែល​កំពុង​ដើរ​លើ​ផ្ទៃ​ភព​ព្រះ​ចន្ទ ដើម្បី​ឲ្យ​បាន​ជ្រាប​ដល់​ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់​ជនបទ រដ្ឋបាល​ខេត្ត និង​អង្គការ ឲ្យ​ពិចារណា​ជួយ​ជួសជុល​ជា​ថ្មី ដោយ​មិន​ខ្ជះខ្ជាយ​ថវិកា ព្រោះ​រូប​នាង ចង់បាន​ផ្លូវ​ថ្មី​មួយ ដែល​មាន​ស្តង់ដារ​ជាង​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ