ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាកដំណើរការថ្នាក់រៀននៅវិទ្យាល័យចំនួន ៥ នៅភ្នំពេញ១៤ ថ្ងៃ ពាក់ព័ន្ធកូវីដ-១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការថ្នាក់រៀន នៅវិទ្យាល័យចំនួន ៥ ក្នុងរាជធានីភ្នំពេញ ចំនួន…

រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការថ្នាក់រៀន នៅវិទ្យាល័យចំនួន ៥ ក្នុងរាជធានីភ្នំពេញ ចំនួន ១៤ថ្ងៃ និងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធផ្ទាល់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ នេះបើយោងតាមលិខិតរបស់ក្រសួងអប់រំ ផ្ញើជូនទៅប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ ។

ការសម្រេចផ្អាកថ្នាក់រៀន នៅវិទ្យាល័យទាំង ៥ នៅរាជធានីភ្នំពេញ ធ្វើឡើងត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ ក្រោយពីសាលារៀន នៅរាជធានីភ្នំពេញ ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ បានបើកដំណើរការឡើងវិញ កាលពីថ្ងៃទី១៥ ខែកញ្ញា។



ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ក្នុងលិខិតនោះថា ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវី-១៩ ក្រសួងសម្រេចផ្អាកដំណើរការថ្នាក់រៀន នៅតាមគ្រឹះស្ថានសិក្សា ១៤ ថ្ងៃ និងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធផ្ទាល់ ក្នុងនោះរួមមាន ៖ ១- វិទ្យាល័យ ហ៊ុន សែន ពញាពន់ (ថ្នាក់ 9B) ២- វិទ្យាល័យបឹងប្រិយ៍ (ថ្នាក់ 12AI, 9CI, 9DI) ៣- វិទ្យាល័យបឹងធំ (ថ្នាក់ 7A2) ៤- វិទ្យាល័យវត្តភ្នំ (ថ្នាក់ 9H2, 9D2, 9B1, 9H2, 12C1, 12B2, 12H2) ទី ៥- វិទ្យាល័យវត្តកោះ (ថ្នាក់ 7F) ។

ក្នុងលិខិតដដែល លើកឡើងថា ចំពោះថ្នាក់ដទៃទៀត ត្រូវបន្តដំណើរការជាធម្មតា។ ប៉ុន្តែត្រូវ៖ ១.រឹតត្បិតការចេញលេង និងបន្តពាក់ម៉ាស់ និងលាងដៃជាប្រចាំ ២.មិនអនុញ្ញាតឲ្យមានការទាក់ទង ពីសិស្សថ្នាក់១ ទៅថ្នាក់១ទៀត និង៣.មិនអនុញ្ញាតឲ្យមានការជួបជុំ ឬប្រជុំ ក្រៅពីការសិក្សាក្នុងសាលារៀន។

សិស្សសាលាចូលរៀននាពេលកន្លងមក

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ