ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ព្រមាន​អ្នកវិភាគ​នយោបាយ​២​រូប​ប្រយ័ត្ន​ខ្លួន​ចំពោះ​ការ​វិភាគ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ផ្ញើ​សារ​ចំ​ៗ​ទៅ​កាន់​លោក​បណ្ឌិត មាស នី និងលោកសេង…

រាជធានី ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ផ្ញើ​សារ​ចំ​ៗ​ទៅ​កាន់​លោក​បណ្ឌិត មាស នី និងលោកសេង សារី ដែល​ជា​អ្នកវិភាគ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ថាឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​វិភាគ​របស់​ខ្លួន ពិសេស​ការ​វិភាគ​អំពី​រឿង​ចិន​ជួយ​ដល់​កម្ពុជា ។

ការ​ផ្ញើសារ​ចំ​ឈ្មោះ​អ្នកវិភាគ​ទាំង​ពីរ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន បើក​យុទ្ធនាការ ចាក់​ថ្នាំ​បង្ការ​ជម្ងឺ​កូ​វី​ដ​-១៩ សម្រាប់​កុមារ​ចាប់ពី​អាយុ​៦​ឆ្នាំ ដល់ អាយុ​ក្រោម​១២​ឆ្នាំ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ដោយ​សម្តេច​បញ្ជាក់​ថា​អ្នកវិភាគ​ទាំង​ពីរ ឱ្យ​តែ​និយាយ​រឿង​ចិន គឺ​គាត់​វិភាគ​មិន​ពេញចិត្ត​តែ​ម្តង ។ ជាក់ស្តែង លោក មាស នី បាន​វិភាគ​អំពី​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​នា​ពេល​កន្លង​មក ដែល​សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា បើ​មិន​ឲ្យ​សម្តេច​ពឹង​ចិន​តើ​ទៅ​ពឹង​អ្នក​ណា ។

លោក មាស នី ត្រូវ​បាន​ស្រង់​សម្តី​វិភាគ​ថា «​សម្តេច​និយាយ​ថា ទៅ​ពឹង​ចិន​នេះ​មិន​សម​ស្រប​តាម​ស្ថានការណ៍​» ។ ចំណុច​នេះ សម្តេច​តប​ទៅ លោក មាស នី​ថា ឲ្យ​តែ​សម្តេច​និយាយ​ជាមួយ​ចិន​គឺ​ខុស​ទាំងអស់​។ ចំណែក​លោក សេង សារី ដែល​ជា​អ្នកវិភាគ​ជំនាន់​ថ្មី ក៏​បាន​បញ្ចេញ​យោ ប​ល់​ខ្លួន​ជា​ហូរហែ​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ក្នុង​នោះ អ្វី​ដែល​សំខាន់​លើក​ឡើង គឺ​ត្រង់​លោក​គាំទ្រ​ការ​បង្កើត​រដ្ឋាភិបាលរ​រួបរួម​ជាតិ​របស់​លោក សម រ​ង្ស៊ី​នូវ​ចំណុច​៦ ។

ក្នុង​ឱកាស​ធ្វើ​សន្និសីទ​សារព័ត៌មាន ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ឲ្យ​ក្មេង ពី​៦​ទៅ​១២​ឆ្នាំ​នា​ថ្ងៃ​១៧ កញ្ញា​ឆ្នាំ​២០២១​សម្តេច​តេ​ជោ​បាន​គូស បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​មាស នី ឲ្យ​តែ​យើង​ធ្វើ​អី​ជាមួយ​ចិន​គឺ​ខុស​ទាំងអស់ ដោយ​យើង​ផ្អាក​ជាមួយ​ប្រទេស​ផ្សេង​ទាំងអស់ តែ​យើង​អត់​ផ្អាក​ចិន គាត់​(​មាស នី​)​ថ្នាំងថ្នាក់​” ។ សម្តេច​តេ​ជោ​បន្ត​ថា “​បើ​ផ្អាក​ចិន គឺ​បិទ​ច្រមុះ​ខ្លួនឯង គឺ​ច្រក​មាន​ចិន និង​កូរ៉េ ។ បណ្ឌិត​មាន​សិទ្ធិ​បញ្ចេញមតិ​ហើយ តែ​បណ្ឌិត​គួរ​កុំ​ព្រហើន​ពេក​លើ​បញ្ហា​នយោបាយ​ការ​បរទេស​”​។

សម្តេច​ត​ជោ​បន្ត​ថា ប្រជាធិបតេយ្យ​លើ​ការ​បញ្ចេញ គឺ​អស់លោក​បាន​និង​កំពុង​បញ្ចេញ ហើយ​តែ​ពួក​គេ​នៅ​ទាមទារ​អ្វី​ទៀត ។ ចំពោះ​លោក​បណ្ឌិត សេង សារី សម្តេច​តេ​ជោ បាន​អះអាង​ថា លោក សេង សារី នេះ គឺ​សម្តេច​ធ្វើ​អ្វី​ក៏​មិន​ដែល​ត្រូវចិត្ត​លោក​ទេ គឺ​លោក មើល​មក​សម្តេច​ខុស​រហូតរ ។ សម្តេច​បន្ត​ថា លោក សេង សារី ក៏​មាន​ដីការ​ចាប់ខ្លួន​ដែរ ដោយសារ​តែ​លោក គាំទ្រ​នូវ​៦​ចំណុច​ដើម្បី​ឲ្យ​លោក សម រ​ង្ស៊ី​មាន​គម្រោង​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ ។

សម្តេច​បាន​ផ្ញើ​សារ​ថា បើ​ក្រុម​លោក​បណ្ឌិត​វិភាគ​អ្វី​ហើយ​សូម​វិភាគ​ឲ្យ​បាន​ត្រឹមត្រូវ​ផង ធ្វើ​យ៉ាងណា​កុំ​បន្សល់​គន្លង​ចូល​គុក​។ បើ​តាម​ការ​បញ្ជាក់​សម្តេច លោក សេង សារី គឺ​បច្ចុប្បន្ន​កំពុង​នៅ​ថៃ ។ សម្តេច​នាយក រដ្ឋមន្ត្រី​បញ្ជាក់​ថា “​ឲ្យ​តែ​ទាក់ទង​ជាមួយ​ចលនា​ប្រដាប់​អាវុធ រដ្ឋាភិបាល​ក្រៅ​ប្រ ទេស​ត្រូវ​តែ​ចាប់ ខ្លួន បើ​មិន​ចាប់ខ្លួន​មិនមែន​រដ្ឋាភិបាល​ទេ ។ សូមកុំ​ឲ្យ​ចូល​ទៅ​ក្នុង​គន្លង​ចូល​គុក មិនមែន​ជា​សិទ្ធិ​បញ្ចេញមតិ​ទេ ព្រោះតែ​ហៅ​ថា រដ្ឋាភិបាល ឬ​ចលនា​គឺ​សុទ្ធតែ​ឧទ្ទាម​ប្រដាប់​អាវុធ​” ។

សម្តេច​ថា “​ចាប់​វា​មក​សួរ​មើល​តើ​៦​ចំណុច​ហ្នឹង ជា​លក្ខខណ្ឌ​បង្កើត​រដ្ឋាភិបាល​ក្រៅ ប្រទេស​ហ្អែ​ង​លើកទឹកចិត្ត​ឲ្យ​បង្កើត ។ ហ្អែ​ង​បង្កើត ហ្អែ​ង​គុក ។ មិនមែន​ត្រឹមតែ​គុក​ទេ​ណា ដែល​ហៅ​ថា ចលនា​ឧទ្ទាម​គេ​បាញ់​ផង គេ​ឃើញ​គេ​បាញ់​” ។ ចំពោះ​ការ​លើក​ឡើង​បញ្ហា​ជាមួយ​ចិន​វិញ សម្តេច​បកស្រាយ​ថា បើ​មិន​ឲ្យ​សម្តេច​ទៅ​ពឹង ចិន​មិន​ឲ្យ​ពឹង​អ្នក​ណា គឺ​ពួក​គេ​បែរជា​មក​ហាម នាយក​រដ្ឋមន្ត្រី មិន​ឲ្យ​និយាយ​ទៅ​វិញ​។ ជាមួយ​គ្នា​នេះ សម្តេច​ថា សម្តេច​ក៏​មាន​សិទ្ធិ​និយាយ​ទៅ​កាន់​ភាគី​ជប៉ុន​ដូច​ករណី និយាយ​ទៅ​ចិន​ដែរ ៕

អត្ថបទសរសេរ ដោយ