ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់អាជីវកម្ម និងអ្នករស់នៅបុរីនឹងរងការផាកពិន័យ បើមិនញែក និងដាក់សំរាមមិនត្រូវតាមពណ៌ថង់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីណែនាំ​មួយ​ស្តី​ពី​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ដោយ​តម្រូវ​ឱ្យ​ម្ចាស់ រោងចក្រ ម្ចាស់​សហគ្រាស ផ្សារ​ទំនើប ផ្សារ​រដ្ឋ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីណែនាំ​មួយ​ស្តី​ពី​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ដោយ​តម្រូវ​ឱ្យ​ម្ចាស់ រោងចក្រ ម្ចាស់​សហគ្រាស ផ្សារ​ទំនើប ផ្សារ​រដ្ឋ ផ្សារ​ឯកជន អគារ​ពាណិជ្ជកម្ម សណ្ឋាគារ មន្ទីរពេទ្យ និង​អ្នក​រស់នៅ​ក្នុង​បុរី ជាដើម ត្រូវ​មាន​កាតព្វកិច្ច​ដាក់​ធុងសំរាម​ដោយ​ខ្លួនឯង​ជា​ចាំបាច់ និង​ត្រូវ​ធ្វើការ​ញែក​សំរាម​សើម សំរាម​ស្ងួត ការ​វេច​ខ្ចប់​ខុស​ពណ៌​ថង់​តម្រូវ ការ​បញ្ចេញ​សំរាម និង​សំណល់​រឹង ឱ្យ​បាន​ត្រឹមត្រូវ ពិសេស​ហាម​ដាក់​សំណល់​ដែល​មាន​គ្រោះថ្នាក់ លាយឡំ​ជាមួយនឹង​សំរាម​សើម​និង​ស្ងួត មិន​ដូច្នេះ​ទេ នឹង​ត្រូវ​រង​ការ​ផាកពិន័យ ទៅ​តាម​ច្បាប់ ព្រមទាំង​ការ​ប្តឹង​ទៅ​តុលាការ​ផង តាម​កំហុស​ជាក់ស្តែង ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីជូនដំណឹង​មួយ​ចុះ​នៅ​ថ្ងៃ​ទី​១៦ កញ្ញា ២០២១ ស្ដី​ពី​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដែល​មាន​ចំនួន ៣ ទំព័រ ថា ដើម្បី​ឲ្យ​ការ​អនុវត្ត​ប្រព័ន្ធ​ថ្មី នៃ​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ណែនាំ​អំពី​ការ​ញែក ការ​វេច​ខ្ចប់ ការ​ទុកដាក់ និង​ការ​បញ្ចេញ​សំរាម សំណល់​រឹង ។

លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​ដដែល​នោះ​ថា អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​ធ្វើការ​ញែក វេច​ខ្ចប់ ទុកដាក់ និង​បញ្ចេញ​សំរាម​សំណល់​រឹង ទៅ​តាម​ប្រភេទ​សំរាម តាម​ពេលវេលា និង​ថ្ងៃ ដែល​ត្រូវ​បាន​កំណត់ បើ​ពុំ​ដូច្នោះ​ទេ នឹង​ប្រឈម​ការ​ផាកពិន័យ ការ​ប្ដឹង​ទៅ​តុលាការ និង​ផ្អាក​អាជីវកម្ម​បណ្ដោះអាសន្ន​ជាដើម ។ ក្នុង​នោះ​ផង​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ ខាង​មុខ​នេះ​តទៅ ។

ត្រូវ​ញែក​សំរាម សំណល់​រឹង ជា​០២​ប្រភេទ គឺ​សំរាម​សើម និង​សំរាម​ស្ងួត ដោយ​ដាក់​នៅ​ក្នុង​ថង់​ដាច់​ដោយឡែក​ពី​គ្នា ៖ ១ -​សំរាម​សើម ៖ សំណល់​ម្ហូបអាហារ សំណល់​សរីរាង្គ ថ្លែ​ឈើ ផ្កា ត្រូវ​ដាក់​ក្នុង​ថង់​ពណ៌​ខ្មៅ ។ ២ -​សំរាម​ស្ងួត ៖ ក្រដាស់ ក្រដាសកាតុង ឡាំង គ្រៀង​ប្លា​ស្ទីក ហ្វូ​ម ជ័រ ដែក កំប៉ុង ដប​.. ត្រូវ​ដាក់​ក្នុង​ថង់​ពណ៌​ស ។

សូម​បញ្ជក់​ថា ក្រុមហ៊ុន​នឹង​ធ្វើការ​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម សំណល់​រឹង ដែល​បាន​ដាក់​ក្នុង​ថង់​ដែល​បាន​កំណត់​ទាំង​២​ប្រភេទ​នេះ​តែ​ប៉ុណ្ណោះ ទៅ​តាម​កម្មវិធី​ដាច់​ដោយឡែក​ពី​គ្នា ។ ការ​ដាក់​សំរាម សំណល់​រឹង ក្នុង​ថង់​ពណ៌​ផ្សេង​ក្រៅពី ពណ៌​ខ្មៅ និង​ពណ៌​ស ក្រុមហ៊ុន​នឹង​មិន​ប្រមូល​ឡើយ ។

នៅ​ក្នុង​សេចក្តីជូនដំណឹង​ដដែល លោក អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា «​ហាម​វេច​ខ្ចប់​សំណល់​ដែល​បង្ក​គ្រោះថ្នាក់ ដូច​ជា អំបែង​កញ្ចក់ និង​សំណល់​មុត​ស្រួច​នានា លាយឡំ​ជាមួយនឹង​សំរាម​សើម និង​សំរាម​ស្ងួត​» ។

ក្នុង​សេចក្តីជូនដំណឹង​ដដែល លោក ឃួ​ង ស្រេង បាន​ធ្វើការ​ព្រមាន​ថា «​ត្រូវ​ទុកដាក់​សំណល់​ដែល​បង្ក​គ្រោះថ្នាក់​ទាំងនេះ ចូល​ក្នុង​ធុងសំរាម ឬ​ប្រអប់ ដោយឡែក​ឱ្យ​បាន​ត្រឹមត្រូវ ក្រុមហ៊ុន​នឹង​ប្រ​មួល​នៅ​រៀងរាល់ថ្ងៃ​អាទិត្យ ។ ក្នុង​ករណី​ទុកដាក់​ខុស​ពី​ការ​ណែនាំ​នេះ ក្រុមការងារ​ផាកពិន័យ នឹង​ធ្វើ​កំណត់ហេតុ​អំពី​កំហុសឆ្គង​លើក​ទី​១ ។ បើ​នៅ​តែ​ទុកដាក់​ខុស​ទៀត នឹង​ទទួល​ការ​ផាកពិន័យ​ទៅ​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ព្រមទាំង​ប្តឹង​ទៅ​តុលាការ​តាម​កំហុស​ជាក់ស្តែង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ