ពីយប់ប្រពន្ធឃាត់ប្តីកុំឱ្យទៅម្នាក់ឯង លុះព្រឹកឡើងមានគេប្រាប់ដំណឹងអកុសល
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់មានជំងឺប្រចាំកាយ(ជំងឺឆ្កួតជ្រូក) បានជិះម៉ូតូ១គ្រឿងចេញពីផ្ទះទៅមើលបង្កៃដែលបានដាក់កាលពី
រាជធានីភ្នំពេញ ៖ បុរសម្នាក់មានជំងឺប្រចាំកាយ(ជំងឺឆ្កួតជ្រូក) បានជិះម៉ូតូ១គ្រឿងចេញពីផ្ទះទៅមើលបង្កៃដែលបានដាក់កាលពី
រាជធានីភ្នំពេញ ៖ បុរសម្នាក់មានជំងឺប្រចាំកាយ(ជំងឺឆ្កួតជ្រូក) បានជិះម៉ូតូ១គ្រឿងចេញពីផ្ទះទៅមើលបង្កៃដែលបានដាក់កាលពីវេលាល្ងាច បន្ទាប់មកសង្ស័យជម្ងឺរើឡើងក៏ដួលប្រកា.ច់ស្លា.ប់ផ្កាប់មុខក្នុងចំណុចវាលស្រែមួយកន្លែងដោយគ្មាននរណាបានដឹងឡើយ ។ ចំណែកប្រពន្ធរបស់បុរសរងគ្រោះក៏ពុំបានដឹងដែរ ព្រោះអត់បានទៅជាមួយ ដោយសារនាងជាប់ទៅធ្វើការរោងចក្រ លុះរយៈពេល២ម៉ោងក្រោយមក ស.ពបុរសរងគ្រោះត្រូវបានអ្នកភូមិប្រទះឃើញ និងមកប្រាប់ឲ្យប្រពន្ធដឹង ហើយគ្រាន់តែដឹងភ្លាម ស្ត្រីជាប្រពន្ធបានដឹកដៃកូនស្រីតូចម្នាក់ទៅកាន់កន្លែងកើតហេតុទាំងក្តីតក់ស្លុ.តជាទីបំផុត។
ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចវាលស្រែមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសរងគ្រោះខាងលើឈ្មោះវែង វៃ អាយុ២៨ឆ្នាំ មុខរបរកម្មករបុកគ្រឹះ មានប្រពន្ធឈ្មោះគង់ ចន្ទី អាយុ២៨ឆ្នាំ ជាកម្មករកាត់ដេរ មានស្រុកកំណើតនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងមកស្នាក់នៅផ្ទះជួល ក្នុងភូមិកើតហេតុខាងលើ។
អ្នកភូមិម្នាក់បាននិយាយថា នៅមុនវេលាព្រឹកថ្ងៃកើតហេតុនោះ គាត់បានធ្វើធ្វើដំណើរឆ្លងកាត់ទីនោះហើយបានប្រទះឃើញម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៍ខ្មៅ គ្មានស្លាកលខ និងស្បែកជើង១គូ រួមទាំងកំប៉ុងដាក់ជន្លេន១ផងដែរនៅក្បែរមាត់ទឹកស្រែ ។ប៉ុន្តែពុំបានឃើញមនុស្សឡើយ លុះពេលដើររទៅមុខចម្ងាយប្រមាណ៣០ម៉ែត្រ ក៏ស្រាប់តែឃើញបុរសរងគ្រោះនេះដេកស្លា.ប់ផ្កាប់មុខបាត់ទៅហើយ ទើបគាត់រត់ទៅប្រាប់ឲ្យប្រជាការពារភូមិបានដឹង និងបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងទាំងព្រឹកតែម្តង ។
ស្ត្រីជាប្រពន្ធរបស់បុរសរងគ្រោះបានឱ្យដឹងថា ប្ដីរបស់គាត់មានជម្ងឺឆ្កួតជ្រូកច្រើនឆ្នាំមកហើយ និងឧស្សាហ៍ប្រកាច់ជាញឹកញាប់ ។ កន្លងមក ប្ដីរបស់គាត់តែងតែចេញទៅដាក់បង្កៃជាមួយអ្នកជិតខាងជាបន្តបន្ទាប់ផងដែរ ។ ដោយឡែកនៅវេលាយប់ថ្ងៃទី១៦ ខែកញ្ញា ក៏បានទៅដាក់បង្កៃនៅចំណុចកើតហេតុទៀត ។ បន្ទាប់ពីដាក់រួចរាល់ ក៏បានជិះម៉ូតូត្រឡប់ទៅដេកនៅផ្ទះវិញជាធម្មតា ។ នៅយប់នោះ ប្ដីបានប្រាប់គាត់ថា ព្រឹកនឹងទៅមើលបង្កៃ ពេលនោះនាងបានឃាត់ថា បើមិនមានអ្នកភូមិទៅជាមួយទេ កុំទៅមើលម្នាក់ឯងអី ព្រោះគាត់បារម្ភពីសុវត្ថិភាពប្ដីដែលជម្ងឺតែងតែរើឡើងមិនទៀងទាត់ បើមានអ្នកនៅជិតអាចជួយបាន។
ស្ត្រីជាប្រពន្ធបានប្រាប់បន្តទៀតថា ប៉ុន្តែនៅពេលនោះ ទោះបីជាគាត់ខំឃាត់យ៉ាងណា ក៏ប្ដីមិនព្រមស្ដាប់សោះ លុះវេលាម៉ោង៦ព្រឹកថ្ងៃកើតហេតុ ប្តីក៏បានជិះម៉ូតូចេញពីផ្ទះទៅមើលបង្កៃតែម្នាក់ឯង ។ ចំណែកគាត់ពុំបានទៅជាមួយទេ ព្រោះជាប់ទៅធ្វើការរោងចក្រ ហើយក៏ពុំបានដឹងថា ប្ដីមានគ្រោះថ្នាក់រហូតដល់ស្លា.ប់បែបនេះសោះ ។ ខណៈពេលគាត់កំពុងតែធ្វើការសុខៗ ស្រាប់តែមានគេទៅប្រាប់ថាប្ដីនាងស្លា.ប់បាត់ទៅហើយ ទើបនាងសុំច្បាប់ប្រធានផ្នែកចេញទៅមើលឃើញប្ដីប្រាកដជាស្លា.ប់មែន ដែលសង្ស័យជម្ងឺរើឡើង ទើបដួលស្លា.ប់បែបនេះ។
ក្រោយទទួលបានព័ត៌មានខាងលើនោះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២បានចុះទៅពិនិត្យមើលជាក់ស្ដែង រួចរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគររាជធានីភ្នំពេញ ចុះទៅពិនិត្យកោសល្យវិច័យបន្តដើម្បីឲ្យដឹងពីមូលហេតុនៃការស្លា.ប់របស់បុរសរងគ្រោះរូបនេះកាន់តែច្បាស់បន្ថែមទៀត៕
ចែករំលែកព័តមាននេះ