ធម៌៥យ៉ាងដែលកំណត់មិនបានអំពីការស្លា.ប់នៃសត្វ
ព្រះមានព្រះភាគត្រាស់ថា ជីវិតំ ព្យាធិ កាលោ ច ទេហនិក្ខេបនំ គតិ បញ្ចេតេ ជីវលោកស្មឹ អនិមិត្តា…
ព្រះមានព្រះភាគត្រាស់ថា ជីវិតំ ព្យាធិ កាលោ ច ទេហនិក្ខេបនំ គតិ បញ្ចេតេ ជីវលោកស្មឹ អនិមិត្តា…
ព្រះមានព្រះភាគត្រាស់ថា ជីវិតំ ព្យាធិ កាលោ ច ទេហនិក្ខេបនំ គតិ បញ្ចេតេ ជីវលោកស្មឹ អនិមិត្តា ន នាយរេ ។ ប្រែថា ធម៌៥យ៉ាងនេះគឺ ជីវិត ១ ព្យាធិ ១ កាល ១ ទេហនិក្ខបន:គឺស្ថានទីដាក់ចុះរាងកាយ ១ គតិគឺការស្លាប់អំពីលោកនេះ ហើយទៅកើតនៅក្នុងទីណា ១ របស់សត្វទាំងឡាយក្នុងលោក គឺមិនមាននិមិត្តដឹងបានទេ ។ សេចក្តីខាងក្រោមនេះនឹងការពន្យល់បន្ថែមឱ្យកាន់តែយល់ ។
១-ជីវិត : មិនដឹងថាត្រូវស្លា.ប់ក្នុងអាយុប៉ុន្មាន ។
២-ព្យាធិ : មិនដឹងថាត្រូវស្លា.ប់ដោយរោគអ្វី ។
៣-កាល : មិនដឹងថាត្រូវស្លា.ប់ពេលព្រឹក ឬពេលថ្ងៃ ឬពេលយប់ ។
៤- ទេហនិក្ខបន: ( ស្ថានទីដាក់ចុះរាងកាយ ) : មិនដឹងថាត្រូវស្លា.ប់នៅទីណា ក្នុងស្រុក ឬក្នុងព្រៃ ឬទីណាមួយ ។
៥-គតិ : ស្លា.ប់អំពីគតិនេះហើយ កើតក្នុងទីណា : គឺកើតជាមនុស្ស ឬទេវតា ឬអបាយភូមិ ៤ ។
ការស្លា.ប់របស់សត្វទៀង គឺទៀងតែនឹងស្លា.ប់ ប៉ុន្តែអ្វីដែលមិនទៀង មិនដឹង មិនប្រាកដនោះគឺ មិនដឹងថានឹងត្រូវស្លា.ប់នៅអាយុប៉ុន្មាន មិនដឹងស្លា.ប់ដោយសារអ្វី មិនដឹងស្លា.ប់ពេលណា មិនដឹងស្លា.ប់នៅទីណា និងស្លា.ប់ហើយទៅកើតនៅទីណា នេះជាអ្វីដែលសត្វមិនដឹង ៕ សាន សារិន
ចែករំលែកព័តមាននេះ