ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FIFA អះអាង​ថា អ្នកគាំទ្រ​ចង់បាន​ការ​ប្រកួត World Cup រៀង​រាល់​២​ឆ្នាំ​ម្តង

1 ខែ មុន

ស្វី​ស ៖ សហព័ន្ធ​បាល់ទាត់​ពិភព (FIFA) អះអាង​ថា ផែនការ​កែទម្រង់​ការ​ប្រកួត​ពានរង្វាន់ World Cup ដើម្បី​រៀបចំ​រៀង​រាល់​២​ឆ្នាំ​

ស្វី​ស ៖ សហព័ន្ធ​បាល់ទាត់​ពិភព (FIFA) អះអាង​ថា ផែនការ​កែទម្រង់​ការ​ប្រកួត​ពានរង្វាន់ World Cup ដើម្បី​រៀបចំ​រៀង​រាល់​២​ឆ្នាំ​ម្តង ដែល​ផ្តួចផ្តើម​ដោយ​លោក Arsene Wenger អតីត​គ្រូបង្វឹក​ក្រុម​កាំភ្លើង​ធំ Arsenal បច្ចុប្បន្ន​ជា​ប្រធាន​ផ្នែក​អភិវឌ្ឍន៍​បាល់ទាត់​របស់ FIFA និង​ជាទី​ប្រឹក្សា​ជិត​ស្និទ្ធ​របស់​ប្រធាន FIFA លោក Gianni Infantino កំពុង​ទទួល​ការ​គាំទ្រ​ពី​សំណាក់​អ្នកគាំទ្រ​នៅ​ទូ​ទាំង​ពិភពលោក​។

FIFA លើក​ឡើង​ថា ខ្លួន​បាន​ធ្វើការ​ស្ទង់​មតិ​ក្នុង​ចំណោម​អ្នកគាំទ្រ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​សិក្សា​ពី​លទ្ធភាព​ផ្លាស់​ប្តូរ​ការ​ប្រកួត World Cup រយៈពេល​៤​ឆ្នាំ​ម្តង ដោយ​កាត់​បន្ថយ​មក​រៀបចំ​ឡើង​២​ឆ្នាំ​ម្តង​វិញ​។

FIFA ស្ទង់​មតិ​អ្នកឆ្លើយ​សំនួរ​ចំនួន ២៣,០០០​នាក់ នៅ​ក្នុង​២៣​ប្រទេស​ទូ​ទាំង​សហព័ន្ធ​ទាំង​៦​តំបន់ ដោយ​ក្នុង​ចំណោម​នោះ ១៥,០០០​នាក់ បង្ហាញ​ការ​គាំទ្រ​ចំពោះ​ផែនការ​ផ្លាស់​ប្តូរ​មួយ​នេះ​។

សេចក្តីថ្លែងការណ៍​ចេញ​ដោយ FIFA បន្ថែម​ថា អ្នកគាំទ្រ​ភាគច្រើន​ចង់​ឃើញ​ការ​ប្រកួត World Cup ផ្នែក​បុរស​កាន់តែ​ញឹកញាប់​ជាង​នេះ​។ ហើយ​ភាគច្រើន​នៃ​ប្រេកង់​ដែល​ពេញចិត្ត​គឺ​ទ្វេ​ដង នៅ​ក្នុង​ភាព​ខុស​ប្លែក​គ្នា​គួរ​ឱ្យ​កត់សម្គាល់​រវាង​អ្វី​ដែល​ហៅ​ថា ទីផ្សារ​ប្រពៃណី និង​ទីផ្សារ​បាល់ទាត់​កំពុង​អភិវឌ្ឍន៍​។ យុវជន​ជំនាន់​ក្រោយ​នៅ​គ្រប់​តំបន់​បាន​បើកចំហ និង​ចាប់អារម្មណ៍​លើ​ការ​ផ្លាស់​ប្តូរ​ជាង​មនុស្ស​ជំនាន់​មុន​។

សូម​រំលឹក​ថា ផែនការ​កំណែទម្រង់​នេះ ក៏​ទទួល​បានការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង​ពី​សំណាក់​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប និង​អា​មេ​រិ​ក​ខាងត្បូង កីឡាករ គ្រូបង្វឹក អ្នកវិភាគ និង​អ្នកជំនាញ​បាល់ទាត់​។ ខណៈ​កាលពីដើម​ខែកញ្ញា អ្នកគាំទ្រ​ចំនួន​៥៨​ក្រុម​មក​ពី​ទូ​ទាំង​ពិភពលោក បាន​សម្តែង​ការ​ប្រឆាំង​នៅ​ក្នុង​យុទ្ធនាការ​សម្របសម្រួល​ដោយ​អ្នកគាំទ្រ​បាល់ទាត់​អឺរ៉ុប​។ លើស​ពី​នេះ សម្ព័ន្ធ​លី​គ​បាល់ទាត់​អឺរ៉ុប ដែល​រួម​បញ្ចូល​ទាំង​ក្រប​ខណ្ឌ​កំពូល​អង់គ្លេស Premier League ក៏​បាន​សម្តែង​ការ​ប្រឆាំង​ផង​ដែរ​។ ដោយ​សុទ្ធតែ​បាន​លើក​ឡើង​ថា នេះ​មិនមែន​ជា​ការ​អភិវឌ្ឍន៍​បាល់ទាត់​ពិត​ប្រា​ដក​នោះ​ទេ​៕ (​ដកស្រង់​ចេញពី Dailymail)

លោក Arsene Wenger
លោក Arsene Wenger និង​ប្រធាន FIFA