ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បើកបរ​ដោយ​ខ្លួនឯង​នៅ​ឆ្នាំ​2035

8 ឆ្នាំ មុន

ការ​ទម្លាយ​អាថ៌​កំបាំង​យ៉ាង​ឆាប់រហ័ស​ក្នុងវិស័យ​បច្ចេកវិទ្យា​ឆ្លាត​វៃ បន្ទះ​សេន​ស៊័​រ (Sensor) និង​ទូរគមនាគមន៍​បាន​ឈាន​ដល់​ការ​បង្កើត​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង ។ រថយន្ត​ប្រភេទ​នេះ​ត្រូវ​គេ​ចាត់​ទុក​ថា​មាន​សុវត្ថិភាព

ការ​ទម្លាយ​អាថ៌​កំបាំង​យ៉ាង​ឆាប់រហ័ស​ក្នុងវិស័យ​បច្ចេកវិទ្យា​ឆ្លាត​វៃ បន្ទះ​សេន​ស៊័​រ (Sensor) និង​ទូរគមនាគមន៍​បាន​ឈាន​ដល់​ការ​បង្កើត​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង ។ រថយន្ត​ប្រភេទ​នេះ​ត្រូវ​គេ​ចាត់​ទុក​ថា​មាន​សុវត្ថិភាព និង​កាន់តែ​មាន​ជំនឿ​ចិត្ត​ជាង​ម៉ូ​ដែល​រថយន្ត​ជំនាន់ មុន​ៗ ហើយ​បច្ចុប្បន្ន​នេះ​កំពុង​តែ​វាយលុក​ទីផ្សារ​យ៉ាង​ខ្លាំង ជា​ពិសេស​គឺ​ប្រទេស​អភិវឌ្ឍន៍ ។ 

សព្វ​ថ្ងៃនេះ​ការ​ទិញ​ប្រចាំឆ្នាំ​នៃ​រថយន្ត​ស្វយ័ត​ស្ទើរតែ​១០០​លាន​គ្រឿង ទូ​ទាំង​ពិភពលោក ។ តាម​រយៈ​តួលេខ​នេះ​មាន​ន័យ​ថា ស្ទើរតែ​៧៥% នៃ​ការ​លក់​រថយន្ត​ដែល​មិន​ស្វ័យប្រវត្តិ ។ នេះ​បើ​ប្រៀបធៀប​ជាមួយនឹង​ការ​លក់​រថយន្ត​ដែល​មិន​សរុប​៦០ លាន​គ្រឿងក្នុង​ឆ្នាំ​២០១២ ។ កំណែប្រែ​យ៉ាង​សាមញ្ញ​នៃ​បច្ចេកវិទ្យា​ត្រូវ​បាន​គេ​មើលឃើញ​កាលពី​អំឡុង​ឆ្នាំ​២០១០ ក្នុង​ទម្រង់​នៃ​ប្រព័ន្ធ​ហ្វ្រាំង​សង្គ្រោះ​បន្ទាន់​ត្រូវ​បាន​ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​រថយន្ត ការ​ចត​ដោយ​ខ្លួនឯង និង​លក្ខណៈ​ពិសេស​នៃ​ការ​ជិះ​កម្សាន្ត​។ឥឡូវនេះ​កម្លាំង​កុំព្យូទ័រ និង​បច្ចេកវិទ្យា​ឆ្លាត​វៃ AI មាន​ន័យ​ថា​រថយន្ត​ស្វយ័ត​បច្ចុប្បន្ន​នេះ​នឹង​ស្តែង​ចេញ​ឱ្យ​ឃើញ​ពី​សមត្ថភាព​អស្ចារ្យ​ជាង​មនុស្ស​ទៅ​ទៀត ។

ជាមួយ​គ្នា​នេះ​ដែរ​ការ​រួមចំណែក​នៃ​ប្រព័ន្ធ GPS, បំពាក់​ដោយ​បន្ទះ​សេន​ស័​៊​រ (Sensor), ការ​អូស​ទាញ​, ប្រព័ន្ធ​ត្រួតពិនិត្យ​ស្ថិរភាព និង​ប្រព័ន្ធ​ត្រួតពិនិត្យ​ពេល​បើកបរ​អាច​ប្រែប្រួល​ទៅ​តាម​ស្ថានភាព​ផ្លូវ ។ ពួក​វា​នឹង​អនុញ្ញាត​ឱ្យ​រថយន្ត​សិក្សា​ពី​វត្ថុ​នានា​ពី​គ្រប់​ទិស​ដៅ​ទាំងអស់​។ ក្រៅពី​នេះ​ពួក​វា​ការពារ​ការ​ប៉ះ​ទ​ង្កិ​ច និង​ផល​ប៉ះពាល់​ព្យាករ​ពី​ចលនា​របស់​រថយន្ត​ផ្សេង​ទៀត​លើ​ដងផ្លូវ ។ នៅ​ឆ្នាំ​២០៣៥ រថយន្ត​បើកបរ​ដោយ​ខ្លួនឯង​នឹង​កាន់តែ​ប្រើប្រាស់​ច្រើន​នៅ​ទូ​ទាំង​ពិភពលោក ៕