ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ-១៩៖ កម្ពុជាកត់ត្រាការឆ្លងថ្មីខ្ពស់បំផុតប្រចាំថ្ងៃដល់ ៦៩៨ នាក់ក្នុងរយៈពេលជាង១ខែចុងក្រោយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសនៅមុននេះអំពីស្ថានភាពកូវីដ-១៩ ឆ្លងប្រចាំថា រកឃើញករណីឆ្លងថ្មីដល់ទៅ ៦៩៨ នាក់ កាលពីថ្ងៃទី ១៦…

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសនៅមុននេះអំពីស្ថានភាពកូវីដ-១៩ ឆ្លងប្រចាំថា រកឃើញករណីឆ្លងថ្មីដល់ទៅ ៦៩៨ នាក់ កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២១ ដែលនេះគឺជាតួលេខនៃការឆ្លងខ្ពស់បំផុតប្រចាំថ្ងៃ ក្រោយពីអត្រានៃការឆ្លងកត់ត្រាធ្លាប់បានធ្លាក់ចុះមកនៅត្រឹមជាង ៤០០នាក់ស្តើងនាខែសីហា កន្លងទៅ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃនេះ បានឱ្យដឹងថារកឃើញករណីឆ្លងថ្មី កូវីដ-១៩ មានចំនួន ៦៩៨នាក់ ជាសះស្បើយចំនួន៤៦៥ នាក់ និងស្លាប់ថ្មីចំនួន ១១ នាក់បន្ថែមទៀត ។ ប្រភពដដែលបានបន្តថា នៅក្នុងនោះមានករណីឆ្លងសហគមន៍ចំនួន ៥៤៧នាក់ នៃចំនួនឆ្លងសរុបជិត ៧០០ នាក់។



សូមបញ្ជាក់ថា អត្រានៃការឆ្លងប្រចាំថ្ងៃនៃវីរុសកូវីដ-១៩ បានកើនឡើងវិញជាង ៦០០ នាក់ក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី ០៩ ខែ កញ្ញារហូតមក ក្នុងនោះគឺការរកឃើញការឆ្លងនៅតាមផ្សារនិងទីប្រជុំជននៅតាមខេត្តមានការហក់ឡើងវិញ ។ ជាក់ស្តែងនៅទឹកដីអង្គរ លោក ទៀ សីហា ​អភិបាលខេត្តសៀមរាប បានព្រមានកាលពី​យប់ ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២១ នេះ ថា ក្រុង​សៀមរាប នឹង​ដាក់​ជា «​តំបន់​ក្រហម​» ក្នុង​ពេល​ឆាប់​ៗ​នេះ ដោយ​មូលហេតុ​បងប្អូន​ប្រជាពលរដ្ឋ មួយ​ចំនួន​មិន​ព្រម​សហការ មិន​អនុវត្ត​តាម​ការ​ណែនាំ មិន​ចេះ​ការពារ​ខ្លួន និង​ក្រុម​គ្រួសារ​របស់​ខ្លួន បន្ត​នាំ​អោយ​ឆ្លង​ដល់​អ្នក​ដទៃ ដែល​មានការ​យល់​ដឹង និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​។

កម្ពុជាបានរកឃើញករណីកូវីដ-១៩ ដំបូងកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ នៅខេត្តព្រះសីហនុ លើបុរសជនជាតិចិន ។ គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបនៅទូទាំងប្រទេសមានចំនួន ១០២ ៨៣៤នាក់ ជាសះស្បើយចំនួន ៩៦ ២៧៥ នាក់ និង អ្នកស្លាប់ដោយកូវីដ-១៩ ចំនួន ២ ០៨៩ នាក់ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ