ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជុំបិណ្ឌជាវិញ្ញាសារមួយសម្រាប់ឱ្យកម្ពុជាវាស់ស្តង់ថា អាចទទួលទេសចរបទេសបាន ឬអត់នៅចុងឆ្នាំ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រចាំឆ្នាំដ៍ធំរបស់ខ្មែរអាចនឹងមានពលរដ្ឋដើរកម្សាន្តច្រើន ។ មានការមើលឃើញពេលនោះ គឺជាឱកាសដែលកម្ពុជាសាកល្បងសម្រាប់ការឈានទៅបើកទទួលភ្ញៀវទេសចរបរទេសនាពេលខាងមុខនោះ ។ លោក ថោង ខុន…

រាជធានីភ្នំពេញ ៖ បុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រចាំឆ្នាំដ៍ធំរបស់ខ្មែរអាចនឹងមានពលរដ្ឋដើរកម្សាន្តច្រើន ។ មានការមើលឃើញពេលនោះ គឺជាឱកាសដែលកម្ពុជាសាកល្បងសម្រាប់ការឈានទៅបើកទទួលភ្ញៀវទេសចរបរទេសនាពេលខាងមុខនោះ ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហាក់ទទួលស្គាល់ចំណុចនេះដែរ ។ លោកបានលើកឡើងថា ភ្ជុំបិណ្ឌខាងមុខការជំរុញ និងគ្រប់គ្រងចលនាទេសចរណ៍ផ្ទៃក្នុងប្រកបដោយសុវត្ថិភាព គឺជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញ សម្រាប់វិស័យទេសចរណ៍កម្ពុជា ។

លោករដ្ឋមន្រ្តីបន្ថែមថា វិស័យទេសចរណ៍ផ្ទៃក្នុង ដែលរូមមានទាំងទេសចរជាតិ និងបរទេសផ្ទៃក្នុង គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាព និងប្រកបដោយសក្តានុពលមួយនៅក្នុងការស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញ និងជាពិសេសចូលរួមក្នុងការការសម្រួល និងទ្រទ្រង់ដល់ដំណើរការអាជីវកម្មនៅក្នុងឧស្សាហកម្មទេសចរណ៍ ។ រីឯបុណ្យភ្ជុំបិណ្ឌ ដែលនឹងខិតជិតមកដល់ក្នុងពេលខាងមុខនេះ ក៏ជាបុណ្យប្រពៃណីជាតិដ៏ធំជាងគេបង្អស់ក្នុងចំណោមបុណ្យប្រពៃណីខ្មែរ ។ «បើពិនិត្យលើអត្រាចាក់វ៉ាក់សាំង គឺយើងចាក់បានជាង ៩០% បើគិតពីអាយុ ១២ ឆ្នាំឡើង ដូចនេះភាពស៉ាំក្នុងសហគមន៍ក៏អាចមានល្អប្រសើរហើយ ។ សព្វថ្ងៃ ទោះបីអត្រាឆ្លងនៅមាន ប៉ុន្តែអការៈរោគវិវត្តន៍ទៅធ្ងន់ធ្ងរ និងអត្រាមរណៈដោយសារកូវីដក៏មានការថយចុះច្រើនផងដែរ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏យើងនៅតែត្រូវប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយត្រូវបន្តប្រកាន់ខ្ជាប់នូវវិធានបង្ការទាំងឡាយ ជាចាំបាច់ ពិសេសអនុវត្ត ៣កុំ ៣ការពារ ជាប់ជានិច្ច» នេះជាការបញ្ជាក់របស់លោករដ្ឋមន្រ្តីទេសចរណ៍ ។

ក្រសួងទេសចរណ៍បានរៀបចំបូកសរុបការងារទេសចរណ៍ រយៈពេល ៩ ខែដើមឆ្នាំ ២០២១ និងទិសដៅអនុវត្តបន្ត កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីរដ្ឋបាលរាជធានី-ខេត្តទាំង ២៥ មន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង ២៥ វិស័យឯកជន និងភាគីពាក់ព័ន្ធជាច្រើនរូបផងដែរ។នៅក្នុងការសន្និបាតនេះលោក ថោង ខុន បានលើកឡើងថា ការបើកដំណើរទេសចរណ៍ឡើងវិញមានកត្តាពីរកំណត់ជាសំខាន់គឺកត្តាក្នុងកត្តាក្រៅប្រទេស ។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ប្រសិនបើក្នុងរដូវភ្ជំបិណ្ឌខាងមុខនេះ រដ្ឋបាលគ្រប់ថ្នាក់ មន្ទីរ ជំនាញ ប្រត្តិបត្តិករទេសចរណ៍ និងទេសចរ រួមគ្នា អនុវត្តបាននូវនីតិវិធីប្រត្តិបត្តិតាមស្តង់អប្បបរមា SOP បានល្អ ទាំងនៅតាមទីផ្សារនានា និងវត្តអារាម បានល្អនោះ ចលនាទេសចរណ៍ផ្ទៃក្នុង នឹងងើបឡើងវិញល្អ គឺជាបុរេលក្ខណៈសម្រាប់ការត្រៀមបើកទទួលទេសរអន្តរជាតិ ចាក់វ៉ាក់សាំង នាពេលឆាប់ៗខាងមុខនេះផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ