ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​លួច​ស្រលាញ់​ប្រពន្ធ​គេតែម្នាក់ឯង​ រហូត​ផ្ទុះ​​រឿងរ៉ាវនឹក​​ស្មាន​មិន​ដល់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ បុរស​ម្នាក់​ដោយសារតែ​​ស្រលាញ់​ប្រពន្ធ​គេ​ ​បណ្តាលឱ្យមាន​ភ្លើង​ប្រចណ្ឌ​រហូតដល់ចាក់គ្នា​​​ឱ្យស្លា.ប់​ម្នាក់​នៅនឹងកន្លែង និង​២​នាក់​ទៀតរងរបួសធ្ងន់​ ដែល​ហេតុការណ៍កើតឡើង​កាលពីនៅ​វេលា​ម៉ោង​៨និង៣០​នាទី​យប់​ថ្ងៃ​ទី​១៥ ​កញ្ញា ឆ្នាំ​២០២១​ ស្ថិតនៅ​ភូមិ​ចាន់​គី​រី សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ បុរស​ម្នាក់​ដោយសារតែ​​ស្រលាញ់​ប្រពន្ធ​គេ​ ​បណ្តាលឱ្យមាន​ភ្លើង​ប្រចណ្ឌ​រហូតដល់ចាក់គ្នា​​​ឱ្យស្លា.ប់​ម្នាក់​នៅនឹងកន្លែង និង​២​នាក់​ទៀតរងរបួសធ្ងន់​ ដែល​ហេតុការណ៍កើតឡើង​កាលពីនៅ​វេលា​ម៉ោង​៨និង៣០​នាទី​យប់​ថ្ងៃ​ទី​១៥ ​កញ្ញា ឆ្នាំ​២០២១​ ស្ថិតនៅ​ភូមិ​ចាន់​គី​រី សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត ​។

កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​ ជន​រង​គ្រោះ​ដែល​ស្លា.ប់​​មានឈ្មោះ ដោយ សា​រ៉េ​ត ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ រីឯអ្នករងរបួស​២​នាក់ ម្នាក់ឈ្មោះ អ៊ុំ ដា​នី ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ ​(​ស្ត្រី​ម្ចាស់​ផ្ទះ​) និង​ឈ្មោះ ហុង សុ​ភ័​ក្រ ភេទ​ប្រុស ​អាយុ​៤០​ឆ្នាំ​(​ជន​បង្ក​) ​ដែល​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ ។

កម្លាំង​នគរបាល​បាន​បញ្ជាក់ទៀត​ថា​ ​នៅមុនពេលកើតហេតុ​ គឺ​មាន​បុរស​២​នាក់ ម្នាក់​ឈ្មោះដោយ សា​រ៉េ​ត និង​ឈ្មោះ សំ រ៉ា បាន​អង្គុយ​ផឹកស៊ី​នៅតូប​ស្ត្រី​ឈ្មោះ អ៊ុំ ដា​នី (ជាស្ត្រីដែលជនបង្កស្រលាញ់) ។ ហើយ​ឈ្មោះហុង សុ​ភ័​ក្រ (ជនបង្ក) ​​បាន​មក​ស្តីបន្ទោស​ថា ​ស្រី​ឈ្មោះ អ៊ុំ ដា​នី ម្តេច​នាង​ក្បត់ចិត្ត​អញ​ផង?

ពេលនោះ ស្ត្រី​រងគ្រោះក៏៏បាន​តទៅ​វិញ​ថា «​អ្នក​គ្មាន​អ្វី​ពាក់ព័ន្ធ​ខ្ញុំ​ទេ ​ព្រោះ​ខ្ញុំ​មាន​ប្តី​និង​កូន​ហើយ» ​។ ក្រោយពី​និយាយ​ហើយ ​ឈ្មោះ ហុង សុ​ភ័​ក្រ បាន​ដក​កាំបិត​ចុង​ស្រួច​ពី​ជើង​ខោ​ខាងស្តាំ​ចាក់​ទៅ​លើ​ឈ្មោះ សំ រ៉ា ហើយ​ឈ្មោះ ដោយ សា​រ៉េ​ត អង្គុយ​នៅ​ក្បែរ​​ស្ទុះ​ទៅ​ឃាត់ ក៏​ត្រូវ​បាន​ជន​បង្ក​ចាក់​ចំ​ជា​ច្រើន​កន្លែង​បណ្តាល​ស្លា.ប់​និង​កន្លែង​ ហើយ​ជន​បង្ក​ចាក់​ស្ត្រី​ម្ចាស់​ផ្ទះ​បណ្តាល​របួស​ធ្ងន់ ​ហើយ​ជន​បង្ក​បាន​ព្យាយាម​អារ.ករខ្លួនឯងដែរ តែ​ត្រូវ​អ្នកស្រុក​ភូមិ​ជិតខាង​ឃាត់​ចាប់​បាន​វាយតប់​ដង្ហើមចង្រិត ហើយ​​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​ទៅ​កាន់​មន្ទី​ពេទ្យ​ ។

កម្លាំង​នគរបាល​បាន​បញ្ជាក់​ថា​ ​​​ជន​បង្ក​ជា​បុរសពោះម៉ាយ​កូន​មួយ​ បានលួច​ស្រលាញ់​ប្រពន្ធ​គេដែលមានផ្ទះក្បែរនេះ ​តែគេមាន​ប្តី​និង​កូន​ហើយ តែបុរសរូបនេះស្រលាញ់គេតែម្នាក់ឯង ។

អត្ថបទសរសេរ ដោយ