ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺកូវីដ ៣នាក់ នៅខេត្តរតនគិរី រត់ចេញពីមណ្ឌលព្យាបាល

2 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​៖ មន្ទីរសុខាភិបាលខេត្ត​រតនគិរី បានប្រកាស​នៅ​ថ្ងៃទី​១៦ ខេ​កញ្ញា​នេះ​ថា អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ៣​នាក់ បាន​រត់​ចេញពី​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី នៅ​ព្រឹក​ថ្ងៃទី​១៦…

ខេត្តរតនគិរី​៖ មន្ទីរសុខាភិបាលខេត្ត​រតនគិរី បានប្រកាស​នៅ​ថ្ងៃទី​១៦ ខេ​កញ្ញា​នេះ​ថា អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ៣​នាក់ បាន​រត់​ចេញពី​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា​នេះ​។ អ្នកជំងឺ​កូ​វីដ​១៩ ទាំង ៣​នាក់ ត្រូវបាន​បញ្ជូនមក​ម​ណ្ឌ​ល​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២១ ម្នាក់ និង​នៅ​ថ្ងៃទី​១៥​កញ្ញា ចំនួន ២​នាក់​។​

​អ្នកជំងឺ​កូ​វីដ​១៩ ទាំង ៣​នាក់ ដែល​បាន​រត់គេច​ចេញពី​មណ្ឌល​ព្យាបាល នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា​នេះ រួមមាន​៖ ១-​ឈ្មោះ ចែម សុវត្ថិ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិខ្មែ​ឬ មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ប៉ា​ជន​ធំ ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។ ២-​ឈ្មោះ ខុន សុវណ្ណ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ក្នុងភូមិ​ក្រឡា ឃុំ​ប៉ូ​យ ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។ ៣-​ឈ្មោះ ឃិន ច័ន្ទ​ថ្លា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន ក្នុងភូមិ ៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​មន្ទីរ​សុខាភិបាល ខេត្ត​រតនគិរី បានប្រកាស​អំពាវនាវ​ដល់​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ មេត្តាជួយ​ចាប់​ឃាត់ខ្លួន​អ្នកជំងឺ​កូ​វីដ​១៩ ទាំង ៣​នាក់ ដើម្បី​បញ្ជូនមក​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩ វិញ​។​

​មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី ក៏បាន​ប្រកាស​អំពាវនាវ​ជាថ្មី​ម្តងទៀត ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ សូមមេត្តា​ចូលរួម​អនុវត្តតាម​វិធានការ​ព្យាបាល​របស់​ក្រសួងសុខាភិបាល ដោយ​ការអត់ធ្មត់ ដើម្បី​ឲ្យ​ជាសះស្បើយ ជៀសវាង​រត់គេច ដែល​អាច​នាំទុក្ខ​ដល់​សុខភាព​ខ្លួន​ផង នាំទុក្ខ​ដល់​អ្នកដទៃ​ក្នុង​ក្រុមគ្រួសារ និង​សហគមន៍​ផង និង​ត្រូវមាន​ទោសទណ្ឌ ជាប់ពន្ធនាគារ​រយៈពេល​វែង​ផងដែរ​។​

​តាមច្បាប់ អ្នកជំងឺ​កូ​វីដ​១៩ ដែល​រត់គេច​ពី​ការព្យាបាល ត្រូវ​ផ្តន្ទាទោស ដាក់ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល ទៅ ២០​លាន​រៀល​។ បើ​ការ​រត់គេច​ពី​កន្លែង​ព្យាបាល​នោះ បណ្តាល​ឲ្យ​ឆ្លង​កូ​វី​ដល់​អ្នកដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ​៕​