ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រស់នៅ​ភ្នំពេញ មុន​ចោល​សំរាម ត្រូវ​មើល​ការណែនាំ​ថ្មី​នេះ បើ​ពុំ​ដូច្នោះ នឹងត្រូវ​ផាកពិន័យ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ កញ្ញា ២០២១​នេះ បាន​ចេញ​សេចក្ដីណែនាំ ស្ដី​ពី​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ កញ្ញា ២០២១​នេះ បាន​ចេញ​សេចក្ដីណែនាំ ស្ដី​ពី​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ការ​អនុវត្ត​ប្រព័ន្ធ​ថ្មី នៃ​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ណែនាំ​អំពី​ការ​ញែក ការ​វេច​ខ្ចប់ ការ​ទុកដាក់ និង​ការ​បញ្ចេញ​សំរាម សំណល់​រឹង ។

អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​ធ្វើការ​ញែក វេច​ខ្ចប់ ទុកដាក់ និង​បញ្ចេញ​សំរាម​សំណល់​រឹង ទៅ​តាម​ប្រភេទ​សំរាម តាម​ពេលវេលា និង​ថ្ងៃ ដែល​ត្រូវ​បាន​កំណត់ បើ​ពុំ​ដូច្នោះ​ទេ នឹង​ប្រឈម​ការ​ផាកពិន័យ ការ​ប្ដឹង​ទៅ​តុលាការ និង​ផ្អាក​អាជីវកម្ម​បណ្ដោះអាសន្ន​ជាដើម ។

សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ ខាង​មុខ​នេះ​តទៅ ។

ត្រូវ​ញែក​សំរាម សំណល់​រឹង ជា​០២​ប្រភេទ គឺ​សំរាម​សើម និង​សំរាម​ស្ងួត ដោយ​ដាក់​នៅ​ក្នុង​ថង់​ដាច់​ដោយឡែក​ពី​គ្នា ៖
-​សំរាម​សើម ៖ សំណល់​ម្ហូបអាហារ សំណល់​សរីរាង្គ ថ្លែ​ឈើ ផ្កា ត្រូវ​ដាក់​ក្នុង​ថង់​ពណ៌​ខ្មៅ ។
-​សំរាម​ស្ងួត ៖ ក្រដាស់ ក្រដាសកាតុង ឡាំង គ្រៀង​ប្លា​ស្ទីក ហ្វូ​ម ជ័រ ដែក កំប៉ុង ដប​.. ត្រូវ​ដាក់​ក្នុង​ថង់​ពណ៌​ស ។

សូម​បញ្ជក់​ថា ក្រុមហ៊ុន​នឹង​ធ្វើការ​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម សំណល់​រឹង ដែល​បាន​ដាក់​ក្នុង​ថង់​ដែល​បាន​កំណត់​ទាំង​២​ប្រភេទ​នេះ​តែ​ប៉ុណ្ណោះ ទៅ​តាម​កម្មវិធី​ដាច់​ដោយឡែក​ពី​គ្នា ។ ការ​ដាក់​សំរាម សំណល់​រឹង ក្នុង​ថង់​ពណ៌​ផ្សេង​ក្រៅពី​ពណ៌​ខ្មៅ និង​ពណ៌​ស ក្រុមហ៊ុន​នឹង​មិន​ប្រមូល​ឡើយ ។

សេចក្ដីណែនាំ​មាន​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ