ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ៃលិន បើកដំណើរការសាលារៀន​ឡើងវិញ​ហើយ ចាប់ពីថ្នាក់មតេយ្យ ដល់អនុវិទ្យាល័យ

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន៖ ការបើកដំណើរការបង្រៀន និងរៀន នៅតាមសាលារៀនឡើងវិញ នៅខេត្តប៉ៃលិន បានធ្វើឡើង នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នេះ។…

ខេត្តប៉ៃលិន៖ ការបើកដំណើរការបង្រៀន និងរៀន នៅតាមសាលារៀនឡើងវិញ នៅខេត្តប៉ៃលិន បានធ្វើឡើង នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នេះ។ ក្នុងនោះ មានសាលារៀន សរុបចំនួន ៤៣សាលា ដែល​បាន​បើក​ដំណើរ​ការ​ឡើង​វិញ​ ក្នុងចំណោម​សាលារដ្ឋចំនួន ៩៤សាលា ក្នុងនោះ ពីថ្នាក់បឋម ដល់​អនុវិទ្យាល័យ ដែលមានសិស្សសរុបចំនួន ៦៦៧១នាក់ ហើយក្នុង​មួយថ្នាក់ បង្រៀនតែចំនួន ១៥នាក់ ទៅ ២០នាក់យ៉ាងច្រើន។ នេះបើតាមលោក តង់ ធារា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន។

​ក្នុងពេលសាលារៀនបើកដំណើរការឡើងវិញនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ​បាន​ដឹកនាំក្រុមការងារ​រដ្ឋបាលខេត្ត ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្ត មណ្ឌលប៉ៃលិន អាជ្ញាធរក្រុងស្រុក មន្រ្តីរាជការ មន្ទីរអប់រំខេត្ត មន្ទីរសុខាភិបាលខេត្ត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ បន្តចុះបើកសាលារៀន និងពិនិត្យដំណើរការបង្រៀន និងរៀនរបស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ក៏ដូចជាបានសំណេះសំណាលជាមួយប្អូនៗ កុមារា កុមារី លោកគ្រូ អ្នកគ្រូ ស្ថិតក្នុងក្រុង​ប៉ៃលិន។

លោកជំទាវអភិបាលខេត្ត បានអញ្ជើញទៅសាលាបឋមសិក្សា អូរតាពុក សាលាបឋមសិក្សាអូរតាវ៉ៅ ​សាលាបឋមសិក្សា​ក្រចាប់ និងសាលាបឋមសិក្សាទួលល្វា។ រីឯមត្តេយ្យសិក្សា ធនធានសាលាក្រៅ ,សាលាបឋមសិក្សា ហ៊ុន សែនសាលាក្រៅ និង​អនុវិទ្យាល័យភ្នំកុយ ដែលស្ថិតក្នុងស្រុកសាលាក្រៅ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា​ លោកគ្រូ អ្នកគ្រូ ត្រូវយកចិត្តទុកដាក់ មើលការខុសត្រូវ លើសិស្សានុសិស្សទាំងអស់ តាមសាលារៀងៗខ្លួន ធ្វើយ៉ាងណាកុំឱ្យសាលារៀន ដែលបើកបង្រៀនហើយ ត្រូវបិទវិញ​ម្តងទៀត ដោយសារការឆ្លងជំងឺកូវីដ១៩ គឺត្រូវអនុវត្តតាមវិធានការ ​៣ការពារ ៣កុំ​ របស់ប្រមុខរាជរដ្ឋភិបាល និងធ្វើតាម​ការណែនាំរបស់ក្រសួងសុខាភិបាល គឺលាងដៃជាមួយទឹកអាល់កុល ឬជែល ត្រូវឱ្យសិស្សពាក់ម៉ាសជាប់ជានិច្ច មិនត្រូវឱ្យ​ចេញលេងជួបជុំគ្នានោះឡើយ​។

លោកជំទាវ ក៏បានអំពាវដល់មាតាបិតា ឬអាណាព្យាបាលនាំកូនៗ ទៅចាក់វ៉ាក់​សាំង នៅថ្ងៃស្អែកទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅតាមមណ្ឌលចាក់វ៉ាក់សាំង ដែលរដ្ឋបាលខេត្ត បានជំរាបជូន ដូចជា មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន មណ្ឌលសុខភាពផ្សារព្រំ, មណ្ឌលសុខភាពភ្នំស្ពង់ និងមណ្ឌលសុខភាព ភ្នំព្រាល ចាប់ពីម៉ោង ៨ ព្រឹកតទៅ៕ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ