ក្មេងប្រុស៤ឆ្នាំ បៀមគម្របប៊ិកលេង ចូលក្នុងទងសួត គ្រូពេទ្យជួយទាន់
រាជធានីភ្នំពេញ ៖ ឪពុកម្តាយ ឫអាណាព្យាបាលទាំងអស់ សូមប្រុងប្រយ័ត្នផង វាពិតជារឿងមួយ ដែលគ្រោះថ្នាក់ខ្លាំងបំផុត សម្រាប់កុមារឫក្មេងៗ ដែលកំពុងសិក្សា រៀនសូត្រ…
រាជធានីភ្នំពេញ ៖ ឪពុកម្តាយ ឫអាណាព្យាបាលទាំងអស់ សូមប្រុងប្រយ័ត្នផង វាពិតជារឿងមួយ ដែលគ្រោះថ្នាក់ខ្លាំងបំផុត សម្រាប់កុមារឫក្មេងៗ ដែលកំពុងសិក្សា រៀនសូត្រ…
រាជធានីភ្នំពេញ ៖ ឪពុកម្តាយ ឫអាណាព្យាបាលទាំងអស់ សូមប្រុងប្រយ័ត្នផង វាពិតជារឿងមួយ ដែលគ្រោះថ្នាក់ខ្លាំងបំផុត សម្រាប់កុមារឫក្មេងៗ ដែលកំពុងសិក្សា រៀនសូត្រ ជាក់ស្តែងកូនប្រុសអាយុ ៤ឆ្នាំម្នាក់ អាចនឹងថប់ដង្ហើម ដោយសារឈ្លក់ និងខក់ គម្របប៊ិក ធ្លាប់ចូលក្នុងបំពង់ខ្យល់ ត្រូវបានបញ្ជូនមកសង្គ្រោះទាន់ពេល ។
យោងតាមការបញ្ជាក់ក្នុងផេករបស់ មន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងថា នៅរាត្រីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្មេងប្រុស អាយុ៤ឆ្នាំម្នាក់ បានរងគ្រោះស្ទះដង្ហើម ដោយសារឈ្លក់ខក់គម្របប៊ិក ចូលក្នុងទងសួត (យកញាត់មាត់បៀមលេង) ។ ម្តាយបាននាំកូនប្រុស មកសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញទាន់ពេល បើសិនជាមកគន្ធបុប្ផាមិនទាន់ពេលទេ កូនប្រុស ពិតជាស្ទះដង្ហើមស្លាប់ហើយ ។
ប្រភពបានបន្តឲ្យដឹងទៀតថា ក្រុមគ្រូពេទ្យឯកទេសកម្ពុជា បានធ្វើការវះកាត់ តស៊ូយកគម្របប៊ិកនោះចេញបានដោយជោគជ័យ ប្រើពេលអស់ជាច្រើនម៉ោងក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។ មកដល់ថ្ងៃនេះ កុមាររងគ្រោះក៏បានធូរស្រាល ផងដែរ ។
សូមជម្រាបដែរថា រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង រាល់ការបរិច្ចាគតូច ឬធំ គឺពិតជាបានជួយ ព្យាបាល សង្គ្រោះ និងការពារអាយុជីវិតកុមារកម្ពុជា ។ អរគុណគន្ធបុប្ផា អរគុណមូលនិធិគន្ធបុប្ផាកម្ពុជា មូលនិធិគន្ធបុប្ផាស្វីស ៕
ចែករំលែកព័តមាននេះ