វ៉ាក់សាំង johnson & johnson យកចាក់ជូនជនជាតិដើមភាគតិច “សួយ” ដល់ជណ្ដើរផ្ទះ!
ខេត្តកំពង់ស្ពឺ ៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអោយដឹងនាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះថា…
ខេត្តកំពង់ស្ពឺ ៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអោយដឹងនាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះថា…
ខេត្តកំពង់ស្ពឺ ៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអោយដឹងនាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះថា ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត សហការជាមួយអាជ្ញាធរដែនដីគ្រប់ថ្នាក់ បាននាំយកវ៉ាក់សាំង johnson & johnson របស់សហរដ្ឋអាមេរិក ទៅចាក់ជូនបងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិច “សួយ” ដែលស្ថិតនៅក្នុងភូមិកោដូនតី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ។
លោក វ៉ី សំណាង បន្តថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺទាំងអស់ ជាពិសេសជនជាតិដើមភាគតិច “សួយ” សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតែងតែបានយកចិត្តទុកដាក់ នៅក្នុងការថែរក្សាសុខភាពសាធារណៈ ជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនមានការរើសអើង ។
លោកអភិបាលខេត្តកំពង់ស្ពឺ សូមឲ្យពុកម៉ែមាមីងបងប្អូនទាំងអស់ មេត្តាកុំភ្លេច ៣កុំ ៣ការពារ ឲ្យសោះ បើទោះបីជាយើងបានចាក់វ៉ាក់សាំងរួចហើយ ក៏ដោយ ។
គួរជម្រាមថា គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ កំណើនអត្រាអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា មាន ៩៧,៨៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យ អាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ មាន ៨៧,៣៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ ៕
ចែករំលែកព័តមាននេះ