ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​អា​មេ​រិ​ក​ម្នាក់​ក្នុង​ចំណោម​៥០០​នាក់​ ស្លា.ប់​ដោយសារ​កូ​វី​ដ

2 ឆ្នាំ មុន

យោង​តាម​ទិន្នន័យ​មួយ របស់​សាកលវិទ្យាល័យ​ច​ន​ហុប​គី​ន​ថា គិត​មក​ទល់​ថ្ងៃ​ទី​១៤​កញ្ញា ពលរដ្ឋ​អា​មេ​រិ​ក​ជាង​៦៦០.០០០​នាក់​ហើយ ត្រូវ​ស្លា.ប់​ដោយសារ​វីរុស​កូ​វី​ដ​-១៩ ដែល​នៅ​តែ​បន្ត​ឆ្លង​រាលដាល​ខ្លាំង បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ

សហរដ្ឋអាមេរិក ៖ យោង​តាម​ទិន្នន័យ​មួយ របស់​សាកលវិទ្យាល័យ​ច​ន​ហុប​គី​ន​ថា គិត​មក​ទល់​ថ្ងៃ​ទី​១៤​កញ្ញា ពលរដ្ឋ​អា​មេ​រិ​ក​ជាង​៦៦០.០០០​នាក់​ហើយ ត្រូវ​ស្លា.ប់​ដោយសារ​វីរុស​កូ​វី​ដ​-១៩ ដែល​នៅ​តែ​បន្ត​ឆ្លង​រាលដាល​ខ្លាំង បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​កាន់តែ​ច្រើន​ថែម​ទៀត​។

សហរដ្ឋអាមេរិក​មើលទៅ​ហាក់​នៅ​ឆ្ងាយ​នៅឡើយ ក្នុង​ការ​បញ្ចប់វិបត្តិ​កូ​វី​ដដែល​ពី​មួយ​ថ្ងៃ​ទៅ​១​ថ្ងៃ​នៅ​តែ​ឆ្លង​ខ្លាំង បណ្ដាល​ឲ្យ​មាន​អ្នក​ស្លា.ប់​ថ្មី​កាន់តែ​ច្រើន​។ តាម​ការ​ប៉ាន់​ប្រមាណ​លើ​ចំនួន​អ្នក​ស្លា.ប់​ដោយសា​រវិ​រុស​នេះ គឹ​ពលរដ្ឋ​អា​មេ​រិ​ក​ម្នាក់ ក្នុង​ចំណោម​៥០០​នាក់ ស្លា.ប់​ដោយសារ​ជំងឺ​នោះ ចាប់តាំងពី​ខែមេសា​ឆ្នាំ​២០២០​មក​។ គិត​មក​ដល់​ថ្ងៃ​ទី​១៤​ កញ្ញា​ មនុស្ស​៦៦៣.៩១៣​នាក់​ស្លា.ប់​ដោយសារ​កូ​វី​ដ​នៅ​សហរដ្ឋអាមេរិក​។ នេះ​បើ​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ​ច​ន​ហុប​គី​ន​ដែល​ជា​អ្នករ៉ាប់រង​ខាង​ការ​ធ្វើ​តុល្​យការ ទាក់ទិន​នឹង​ការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​-១៩​។ ចំនួន​ប្រជាជន​អា​មេ​រិ​ក​គិត​មក​ដល់​ខែមេសា​ឆ្នាំ​២០២០​មាន​ដល់​៣៣១,៤​លាន​នាក់​។ នេះ​បើ​តាម​ការិយាល័យ​ស្ថិតិ​របស់​សហរដ្ឋអាមេរិក​។ មក​ទល់​ពេល​នេះ​នៅ​អា​មេ​រិ​ក​មនុស្ស​ដែល​ស្ថិត​ក្នុង​មន្ទីរពេទ្យ​ដោយសារ​កូ​វី​ដ មាន​ជាង​១០០.០០០​នាក់​។

រលក​ចុង​ក្រោយ​នៃ​ការ​ឆ្លង​ខ្លាំង​នៅ​សហរដ្ឋអាមេរិក ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​នឹង​ឡើង​ដល់​កម្រិត​ខ្ពស់​ប្រចាំ​ថ្ងៃ គិត​ជា​មធ្យម​មាន​រវាង​ពី​១៥០.០០០​ទៅ​១៦០.០០០​នាក់ ជា​កម្រិត​នៅ​តែ​គួរ​ឲ្យ​ព្រួយបារម្ភ ពិសេស​ដោយសារ​វីរុស​ប្រភេទ​ដែល​តា​។ ម្យ៉ាងទៀត​ចំនួន​អ្នក​ស្លា.ប់​ដោយសារ​កូ​វី​ដ​នៅ​អា​មេ​រិ​ក​ត្រូវ​បាន​រាយការណ៍​ថា មាន​ជា​មធ្យម​១.៨៨៨​ក្នុង​១​ថ្ងៃ រយៈពេល​៧​ថ្ងៃ​ចុង​ក្រោយ​នេះ រួច​មនុស្ស​ជាង​១០០.០០០​នាក់់​នៅ​ស្ថិត​ក្នុង​មន្ទីរពេទ្យ ក្រោយ​ពី​ធ្លាក់ខ្លួន​ឈឹ​ធ្ងន់​។

និយាយ​ពី​ការ​ចាក់​វ៉ាក់សាំង​ការពារ​មក​ទល់​ពេល​នេះ​ពលរដ្ឋ​អា​មេ​រិ​ក​៦៣,១% មាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើង​ទៅ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​២​ដូ​ស​។ បែប​នេះ​មាន​ន័យ​ថា​៥៤%​នៃ​ប្រជាជន​អា​មេ​រិ​ក​ទាំងមូល​បាន​ចាក់​វ៉ាក់សាំង​រួច​។

សហរដ្ឋអាមេរិក​ជា​ប្រទេស​១​ក្នុង​ចំណោម​បណ្ដា​ប្រទេស ដែល​ធ្វើ​យុទ្ធនាការ​ធំ​នៃ​ការ​ចាក់​វ៉ាក់សាំង​ការពារ ហើយ​ក៏​ជា​អ្នក​ផលិត​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​ធំ​បំផុត​មួយ​ដែរ​។

និយាយ​ពី​រឿង​ចាក់​វ៉ាក់សាំង​នៅ​រដ្ឋ​ផ្ល​រី​ដា​អា​មេ​រិ​ក បណ្ដា​ម្ចាស់ផ្ទះ​ជួល​បាន​គំរាម​ថា​បណ្ដា​អ្នក​ជួល​ផ្ទះ​ដែល​មិន​ចាក់​វ៉ាក់សាំង​នឹង​ត្រូវ​រង​ការ​បណ្ដេញចេញ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ