ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ទាំង​២​បា.ញ់​សាក​មី​ស៊ី​ល​បាលី​ស្ទិ​ក​ដូច​គ្នា ​ក្នុង​ថ្ងៃ​តែ​មួយ

2 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង​ កាលពី​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា ឆ្នាំ២០២១ បាន​បា.ញ់​សាក​មី​ស៊ី​ល​បាលី​ស្ទិ​កមួយ​គ្រាប់ ចេញពី​នាវាមុជទឹក​១​គ្រឿង ក្រោម​ការ​ត្រួតពិនិត្យ​មើល​របស់

ប្រទេស​កូរ៉េ​ទាំង​២ ៖ ប្រទេស​កូរ៉េ​ខាងត្បូង​ កាលពី​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា ឆ្នាំ២០២១ បាន​បាញ់​សាក​មី​ស៊ី​ល​បាលី​ស្ទិ​កមួយ​គ្រាប់ ចេញពី​នាវាមុជទឹក​១​គ្រឿង ក្រោម​ការ​ត្រួតពិនិត្យ​មើល​របស់​ប្រធានាធិបតី​លោក​ MOON JAE IN ដែល​ការ​បាញ់​នោះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង ក្រោយ​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​២​គ្រាប់​របស់​កូរ៉េ​ខាងជើង ទៅ​កាន់​សមុទ្រ​។

កូរ៉េ​ខាងជើង​ និង​កូរ៉េ​ខាងត្បូង នា​ថ្ងៃ​ទី​១៥ ខែ​​កញ្ញា​នោះ បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ដូច​គ្នា ក្នុង​អ្វី​ដែល​ហាក់ដូចជា​ការ ប្រកួតប្រជែង​​គ្រឿង​សព្វាវុធ​ដ៏​ពិតប្រាកដ រវាង​កូរ៉េ​ទាំង​២​ដែល​តាម​លក្ខណៈ​បច្ចេកទេស​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រាម​នៅឡើយ​។ ការ​បាញ់​សាក​មី​ស៊ី​ល​បាលី​ស្ទិ​ក​១​គ្រាប់ ចេញពី​នាវាមុជទឹក​មួយ​របស់់​កូរ៉េ​ខាងត្បូង ធ្វើ​ឡើង​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ប្រធានាធិបតី លោក ​MOON JAE IN ហើយ​ប្រព្រឹត្ត​ទៅ​តែ​ប៉ុន្មាន​ម៉ោង ក្រោយ​ការ​បាញ់​មី​ស៊ីល​បាលី​ស្ទិ​ក​២​គ្រាប់ របស់​ក្រុង​ព្យុ​ង​យ៉ាង​ទៅ​កាន់​សមុទ្រ​។

បែប​នេះ​ នាំ​ឲ្យ​កូរ៉េ​ខាងត្បូង ​នា​ថ្ងៃ​ទី​១៥ ខែ​​កញ្ញា​នេះ ​ក្លាយ​ជា​ប្រទេស​ទី​៧ ​លើ​ពិភពលោក​ដែល​មាន​បច្ចេកវិទ្យា​អាវុធ​បាលី​ស្ទិ​ក​នោះ ដែល​ជា​ការ​ជឿនលឿន​ខាង​យុទ្ធសាស្ត្រ​មួយ​របស់​ក្រុង​សេ​អ៊ូ​ល ដែល​ពេល​នេះ​មាន​សមត្ថភាព​យោធា កាន់តែ​ខ្ពស់ ក្នុង​ការ​ប្រឈម​​មុខ​នឹង​កូរ៉េ​ខាងជើង​។ ក្រុង​ព្យុ​ង​យ៉ាង ​កំពុង​រង​ទណ្ឌកម្ម​អន្តរជាតិ ដោយសារ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ ​និង​មី​ស៊ី​ល​បាលី​ស្ទិ​ក​​របស់​ខ្លួន​ដែល​ត្រូវ​ហាមឃាត់​។

ប្រការ​ដែល​កូរ៉េ​ទាំង​២​ធ្វើការ​បាញ់​សាកល្បង​មី​ស៊ីល​បាលី​ស្ទិ​ក ក្នុង​ថ្ងៃ​តែ​មួយ​បង្ហាញ​ពី​លក្ខណៈ​វិសាមញ្ញ​មួយ ដែល​តាម​លោក​ JONH DELURY ​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ ​YONSEI ​កូរ៉េ​ខាងត្បូង​ថា បែប​នោះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្រណាំងប្រជែង​គ្រឿង​សព្វាវុធ​ក្នុង​តំបន់ ដែល​គ្រប់​គ្នា​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​។

មី​ស៊ី​ល​បាលី​ស្ទិ​ក​កូរ៉េ​ខាងត្បូង​នោះ ​ត្រូវ​បាន​បាញ់​ចេញពី​នាវាមុជទឹក ឈ្មោះ​ AHN CHANG HO ​ដែល​ទើប​ដាក់​ឲ្យ​ប្រើ​ហើយ​បាន​ហោះ​ហើរ​ក្នុង​ចម្ងាយ​ដូច​ការ​គ្រោងទុក​មុន​ធ្លាក់​ចំ​គោលដៅ​។ នេះ​ជា​ការ​អះអាង​របស់​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ដែល​ធ្វើ​អត្ថាធិប្បាយ​ថា​ខណៈ​យើង​មាន​មី​ស៊ី​ល​បាលី​ស្ទិ​ក​បាញ់​ពី​ដី​ទៅ​សមុទ វា​ពិតជា​មាន​អត្ថន័យ​ខ្លាំង​ណាស់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ