ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត ៖ ពលរដ្ឋ​១៦​នាក់​សូម​មក​យក​សំណាក​ឱ្យ​រួសរាន់ មិន​ដូច្នេះ​នឹង​ចាត់ការ​តាម​ច្បាប់

2 ឆ្នាំ មុន
  • សៀមរាប

រដ្ឋបាល​ខេត្តសៀមរាប ប្រកាស​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទាំងប្រុស ទាំងស្រី ក្មេង ចាស់ ចំនួន​១៦​នាក់ ដែល​មានឈ្មោះ​ក្នុង​តារាង​ខាងក្រោម​នេះ ហើយ​មិន​បាន​បំពេញ​កាត​ព្វ កិច្ច ដើម្បី​មក​យក​សំណាក​នោះ សូម​រួសរាន់​

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប ប្រកាស​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទាំងប្រុស ទាំងស្រី ក្មេង ចាស់ ចំនួន​១៦​នាក់ ដែល​មានឈ្មោះ​ក្នុង​តារាង​ខាងក្រោម​នេះ ហើយ​មិន​បាន​បំពេញ​កាត​ព្វ កិច្ច ដើម្បី​មក​យក​សំណាក​នោះ សូម​រួសរាន់​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​មក​យក​សំណាក​នៅ​តាម​ទីតាំង​ដែល​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​រៀបចំ ។

ក្នុង​ករណី​មិន​រួសរាន់​មក​យក​សំណាក​តាម​ការ​ជូនដំណឹង​នេះ​ទេ រដ្ឋបាល​ខេត្ត​នឹង​ចាត់​ក្រុមការងារ​កសាង​សំណុំរឿង​តាម​វិធាន​ការណ៍​ច្បាប់ ស្រប​តាម​ខ្លឹមសារ មាត្រា​១១ នៃ​ច្បាប់​ស្តី​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​ជំងឺឆ្លង​ដ៏​កាច​សា​.​ហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត និង​មាត្រា​២១ នៃ​អនុក្រឹត្យ​លេខ​៣៧ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២១ ស្ដី​ពី​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ និង​ជំងឺឆ្លង​ដ៏​កាច​សា​.​ហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​។

រាល់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ០១២ ៨២៣ ៤៥១​។ ហើយ​រាល់​ព័ត៌មាន​លម្អិត និង​ឈ្មោះ សូម​អាន​សេចក្ដីជូនដំណឹង​ខាងក្រោម​នេះ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ