ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់​អាជ្ញាកណ្តាល​ជា​ស្ត្រី​ស្បែក​ខ្មៅ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ឱប​កំពូល​អា​មេ​រិ​ក

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ Maia Chaka បាន​បង្កើត​ប្រវត្តិសាស្ត្រ​ដ៏​ថ្មីស្រឡាង​មួយ ដោយ​ក្លាយ​អាជ្ញាកណ្តាល​ស្ត្រី​ជនជាតិ​ស្បែក​ខ្មៅ​ដំបូង​

សហរដ្ឋអាមេរិក ៖ Maia Chaka បាន​បង្កើត​ប្រវត្តិសាស្ត្រ​ដ៏​ថ្មីស្រឡាង​មួយ ដោយ​ក្លាយ​អាជ្ញាកណ្តាល​ស្ត្រី​ជនជាតិ​ស្បែក​ខ្មៅ​ដំបូង​បំផុត ដែល​កាត់សេចក្តី​ការ​ប្រកួត​ក្រប​ខណ្ឌ​បាល់ឱប NFL ដ៏​ពេញ​និយម​បំផុត​របស់​សហរដ្ឋអាមេរិក​។

ការ​បង្ហាញខ្លួន​លើក​ដំបូង​របស់​អ្នកស្រី Maia Chaka កាត់សេចក្តី​ការ​ប្រកួត​ក្រប​ខណ្ឌ​បាល់ឱប​ជាតិ​អា​មេ​រិ​ក NFL គឺ​នៅ​ក្នុង​ជំនួប​ប្រកួត​រវាង​ក្រុម Carolina Panthers និង​ក្រុម New York Jets កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា កន្លង​ទៅ​។

Chaka បាន​ក្លាយជា​អាជ្ញាកណ្តាល​ស្ត្រី​ជនជាតិ​ស្បែក​ខ្មៅ​ដំបូង​បំផុត​កាត់សេចក្តី​ក្នុង​ក្រប​ខណ្ឌ NFL និង​ជា​អាជ្ញាកណ្តាល​ស្ត្រី​ទី​៣​ក្នុង​ក្រប​ខណ្ឌ​មួយ​នេះ បន្ទាប់​ពី​អ្នកស្រី Shannon Eastin និង Sarah Thomas​។

ស្ត្រី​វ័យ​៣៨​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា នៅ​ពេល​ឈាន​ជើង​ចូល​ទីលាន​លើក​ដំបូង​ក្នុង​នាម​ជា​អាជ្ញាកណ្តាល NFL គឺជា​ពេលវេលា​ដ៏​មាន​មោទកភាព​បំផុត​សម្រាប់​ខ្លួន​, ក្រុម​គ្រួសារ​, សហគមន៍​, សិស្ស និង​មិត្ត​រួមការ​ងារ​។ ហើយ​គឺជា​ប្រវត្តិសាស្ត្រ និង​កិត្តិយស​សម្រាប់​ខ្លួន ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​អាជ្ញាកណ្តាល​ស្ត្រី​ជនជាតិ​ស្បែក​ខ្មៅ​ដំបូង​បំផុត​នៅ​ក្នុង​ប្រភេទ​កីឡា​ដ៏​ពេញ​និយម​បំផុត​នៅ​អា​មេ​រិ​ក​។

អ្នកស្រី Maia Chaka បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Norfolk State និង​ជា​គ្រូបង្រៀន​ផ្នែក​សុខភាព និង​កាយសម្បទា​នៅ​សាលា Virginia Beach មុន​ពេល​ចូលរួម​កម្មវិធី​បណ្តុះបណ្តាល ដើម្បី​ក្លាយជា​មន្ត្រី​អាជ្ញាកណ្តាល​ជំនាញ​របស់​ក្រប​ខណ្ឌ NFL នៅ​ក្នុង​ឆ្នាំ ២០១៤៕ (​ដកស្រង់​ចេញពី Sportskeeda)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ