ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​១ក្រុមធ្វើសកម្មភាព​ក្នុង​​ខេត្តកំពង់ចាម ​អស់លក្ខណ៍​២​នាក់​​នៅ​ខេត្តកំពង់ធំ​

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​វេលាម៉ោង​៥ល្ងាច​ថ្ងៃ​ទី​១៤-១៥ ខែកញ្ញា ឆ្នាំ​២០២១ ក្រោយ​ពី​ទទួល​បាន​

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​វេលាម៉ោង​៥ល្ងាច​ថ្ងៃ​ទី​១៤-១៥ ខែកញ្ញា ឆ្នាំ​២០២១ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ករណី​ចោរ​ក្រុម ដែល​ធ្វើ​សកម្ម​លួច​គោ​​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តកំពង់ចាម កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត និង​កំលាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពង់ធំ នឹង​នគរបាល​ស្រុក​បារាយណ៍ និង​នគរបាល​ស្រុក​ស​ន្ទុ​ក បាន​ធ្វើការ​ស៊ើបអង្កេត នឹង​ស្រាវជ្រាវ​រហូត​បាន​កំណត់​មុខសញ្ញា និង​ឈាន​ដល់​កា​រប​ង្រា​ប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​ចោរលួច​គោ​​ចំនួន២​នាក់ ។

ជនសង្ស័យ​ទាំង​​២នាក់​ខាងលើ ក្នុងនោះ​ម្នាក់​ឈ្មោះ ហ៉ឹ​ម លី​ម ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លាវ ឃុំ​ក្រ​វ៉ា ស្រុក​បា​រា​យ​ណ៍ ខេត្តកំពង់ធំ និង​ម្នាក់​ឈ្មោះ ឌី សូ​វុន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បារាយណ៍​ធំ ឃុំ​បារាយណ៍​ធំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។ ពេល​ឃាត់ខ្លួន​មុខសញ្ញា​ចោរលួច​គោ​ទាំង​២​នាក់​នោះ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​​រួម​មាន ៖ ​សត្វ​គោ​ឈ្មោល​ចំនួន​២​ក្បាល សម្បុរ​ស ជាសត្វ​​គោ​ ដែល​ពួក​គេ​លួច​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ស្លា ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ​និង​អាវុ.ធ​​វែង​១​ដើម​ (ធុន​អាកាស្វាយ​បត់) បង់​១ និង​គ្រាប់​ចំនួន​១៥​គ្រាប់ ។

​តាម​សេចក្តី​រាយ​ការ​ណ៍​បន្ត​ថា កាលពី​វេលា​យប់​នៅ​ថ្ងៃ​ទី​១៣ ចន្លោះ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ មាន​ករណី​ចោរ​១​ក្រុម​បាន​ធ្វើ​សកម្មភាព​លួចសត្វ​​គោ​​ចំនួន​២​ក្បាល​របស់​ប្រជាពលរដ្ឋ​នៅ​ចំណុច​ភូមិ​ត្រពាំង​ស្លា ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។

ក្រោយ​កើត​មាន​អំពើ​ចោរកម្ម​ខាងលើ​នោះ សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ចាម និង​ខេត្តកំពង់ធំ បាន​សហការ​គ្នា បើក​ការ​ស៊ើបអង្កេត នឹង​ស្រាវជ្រាវ រហូត​កំណត់​បាន​មុខសញ្ញា​ចោរលួច​គោ​នោះ ទើប​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដោយ​មានការសម្របសម្រួល​ពី​លោក វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ផង​ដែរ ។

បន្ទាប់​មក​ ជនសង្ស័យ​ទាំង​២នាក់​ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរ​បា​ល​ស្រុក​ស​ន្ទុ​ក ដើម្បី​ធ្វើការ​សាកសួរ និង​ប្រគល់​ឲ្យ​ទៅ​សមត្ថ​កិច្ច​នគរបាល​ខេត្តកំពង់ចាម ដើម្បី​កសាង​សំណុំរឿង​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ។ ដោយឡែក​បក្ខពួក​ចំនួន​៣​នាក់​ទៀត សមត្ថកិច្ច និង​កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ ស្វែងរក​ចាប់ខ្លួន ដើម្បី​នាំ​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ