ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទង្វើអាក្រក់ ទោះជំនាញយ៉ាងណា​ក៏នៅតែអស់​លក្ខណ៍​ដដែល​

1 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មុខសញ្ញា​លួច​ដ៏​សកម្ម​មួយ​ក្រុម​ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន ក្រោយ​ពួក​គេ​​ធ្វើសកម្មភាពលួច​សម្ភារ​របស់​ប្រជា​ពលរដ្ឋ​តាម​ផ្ទះ តាម​ចំការ​ជា​ច្រើនកន្លែង ដែលការឃាត់​ខ្លួនធ្វើឡើងនៅថ្ងៃ​ទី​១៤ ​កញ្ញា ​វេលា​ម៉ោង​០៨​និង​១០​នាទី​ព្រឹក​ ។ ​លោក​វរ​សេនី​យ៍​ឯក…

ខេត្តមណ្ឌលគិរី ៖ មុខសញ្ញា​លួច​ដ៏​សកម្ម​មួយ​ក្រុម​ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន ក្រោយ​ពួក​គេ​​ធ្វើសកម្មភាពលួច​សម្ភារ​របស់​ប្រជា​ពលរដ្ឋ​តាម​ផ្ទះ តាម​ចំការ​ជា​ច្រើនកន្លែង ដែលការឃាត់​ខ្លួនធ្វើឡើងនៅថ្ងៃ​ទី​១៤ ​កញ្ញា ​វេលា​ម៉ោង​០៨​និង​១០​នាទី​ព្រឹក​ ។

​លោក​វរ​សេនី​យ៍​ឯក កាន់ ពេញ អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​លោក​ឧត្តម​សេនី​យ៏​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ដោយ ឯកឧត្តម ម៉​ម វ៉ា​ន់​ដា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ​និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ពាន​មាន​ជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ករណី​លួច​ត្រង់​ចំណុច​ភូមិ​ចំការ​តែ​និង​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី បាន​ជនសង្ស័យ​ចំនួន​០៤​នាក់​ក្នុង​នោះ​ ៖

១/.​ឈ្មោះ​សំរិត​.​ពៅ ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​ជាងដែក ស្រុក​កំណើត​ភូមិ​កំពង់​រាំង​ឃុំ​សេ​ដា​ស្រុក​តំបែរ​ខេត្ត​ត្បូងឃ្មុំ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ចំការ​តែ​សង្កាត់​ស្ពាន​មាន​ជ័យ​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​។
២/.​ឈ្មោះ​វុ​ធ​.​ដា​រ៉ា ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ​២៧​ឆ្នាំ មុខរបរ​ជាងឈើ ស្រុក​កំណើត​ស្រុក​សំបូរ​ខេត្តក្រចេះ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឡៅ​កា​សង្កាត់​សុខដុម​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​។
៣/.​ឈ្មោះ​ផុ​ន​.​សីហា ភេទ​ស្រី ជនជាតិ​ខ្មែរ​អាយុ​២៦ ឆ្នាំ មុខរបរ​កសិករ​ស្រុក​កំណើត​ភូមិ​កំពង់​ក្របៅ​ឃុំ​កំពង់​ក្របៅ​ស្រុក​ស្ទឹង​សែន​ខេត្តកំពង់ធំ​បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​ស្ពាន​សង្កាត់​ស្ពាន​មាន​ជ័យ​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​។
៤/.​ឈ្មោះ​រី​.​ពេជ្រ ភេទ​ប្រុស​ជនជាតិ​ខ្មែរ អាយុ​២១​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ស្រុក​កំណើត​និង​ទីលំនៅ​ភូមិ​ពូ​ត្រុំ​សង្កាត់រ​មនា​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​។​

សម្ភារ​វត្ថុ​តាង​ដកហូត​បាន​រួម​មាន​: ១/.​អា​គុយ​ចំនួន​០៣​។ ២/.​សឡា​ចំនួន​០៦​តូច​០៥​ធំ​០១​។ ៣/.​អាវុធ​កែ​ច្នៃ​បាញ់​គ្រាប់កង់​ចំនួន​០១​ដើម​។ ៤/.​ម៉ាស៊ីន​គោ​យន្ត​ភ្ជាប់​ជាមួយ​ឌី​ណា​ម៉ូ​ចំនួន​មួយ​ឈុត​។ ៥/.​ម៉ូ​ទ័​រ​កាត់​ចំនួន​០១​។ ៦/.​ម៉ូ​ទ័​រ​បូមទឹក​ចំនួន​០១​។ ៧/.​ដាវ​ចំនួន​០១​ដើម​។ ៨/.​ម៉ូតូ​ម៉ាក​អ៊ិ​ច​សង់​ទ័​រ​ចំនួន​មួយ​គ្រឿង​ពណ៌​ខៀវ​។

បច្ចុប្បន្ន​កម្លាំង​ផ្នែក​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ​កំពុង​តែ​សាកសួរ​និង​កសាង​សំណុំរឿង​អនុវត្ត​តាម​នីតិវិធី​៕ ​