ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានមែន! ប្រើ​ល្បិច​ខ្ចីម៉ូតូ​ទៅធ្វើ​ទូរស័ព្ទ បែរ​ជា​មក​​សម្ងំ​ឱ្យ​ជាង​ដោះ​ដូរ​គ្រឿង​ម៉ូតូវិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ត្រូវ​បាន​ម្ចាស់​ម៉ូតូ ប្តឹង​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី​៣ ឱ្យ​ឃាត់ខ្លួន បន្ទាប់​ពី​ខ្ចី​ម៉ូតូ​ម៉ាក​ស្កុប​ពី​មួយ​គ្រឿង​ ពី​អ្នកធ្វើការ​ជាមួយ​គ្នា​ម្នាក់ ដោយ​​​ប្រាប់​ថា ​

រាជធានី​ភ្នំពេញ​ ៖ បើតាម​សេចក្តីរាយការណ៍បាន​ឱ្យដឹងថា ​បុរស​ម្នាក់​ត្រូវ​បាន​ម្ចាស់​ម៉ូតូ ប្តឹង​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី​៣ ឱ្យ​ឃាត់ខ្លួន បន្ទាប់​ពី​ខ្ចី​ម៉ូតូ​ម៉ាក​ស្កុប​ពី​មួយ​គ្រឿង​ ពី​អ្នកធ្វើការ​ជាមួយ​គ្នា​ម្នាក់ ដោយ​​​ប្រាប់​ថា ​យក​ទូ​ស័ព្ទ​ទៅ​ធ្វើ ​ហើយ​ក៏​​បាន​បាត់​​ខ្លួន​មួយ​យប់ ស្រាប់តែ​ទៅ​សំងំ​អោយ​ជាង​ដោះ​ដូរ ស៊ី​គ្រឿង (​ដោះ​អា​ល្អ​ៗ​ដូរ​អា​ថោក​វិញ)​ ហើយ​ក៏​ត្រូវ​បាន​ម្ចាស់​តាម​រក​ឃើញ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​១០​នាទី​ព្រឹក ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២១​ នៅ​កន្លែង​ជួសជុល​ម៉ូតូ​មួយ​កន្លែង ស្ថិត​​នៅ​ម្តុំ​ឃ្លាំង​រំសេវ តាម​បណ្ដោយ​ផ្លូវ​លេខ​២៥៣ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍​បន្តថា ជនសង្ស័យ​ដែល​ស៊ី​គ្រឿង​ម៉ូតូ​រូប​នោះ មាន​ឈ្មោះ ​នី​ម ដា អាយុ​២២​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ និង​មានស្រុក​កំណើត​ខេត្តតាកែវ​។

តាម​ស្រី្ត​ជា​ម្ចាស់​ម៉ូតូ​បានអោយ​ដឹង​ថា ខ្លួន និង​ជនសង្ស័យ ជា​មនុស្ស​ដែល​ស្គាល់​គ្នា ​និង​ធ្វើ​ការងារ​ជាមួយ​គ្នា ។ ហើយ​​នៅ​មុន​ពេល​​កើតហេតុ ​វេលា​រសៀល​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​នោះ​ ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​ម៉ាក​ស្តុ​ប​ពី ពណ៌ស ​គ្មាន​ស្លាក​លេខ ស៊េរី​២០១៨​ មួយ​គ្រឿងពីគាត់​ដោយ​​ប្រាប់​ថា «ជិះ​ទៅ​ធ្វើ​ទូរស័ព្ទ» ប៉ុន្តែ​​គាត់​ចាំ​បាត់​ៗ ហើយ​ទូរស័ព្ទ​​ក៏បាន​បិទ​ទៀត​។ ដោយសារ​តែ​បាត់​ដំណឹង ធ្វើ​ក៏​ធ្វើ​​ឱ្យ​រូប​​គាត់​សង្ស័យ​ថា ជនសង្ស័យ​បាន​ឆបោក​យក​ម៉ូតូ ហើ​យ​គាត់​ក៏​​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ក្រាំងធ្នង់ ដើម្បី​អោយ​ជួយ​រក​​តែម្តង។

ម្ចាស់​ម៉ូតូដដែល​បានអោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​បាត់​ម៉ូតូ​១​យប់ ខ្លួន​មិន​អស់ចិត្ត ក៏បាន​ប្រាប់​ប្តី​ហើយ​នាំ​គ្នា​ជិះ​ម៉ូតូ​ដើរ​រក​ម៉ូតូ​នៅ​​ម្ដុំ​ឃ្លាំង​រំសេវ ក៍​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​អោយ​ជាង​ដោះ​បំបែក​គ្រឿង​ម៉ូតូ​ទាំងអស់​ដើម្បី​ស៊ី​គ្រឿង​ម៉ូតូ ដោយ​ឃើញ​ដូច្នេះហើយ រូប​គាត់​ក៏​​ប្តឹង​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី​៣ អោយ​ជួយ​អន្តរាគមន៍ ឃាត់ខ្លួន​ភ្លាម​ៗ ។ ​

ក្រោយពេលកើតហេតុ ម៉ូតូ​ខាងលើ​ត្រូវ​បាន​ម្ចាស់​ដើម​​អោយ​រៀបចំ​ដាក់​គ្រឿង​ចូល​ឡើង​វិញ ។ ចំណែក​ជនសង្ស័យ​ក៏​​ត្រូវ​បាន​នគរ​បាល​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​ទឹកល្អក់​ទី​៣ រួច​ក៏​​បញ្ជូនខ្លួន​ទៅ​កាន់​ប៉ុស្តិ៍​ក្រាំងធ្នង់ ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ