ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ ខ្ញុំចូលរួមប្រជុំ Zoom ជាមួយក្រុមប្រឆាំង តែគ្មានរឿងនយោបាយត្រូវដោះស្រាយ ឬចរចាឡើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជំហរ​ថា សម្តេច​ពិតជា​បាន​ចូលរួម​តាម​ប្រព័ន្ធ Zoom ជាមួយ​ក្រុមប្រឆាំង តែ​កុំ​យល់​ច្រឡំ​ថា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជំហរ​ថា សម្តេច​ពិតជា​បាន​ចូលរួម​តាម​ប្រព័ន្ធ Zoom ជាមួយ​ក្រុមប្រឆាំង តែ​កុំ​យល់​ច្រឡំ​ថា មានការ​ដោះស្រាយ ឬ​ចរចា​នយោបាយ គឺ​គ្មាន​ឡើយ ។

ការ​បញ្ជាក់​របស់ សម្តេច​តេ​ជោ ហ៊ុន​សែន បន្ទាប់​ពី​គណនី​ហ្វេ​ស​ប៊ុ​កមួយ ឈ្មោះ​«Bunchhay San» បាន​សរសេរ​ក្នុង​ខម​មិន​ហ្វេ​ស​ប៊ុ​ក​សម្តេច​ថា​យ៉ាង​ដូច្នេះ​ថា ៖«​សម្តេច​ចូល Zoom ជាមួយ​ក្រុម​ក្បត់ជាតិ​អី​ញ្ចឹ​ង អត់​ខ្លាច​គេ​ចោទ​សម្តេច​ថា ជា​ក្រុម​តែ​មួយ​ឬទេ0x017d7 ខ្ញុំ​គ្រាន់តែ​ប្រាប់​សម្តេច​យកបុណ្យ​ទេ ប្រយ័ត្ន​ជាប់គុក​..​ខិ​ខិ​» ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ បាន​ខម​មិន​ឆ្លង​វិញ​យ៉ាង​ដូច្នេះ​ថា ៖«​តាម​ចាប់​ពួក​ក្បត់ជាតិ​ត្រូវ​ចូល​ដល់​កន្លែង​ពួក​ក្បត់ជាតិ​ទើប​ចាប់​បាន ។ យល់​ទេ​»​។

ជាមួយ​គ្នា​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Bunchhay San ក៏​បាន​ស្នើ​ឲ្យ​មានការ​ដោះស្រាយ​នយោបាយ ក៏​ដូច​ជា ការ​ចរចា​គ្នា​ផង​ដែរ ។ យ៉ាងណា​ក្តី សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា មិន​មានការ​ចរចា​នយោបាយ​ណាមួយ​ទៀត​ឡើយ ។

សម្តេច​បាន​សរសេរ​តប​វិញ​យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​បាន​ធ្វើ​ច្រើន​ណាស់​ហើយ​ក្នុង​រឿង​បង្រួបបង្រួម​ជាតិ​តែ​ពួក​ក្បត់ជាតិ​វា​មិន​យល់​អំពី​ការ​បង្រួបបង្រួម​ជាតិ​ទេ ។ ពេល​នេះ​គ្មាន​រឿង​នយោបាយ​ដែល​ត្រូវ​ដោះស្រាយ​ដោយ​ការ​ច​ចារ​នោះ​ទេ ។ អ្វី​ដែល​ត្រូវធ្វើ គឺ​អ្នក​មានទោស​ត្រូវ​ជាប់គុក​2/3​សិន​ចាំ​គិតដល់​ការ​លើកលែងទោស ឬ​បន្ធូ​បន្ថយទោស​» ។

សម្តេច​តេ​ជោ​បន្ត​ថា សម្រាប់​ដំណើ​ការ​នយោបាយ​យើង​បាន និង​កំពុង​ឈាន​ទៅ​បោះ​ឆ្នោត​ឃុំ​សង្កាត់​២០២២ និង​បោះ​ឆ្នោត​ថ្នាក់​ជាតិ​២០២៣​ដោយ​មានការ​ចូលរួម​ពី​បក្សនយោបាយ​ទាំង​គណបក្ស​ចាស់ និង​គណបក្ស​ដែល​ទើប​បង្កើត​ថ្មី​យ៉ាងច្រើន ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​គូសបញ្ជាក់​ថា ៖«​សុំ​កុំ​យល់​ខុស​ថា ខ្ញុំ ចូល​ក្នុង Zoom ជាមួយ​បងប្អូន​ថ្ងៃមុន​ថា​ជា​ការ​ផ្តល់​សញ្ញា​សម្រាប់​ការ​ចរចា​ឲ្យ​សោះ តែ​ការ​ចូល​ទៅ​នោះ​ចង់​ជូន​សារ​ទៅ​ក្រុម​ឧ​ទ្វា​ម​ឲ្យ​ភ្លឺភ្នែក​ថា​នៅ​កន្លែង​ណា ក៏​មាន​មនុស្ស​របស់​ហ៊ុន សែន​ដែរ សូម​ប្រុង​ប្រយ័ត្ន​កុំ​ធ្វើ សកម្មភាព​ណាមួយ​ប្រឆាំង​ជាមួយ​ផលប្រយោជន៍​ជាតិ​» ។

សម្តេច​បន្ថែម​ថា សូម​ឈប់​ស្រមើ​ស្រ​ម៉ៃ​ថា បក្ស​ដែល​តុលាការ​រំលាយ​នឹង​រស់​ឡើង​វិញ ហ៊ុន សែន នឹង​លើកលែងទោស​ឲ្យ​.​ហ៊ុន សែន​នឹង​បើក​ការ​ច​ចារ​រក​ដំណោះស្រាយ​នយោបាយ​.​ហ៊ុន សែន ខ្លាច​អន្តរជាតិ ។​ល​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​សម្តែង​សង្ឃឹមថា ការ​បកស្រាយ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នកវិភាគ​ល្ងង់​ទូទៅ និង​អ្នក​រង់ចាំ​ការ​យោគយល់​ពី​ហ៊ុន សែន ឬ​ហ៊ុន សែន ភ័យ​ខ្លាច​បាន​ភ្លឺស្វាង​ឡើង​វិញ​បន្ទាប់​ពី​សន្លប់​ធំ​អស់​ប៉ុន្មាន​ថ្ងៃក្រោយ​zoom ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ