ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​ជើង​ខ្លាំង​២​គូ ​ត្រៀមខ្លួន​ឡើង​ប្រជែង​តំណែង​ប្រាក់​លាន​ចុង​ស​ប្ដា​ហ៍​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​កីឡាករ​ប្រដាល់​ជើង​ខ្លាំង​ចំនួន​២​គូ​បាន​ត្រៀមខ្លួន​ប្រកួត​ដណ្ដើម​ប្រាក់​លា​នខា​រ៉ា​បាវ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃ​

រាជធានី​ភ្នំពេញ ​៖ ​កីឡាករ​ប្រដាល់​ជើង​ខ្លាំង​ចំនួន​២​គូ​បាន​ត្រៀមខ្លួន​ប្រកួត​ដណ្ដើម​ប្រាក់​លា​នខា​រ៉ា​បាវ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​ ទី​១៨ ​កញ្ញា​ ។ ​កីឡាករ​លន បញ្ញា​ មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពល​ខេ​មរ​ភូមិ​ន្ទ ប៉ះ​ជាមួយ​កីឡាករ​ឡុ​ង បេន​លឿន​ក្លិប​សាល​វ័​ន្ត​កីឡា ខណៈ​កីឡាករ​តាន់ ម៉េ​ង​ហុង ​ក្លិប​នាគរាជ​ចតុមុខ​ប៉ះ​ជាមួយ​កីឡាករ ធន់​ស៊ី​ហុង ​សមាគម​កីឡាប្រដាល់​កង​យោធពលខេមរភូមិន្ទ​។

រវាង​កីឡាករ​លន បញ្ញា​ និង​កីឡាករ​ឡុ​ង បេន​លឿន ​អត់​ដែល​ប៉ះ​គ្នា​ពី​មុន​មក​នោះ​ទេ​ ។ ​ដូច្នេះ​ការ​ប្រកួត​លើក​នេះ​ពិតជា​កក្រើក​សង្វៀន​មិន​ខាន​ឡើយ​ ។ ​ព្រោះ​រវាង​គេ​ទាំង​ពីរ​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ជើង​ចាស់​មានបទពិសោធន៍​នៅ​លើ​សង្វៀន​យូ​ឆ្នាំ​មក​ហើយ​ដូច​គ្នា​ ។ ​ម្យ៉ាងវិញទៀត គេ​ទាំង​ពីរ​សុទ្ធតែ​មាន​ម​ហិ​ច្ឆិ​តារៀង​ៗ​ខ្លួន​ដើម្បី​ប្រជែង​តំណែង​ជា​ម្ចាស់​ប្រាក់​លាន​ ។

​កីឡាករ​លន បញ្ញា​ មាន​ស្នៀត​កែង​និង​ស្នៀត​ជង្គង់​ល្អ កាយសម្បទា​រឹង​មាំ វាយ​ចេញ​បាន​លឿន​ ​ហើយ​បើ​និយាយ​ពី​ស្នៀត​ជើង​វិញ កាន់តែ​ល្អ អាច​ទាត់​ចេញ​បាន​លឿន ហើយ​ធ្ងន់​ទៀត​ផង ​។ ​ចំណែក​ឡុ​ង បេន​លឿន​ វិញ​ក៏​មិនធម្មតា​ដែរ ស្នៀត​កែង​និង​ជង្គង់​ល្អ​ដូច​គ្នា ហើយ​បើ​និយាយ​ពី​ស្នៀត​កណ្ដាប់ដៃ​វិញ​ម៉ាត់​ចេញ​បាន​ត្រង់​ល្អ​ហើយ មាន​កម្លាំង​ខ្លាំង​ថែម​ទៀត​ ។ ​តាមតែ​គេ​ធ្លាប់អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​ពីរ​រូប​នេះ មានចិត្ត​អំណត់​ខ្លាំង​ណាស់​ ។ ​ដូច្នេះ​អត់​មាន​អ្នក​ណា​ហ៊ាន​ទាយ​ទុក​មុន​បាន​ឡើយ ថា​តំណែង​ម្ចាស់​ប្រាក់​លាន​លើក​នេះ ត្រូវ​បាន​ទៅ​លើ​ខាង​ណា​នោះ​ទេ​។

រវាង​កីឡាករ​តាន់ ម៉េ​ង​ហុង ​និង​កីឡាករ​ធន់ ស៊ី​ហុង ​វិញ​ក៏​មិន​ដែល​ប៉ះ​គ្នា​ពី​មុន​មក​នោះ​ដែរ ម្យ៉ាងវិញទៀត​គូ​នេះ​ថែម​ទាំង​មិនសូវ​បាន​បង្ហាញមុខ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ញឹកញាប់​ទៀត​ផង​ ។ ​ដូច្នេះ​អ្នក​និយម​តាមដាន​ការ​ប្រកួត​ភាគច្រើន​ពិតជា​ចង់​ដឹង​ណាស់​ថា អ្នក​ណា​មាន​ថ្វីដៃ​ប្រកួត​ល្អ​ជាង​ ។ ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​មាស វណ្ណ​ឌី​ មន្ត្រី​រៀបចំ​ការ​ប្រកួត គេ​ទាំង​ពីរ​មាន​ផ្លែ​ល្អ​ដូច​គ្នា កាយ សម្បទា​រឹង​មាំ​ដូច​គ្នា​ទៀត​។​ដូច្នេះ​បើ​ចង់​ដឹង​ថា​អ្នក​ខ្លាំង​ជាង កំ​ភ្លេច​តាម​ដា​ន​ការ​ប្រកួត​ទាំងអស់​គ្នា​នៅ​ថ្ងៃ​សៅរ៍​ម៉ោង​១១​ថ្ងៃត្រង់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ