ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះទឹកជំនន់ឆ្នាំនេះ ​បានប៉ះពាល់​ផ្លូវ​៦​ខ្សែ​​ដែល​ជា​​​ប្រភេទ​ផ្លូវ​ក្រួស​ក្រហម​​

1 ខែ មុន

​ខេត្តបន្ទាយមានជ័យ​៖ គ្រោះ​​គ្រោះ​ទឹកជំនន់នៅឆ្នាំនេះ គឺ​បណ្តាលឱ្យ​ប៉ះ​ពាល់​​ផ្លូវ​ចំនួន​៦​ខ្សែ​ ដែលសុទ្ធសឹង​ជា​ប្រភេទ​ផ្លូវ​ក្រួស​ក្រហម​​ជាង​៣០​គីឡូម៉ែត្រ និងបណ្តាលឱ្យ​ខូច​ខ្លាំងគឺមានចំនួន​ជាង​៧​គីឡូម៉ែត្រ​ ​គិតនៅត្រឹម​ថ្ងៃ​ទី​១៥​ កញ្ញា ឆ្នាំ​២០២១​។ លោក ជា…

​ខេត្តបន្ទាយមានជ័យ​៖ គ្រោះ​​គ្រោះ​ទឹកជំនន់នៅឆ្នាំនេះ គឺ​បណ្តាលឱ្យ​ប៉ះ​ពាល់​​ផ្លូវ​ចំនួន​៦​ខ្សែ​ ដែលសុទ្ធសឹង​ជា​ប្រភេទ​ផ្លូវ​ក្រួស​ក្រហម​​ជាង​៣០​គីឡូម៉ែត្រ និងបណ្តាលឱ្យ​ខូច​ខ្លាំងគឺមានចំនួន​ជាង​៧​គីឡូម៉ែត្រ​ ​គិតនៅត្រឹម​ថ្ងៃ​ទី​១៥​ កញ្ញា ឆ្នាំ​២០២១​។

លោក ជា យុ​ទ្ធា​រុណ ប្រធាន​មន្ទី​អភិវឌ្ឍន៍ជនបទ​ខេត្ត​បានអោយ​ដឹង​ថា​ ​ខេត្តបន្ទាយមានជ័យ​ក្រោយ​មាន​ទឹក​ជំនន់​នៅ​ដើមខែ​កញ្ញា ឆ្នាំ​២០២១​នេះ​ មានស្រុក​ ​ក្រុង​មួយ​ចំនួន​កំពុង​គ្រោះ​ដោយ​ទឹកជំនន់​ ​បណ្តាល​ប៉ះ​ពាល់​ផ្លូវ​ចំនួន​៦​ខ្សែ​ដែល​ជា​ប្រភេទ​ផ្លូវ​ក្រាលក្រួស​​ក្រហម​តាម​ជនបទ ​ដែល​មាន​ប្រវែង​ជាង​៣២​គីឡូម៉ែត្រ​ ហើយ​ខូចខាត​មាន​ប្រវែង​ជាង​៧​គីឡូម៉ែត្រ​។

លោក​បាន​បញ្ជាក់​ទៀតថា ផ្លូវ​ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹក​មាន​ផ្លូវ​១​ខ្សែ​ប្រជា​ង​១៥​គីឡូម៉ែត្រ ​ពី​ភូមិ​កុង​សៀម ដល់​ភូមិ​ធ្មេញត្រី ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក​រង​ការ​ខូចខាត​ដោយ​ទឹក​ហូរ​ និង​ច្រុះ​ដាច់​ប្រវែង​៤​គីឡូម៉ែត្រ និង​ផ្លូវ​អតីតៈ​យុទ្ធ​ជន​ខេត្តបន្ទាយ​មាន​ជ័យ ប្រវែង​១៤​គីឡូម៉ែត្រ ​ពី​ភូមិ​កូនខ្លែង​ឃុំ​ប៉ោយ​ចារ​ ស្រុក​ភ្នំស្រុក​ ដល់​ព្រំប្រទល់​ខេត្តឧត្តរមានជ័យ បណ្តាល​ទឹក​ហូរ​ច្រុះ​ដាច់​ប្រវែង​៣០០​ម៉ែត្រ ផ្លូវ​២​គីឡូម៉ែត្រ​ ក្នុងភូមិ​ចក​លិច​ផ្លូវ​ប្រវែង​២៥០​ម៉ែត្រ ភូមិ​ក្រ​មល់​ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី​ត្រូវ​បាន​ទឹក​លិច​ទាំងស្រុង និង​ផ្លូវ​ប្រវែង​៥២០​ម៉ែត្រ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ត្រូវ​បាន​ទឹក​លិច​ទាំងស្រុង​។

លោក ជា យុ​ទ្ធា​រុណ បាន​បញ្ជាក់​ថា ​ផ្លូវ​ប្រវែង​៦​ខ្សែ​ប្រវែង​ជាង​៣២​គីឡូម៉ែត្រ​ ដែល​រង​ការ​ខូចខាត​ប្រវែង​ជា​៧​គីឡូម៉ែត្រ គឺជា​ផ្លូវ​កសាង​ដោយ​ថវិកា​ក្រសួង​អភិវឌ្ឍន៍​និង​ជនបទ ផ្លូវ​ដែល​រង​ការ​ខូចខាត​ដោយ​ទឹកជំនន់​ក្រោយ​ទឹក​ស្រក​ និង​ស្នើ​សុំ​ទៅ​ក្រសួង​ដើម្បី​ធ្វើការ​ជួសជុល​ឡើង​វិញ​៕​