PSG ត្រឹមស្មើ Club Brugge ទោះមានកំពូលប្រយុទ្ធ Messi, Neymar និង Mbappe
បរទេស ៖ ក្រុមអ្នកមានបារាំង PSG បានប្រកួតស្មើជាមួយក្រុមមកពីលីគបែលហ្ស៊ិក Club Brugge ក្នុងលទ្ធផល ១-១ បើទោះជា
បរទេស ៖ ក្រុមអ្នកមានបារាំង PSG បានប្រកួតស្មើជាមួយក្រុមមកពីលីគបែលហ្ស៊ិក Club Brugge ក្នុងលទ្ធផល ១-១ បើទោះជា
បរទេស ៖ ក្រុមអ្នកមានបារាំង PSG បានប្រកួតស្មើជាមួយក្រុមមកពីលីគបែលហ្ស៊ិក Club Brugge ក្នុងលទ្ធផល ១-១ បើទោះជាមានកំពូលប្រយុទ្ធទាំង៣គឺ Lionel Messi, Neymar និង Kylian Mbappe ជាជម្រើស១១នាក់ដំបូងយ៉ាងណាក៏ដោយ។
នាជំនួបវគ្គសន្សំពិន្ទុក្នុងពូល A ដែលធ្វើឡើងក្នុងកីឡដ្ឋាន Jan Breydel កាលពីថ្ងៃទី១៥ ខែកញ្ញា យប់មិញនេះ ក្រុមភ្ញៀវ PSG បានបើកការនាំមុខមុននៅនាទី១៥ ដែលរកបានដោយខ្សែបម្រើ Ander Herrera។ ប៉ុន្តែលុះចូលដល់នាទី២៧ ខ្សែបម្រើប្រយុទ្ធ Hans Vanaken របស់ក្រុមម្ចាស់ផ្ទះ Club Brugge បានសម្រេចគ្រាប់បាល់តាមស្មើមកវិញ បើទោះបីជា PSG មានការគ្រប់គ្រងបាល់ច្រើនជាងយ៉ាងណាក៏ដោយ។ ហើយជាមួយលទ្ធផលនេះ បានរក្សារហូតដល់បញ្ចប់ការប្រកួត។
ដោយឡែក១គូទៀត ក្នុងពូល A ដដែលនេះ ក្រុមមេឃខៀវ Manchester City បានយកឈ្នះលើក្រុមភ្ញៀវ RB Leipzig ក្នុងលទ្ធផល ៦-៣ ដែលលទ្ធផលនេះ បានធ្វើឱ្យពួកគេឡើងឈរកំពូលតារាងមាន៣ពិន្ទុ តាមពីក្រោយដោយក្រុម PSG (លេខ២) និង Club Brugge (លេខ៣) មាន១ពិន្ទុដូចគ្នា និងចុងក្រោយក្រុមគ្មានពិន្ទុ RB Leipzig៕
ចែករំលែកព័តមាននេះ